ព័ត៌មានអន្ដរជាតិ

អាវុធទាំង៥ដែលអាចធ្វើឲ្យនាវាផ្ទុកយន្តហោះអាមេរិកលិចបាន

យោធាអាមេរិកប្រឈមមុខនឹងការគំរាមកំហែងថ្មីៗពីប្រព័ន្ធអាវុធទំនើបដែលអាចធ្វើឲ្យនាវាផ្ទុកយន្តហោះដ៏មានឥទ្ធិពលរបស់ពួកគេលិចបាន។ តាមការវិភាគពីគេហទំព័រព័ត៌មានបច្ចេកវិទ្យា Slashgear អាវុធទាំង៥ប្រភេទនេះត្រូវបានចាត់ទុកថាជា«សត្រូវ»ចម្បងរបស់នាវាផ្ទុកយន្តហោះ។ ១. មីស៊ីលល្បឿនលឿនជាងសំឡេង មីស៊ីលទាំងនេះអាចធ្វើចលនាមិនអាចទាយទុកជាមុនបានក្នុងល្បឿន Mach 5 ឡើងទៅដល់ ៦,០០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ រុស្ស៊ីនិងចិនជាប្រទេសដែលកំពុងដាក់ពង្រាយមីស៊ីលប្រភេទនេះ ដោយមីស៊ីល Zircon របស់រុស្ស៊ីអាចឈានដល់ល្បឿន Mach 9 និង DF-ZF…

អាមេរិកផ្អាកដំណើរការអន្តោប្រវេសន៍ទាំងស្រុងចំពោះ ១៩ ប្រទេស បន្ទាប់ពីការបាញ់ប្រហារនៅវ៉ាស៊ីនតោន

រដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសផ្អាកដំណើរការអន្តោប្រវេសន៍ទាំងស្រុងចំពោះប្រជាជនមកពី ១៩ ប្រទេស ដោយលើកឡើងពីកង្វល់សន្តិសុខជាតិបន្ទាប់ពីការបាញ់ប្រហារនៅទីក្រុងវ៉ាស៊ីនតោន។ ការផ្អាកនេះដែលចាប់ផ្ដើមពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ រួមមានការផ្ដល់បណ្ណ Green Card និងសញ្ជាតិសម្រាប់ប្រជាជនមកពីប្រទេសដូចជា អាហ្វហ្គានីស្ថាន, សូម៉ាលី, មីយ៉ាន់ម៉ា, អ៊ីរ៉ង់, គុយបា, ឡាវ…

តម្លៃប្រេងអន្តរជាតិស្ទុះឡើងជាង១% ក្រោយ OPEC+ សម្រេចមិនបង្កើនផលិតកម្ម

តម្លៃប្រេងអន្តរជាតិបានកើនឡើងជាង ១,៥% នៅទីផ្សារអាស៊ីនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពី OPEC+ (អង្គការប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត) បានបញ្ជាក់ថានឹងមិនបង្កើនផលិតកម្មប្រេងនៅត្រីមាសទី១ឆ្នាំក្រោយនេះ។ តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ៩៤ សេន ឬ ១,៥១% ដល់ ៦៣,៣២ ដុល្លារ/បារ៉ែល នៅទីក្រុងហុងកុង។ ចំណែកតម្លៃប្រេងឆៅអាមេរិកម៉ាក…

ទឹកជំនន់ថៃខាងត្បូងសង្កត់សង្កិន ស្លាប់កើនដល់ ១៨០នាក់ ខូចខាតរាប់ពាន់លានបាត

គិតត្រឹមព្រឹកថ្ងៃពុធទី៣ ខែធ្នូ ឆ្នាំ២០២៥ ចំនួនមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូងប្រទេសថៃ បានកើនដល់១៨០នាក់ហើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនិងផ្សាយដោយសារព័ត៌មាន Amarin។ ខេត្ត Songkhla ជាកន្លែងរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយក្នុងចំណោមមនុស្សស្លាប់ទាំងអស់ គ្រាន់តែទីនោះមានមនុស្សស្លាប់រហូតដល់១៤២នាក់ទៅហើយ។ ចំពោះមនុស្សស្លាប់ផ្សេងទៀតមានដូចជានៅខេត្ត Nakhon Si Thammarat ១០នាក់, Pattani ៩នាក់, Yala…

គ្រោះមហន្តរាយធ្ងន់ធ្ងរ! ទឹកជំនន់និងបំណាក់ដីសម្លាប់មនុស្សជិត ១,០០០ នាក់នៅអាស៊ីអាគ្នេយ៍

ភ្នំពេញ – គ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរបំផុតមួយកំពុងធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍រងគ្រោះថ្នាក់ខ្លាំង ដោយទឹកជំនន់ធ្ងន់ធ្ងរនិងការបាក់ដីបានសម្លាប់មនុស្សជិត ១,០០០ នាក់នៅក្នុងប្រទេសចំនួន ៤ នាក់។ យោងតាមការចុះផ្សាយរបស់ Al Jazeera នាថ្ងៃចន្ទទី១ ខែធ្នូ ឆ្នាំ២០២៥ គ្រោះមហន្តរាយនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសឥណ្ឌូណេស៊ី ស្រីលង្កា ថៃ និងម៉ាឡេស៊ី ដោយមានអ្នកស្លាប់សរុបយ៉ាងតិច ៩៥៤…

នាយករដ្ឋមន្ត្រីថៃ អានុទីន រងសម្ពាធខ្លាំងពីទឹកជំនន់ និងការរិះគន់មុនការបោះឆ្នោត

សម្ពាធនយោបាយកើនឡើងខ្លាំងចំពោះលោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ ដែលកំពុងត្រូវប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីការគ្រប់គ្រងទឹកជំនន់មិនមានប្រសិទ្ធភាពនៅភាគខាងត្បូងប្រទេស។ គ្រោះមហន្តរាយទឹកជំនន់នៅទីក្រុងហាតយ៉ៃ និងខេត្តសុងខ្លា បានបណ្តាលឱ្យមានមនុស្សស្លាប់ជាង ១៧០ នាក់ និងប៉ះពាល់ដល់ប្រជាជនជាង ៣ លាននាក់។ ការខ្វះខាតស្បៀងសង្គ្រោះ និងការផ្តល់ព័ត៌មានមិនច្បាស់លាស់បានធ្វើឱ្យស្ថានភាពកាន់តែអាក្រក់។ លោក ស៊ុមឆៃ ស្រ៊ីស៊ុតធីយ៉ាខន អតីតសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត បានរិះគន់យ៉ាងចំហរថា…

ខ្យល់ពុលគ្រោះថ្នាក់គ្របដណ្តប់ថៃ ប៉ះពាល់ទីក្រុងបាងកកនិងខេត្តជាង៤៧

ស្ថានភាពខ្យល់ពុលនៅប្រទេសថៃកំពុងធ្ងន់ធ្ងរបន្ថែមទៀត នៅថ្ងៃអាទិត្យទី៣០វិច្ឆិកា២០២៥ ដែលគុណភាពខ្យល់នៅទីក្រុងបាងកកនិងខេត្តចំនួន៤៧បានឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ។ តាមការផ្សាយរបស់ Bangkok Post ដោយយកព័ត៌មានពីទីភ្នាក់ងារអវកាសនិងភូមិសាស្ត្រព័ត៌មានវិទ្យាជាតិថៃ (GISTDA) ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ រាជធានីបាងកកបានជួបប្រទះខ្យល់ពុល PM2.5 ចន្លោះ៣៨.៣ទៅ៦០.៧មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដែលលើសកម្រិតសុវត្ថិភាពដែលរដ្ឋាភិបាលកំណត់ត្រឹម២៥មីក្រូក្រាមប៉ុណ្ណោះ។ ក្នុងចំណោមខេត្តទាំង៤៧ដែលមានខ្យល់ពុលខ្លាំង ខេត្ត Nong Khai មានកម្រិត PM2.5 ខ្ពស់បំផុតដល់៦០.៧មីក្រូក្រាម។…

ណេតាន់យ៉ាហ៊ូសុំលើកលែងទោសពីប្រធានាធិបតី ក្នុងពេលប្រឈមមុខនឹងសំណុំរឿងពុករលួយយូរអង្វែង

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានដាក់សំណើសុំការលើកលែងទោសជាផ្លូវការទៅកាន់ប្រធានាធិបតីលោក អាយស៊ីក ហឺហ្សូក នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ ការសុំលើកលែងទោសនេះកើតឡើងនៅពេលដែលលោកណេតាន់យ៉ាហ៊ូកំពុងប្រឈមមុខនឹងសំណុំរឿងពុករលួយយូរអង្វែង។ ការិយាល័យរបស់លោក ហឺហ្សូក បានបញ្ជាក់ថា បានទទួលលិខិតមួយច្បាប់ពីលោកណេតាន់យ៉ាហ៊ូ រួមជាមួយឯកសារដ៏ធំមួយដែលមានចំនួន១១១ទំព័រពីមេធាវីរបស់លោក អាមីត ហាដាដ។ ការិយាល័យបានចាត់ទុកសំណើនេះថាជា “សំណើមិនធម្មតា” ដែលមានផលវិបាកយ៉ាងសំខាន់។…

វៀតណាមគ្រោងបង្កើតអាកាសយានដ្ឋាន ៣៣ កន្លែង សមត្ថភាពទទួលអ្នកដំណើរ ២៩៧ លាននាក់នៅឆ្នាំ ២០៣០

រាជធានីហាណូយ – រដ្ឋាភិបាលវៀតណាមបានអនុម័តផែនការមេថ្មីសម្រាប់ការអភិវឌ្ឍប្រព័ន្ធអាកាសយានដ្ឋានជាតិ ដោយគ្រោងនឹងមានអាកាសយានដ្ឋានចំនួន ៣៣ កន្លែងទូទាំងប្រទេស និងសមត្ថភាពទទួលអ្នកដំណើរសរុបរហូតដល់ ២៩៧ លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ ២០៣០។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានដាក់ជូនក្រសួងសំណង់ឱ្យពិនិត្យឡើងវិញនូវផែនការកែតម្រូវប្រព័ន្ធអាកាសយានដ្ឋាន និងកំពង់ផែជាតិឆ្នាំ ២០២១-២០៣០ ដែលមានចក្ខុវិស័យរហូតដល់ឆ្នាំ ២០៥០។ យោងតាមកាសែត VietnamPlus ផែនការនេះតម្រូវឱ្យមានការវិនិយោគសរុបជិត…

ឥណ្ឌូណេស៊ីប្រឈមមុខជាមួយអណ្ដូងរ៉ែមាសខុសច្បាប់ ១,៤០០ កន្លែង កំពុងរៀបចំបិទទាំងអស់

ភ្នំហាលីមុនសាឡាក់ – ក្រសួងព្រៃឈើឥណ្ឌូណេស៊ីបានបង្ហាញពីផែនការបិទអណ្ដូងរ៉ែមាសខុសច្បាប់ជាង ១,៤០០ កន្លែងនៅតំបន់ឧទ្យានជាតិភ្នំហាលីមុនសាឡាក់ (Halimun Salak) ខេត្តជ្វាខាងលិច។ យោងតាមកាសែត Jakarta Post អាជ្ញាធរបានកំណត់អត្តសញ្ញាណទីតាំងទាំងអស់ និងមានគម្រោងបិទទាំងអស់ក្នុងពេលឆាប់ៗនេះ។ លោក Rudianto Saragih Napitu នាយកអនុវត្តច្បាប់បទល្មើសព្រៃឈើនៃក្រសួងព្រៃឈើឥណ្ឌូណេស៊ី បានពន្យល់ថា៖ “សកម្មភាពរ៉ែខុសច្បាប់ទាំងនេះមានប្រយោជន៍សម្រាប់តែអ្នកវិនិយោគប៉ុណ្ណោះ…