ព័ត៌មានអន្ដរជាតិ

គ្រោះមហន្តរាយអាក្រក់បំផុត! ទឹកជំនន់ឥណ្ឌូណេស៊ីសម្លាប់មនុស្សជិត៥០០នាក់ រាប់រយនាក់ទៀតបាត់ខ្លួន

ភ្នំពេញ៖ ស្ថានភាពគ្រោះមហន្តរាយនៅប្រទេសឥណ្ឌូណេស៊ីកំពុងកាន់តែអាក្រក់ឡើង នៅពេលដែលចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីធ្ងន់ធ្ងរបានកើនឡើងដល់៤៤២នាក់ ខណៈមនុស្សរាប់រយនាក់ទៀតនៅតែបាត់ខ្លួន។ យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី មនុស្សជាង៤០០នាក់នៅតែបាត់ខ្លួន ហើយ៦៤៦នាក់បានរងរបួស។ ការចូលទៅកាន់តំបន់ដែលរងការបំផ្លិចបំផ្លាញជាច្រើននៅតែត្រូវបានបិទ ដែលធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការដឹកជញ្ជូនស្បៀងអាហារមានភាពយឺតយ៉ាវ។ មនុស្សរាប់ពាន់នាក់នៅតែជាប់គាំង បន្ទាប់ពីទឹកជំនន់ដែលមិនធ្លាប់មានបានជន់លិចផ្ទះរហូតដល់ដំបូល ដោយបានផ្លាស់ប្តូរតំបន់លំនៅឋានទៅជាផ្លូវទឹក និងបានបោកបក់បំផ្លិចបំផ្លាញទាំងផ្លូវថ្នល់ និងស្ពាន។ ក្រុមមន្ត្រីបានព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀតនៅពេលដែលក្រុមការងារព្យាយាមទៅដល់ស្រុកដាច់ស្រយាលដែលត្រូវបានកាត់ផ្តាច់អស់ជាច្រើនថ្ងៃ។ ភ្លៀងបានចាប់ផ្ដើមស្រាកស្រាន្តខ្លះហើយ ប៉ុន្តែស្ថានភាពនៅតែមានគ្រោះថ្នាក់។…

បាតុកម្មធំនៅហ្វីលីពីន ទាមទារកាត់ទោសមន្ត្រីពុករលួយ

ពលរដ្ឋហ្វីលីពីនរាប់ពាន់នាក់ រួមទាំងបព្វជិតកាតូលិក បានចូលរួមក្បួនបាតុកម្មកាលពីថ្ងៃអាទិត្យទី៣០ខែវិច្ឆិកាឆ្នាំ២០២៥ ដោយទាមទារឲ្យមានការចាប់ខ្លួន និងកាត់ទោសតំណាងរាស្រ្តជាន់ខ្ពស់ និងមន្ត្រីដែលជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយទាក់ទងនឹងគម្រោងគ្រប់គ្រងទឹកជំនន់។ បាតុករបំផ្លាញរូបត្លុករបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. អំឡុងការជួបជុំប្រឆាំងអំពើពុករលួយក្នុងក្រុងម៉ានីល។ ក្រុមឆ្វេងនិយមបានធ្វើបាតុកម្មដាច់ដោយឡែកមួយនៅក្នុងសួនច្បារកណ្តាលទីក្រុងម៉ានីល ដោយអំពាវនាវឲ្យមន្ត្រីជាប់ពាក់ព័ន្ធទាំងអស់លាលែងពីតំណែងជាបន្ទាន់។ ប៉ូលិសជាង១៧០០០នាក់ត្រូវបានដាក់ពង្រាយនៅទូទាំងទីក្រុងម៉ានីល ជាកន្លែងដែលផ្លូវជុំវិញវិមានប្រធានាធិបតីត្រូវបានបិទដោយរនាំង រថយន្ត និងក្រុមប៉ូលិសបង្ក្រាបកុបកម្ម។ ក្រុមជំនុំកាតូលិកនៅទូទាំងប្រទេស បានចូលរួមក្នុងការតវ៉ា ជាមួយនឹងការជួបជុំដ៏ធំមួយនៅឯវិមានអនុស្សាវរីយ៍អំណាចប្រជាជន…

រដ្ឋាភិបាលថៃលាក់បាំងតួលេខមនុស្សស្លាប់ដោយទឹកជំនន់ ពលរដ្ឋខឹងសម្បាខ្លាំង

តាមការផ្សាយរបស់ Khaosod អ្នកខេត្ត Songkhla ភាគខាងត្បូងប្រទេសថៃកំពុងខឹងសម្បារដ្ឋាភិបាលយ៉ាងខ្លាំង ដោយចោទថារដ្ឋព្យាយាមលាក់បាំងតួលេខមនុស្សស្លាប់នៅក្រុង Hat Yai ខណៈមនុស្សស្លាប់គិតត្រឹមថ្ងៃសុក្រគឺមាន ១៤៥នាក់។ កាលពីថ្ងៃសុក្រទី២៨ខែវិច្ឆិកាឆ្នាំ២០២៥ ក្រសួងសុខាភិបាលសាធារណៈថៃបានបង្ហោះ Facebook អំពីការបញ្ជូនថង់ដាក់សពចំនួន៤០០ថង់ទៅកាន់ទីក្រុង Hat Yai និងថែមបញ្ជាក់ថា ថង់ចំនួន ១៥០០ទៀតនឹងត្រូវបញ្ជូនទៅនាថ្ងៃស្អែក។ យ៉ាងណាមិនដឹងមានរឿងអ្វីឡើយ…

កូរ៉េខាងជើងប្រកាសបំពាក់កងទ័ពអាកាសដោយអាវុធយុទ្ធសាស្ត្រថ្មី

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងថា កងទ័ពអាកាសរបស់ប្រទេសខ្លួននឹងត្រូវបានបំពាក់ដោយ «ទ្រព្យសម្បត្តិយោធាយុទ្ធសាស្ត្រថ្មី» ក្នុងពេលភាពតានតឹងតាមព្រំដែនអន្តរកូរ៉េកំពុងកើនឡើង។ យោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA លោកគីមបានថ្លែងនៅក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី៨០របស់កងទ័ពអាកាស ដោយមិនបានបញ្ជាក់ពីលក្ខណៈនៃទ្រព្យសម្បត្តិថ្មីនោះទេ ប៉ុន្តែបាននិយាយថា កងកម្លាំងនេះនឹងទទួលយក «កាតព្វកិច្ចសំខាន់ថ្មីមួយ»។ លោកគីមបាននិយាយថា កងទ័ពអាកាសត្រូវតែទប់ទល់នឹង «ទង្វើចារកម្ម និងការបង្កហេតុផ្នែកយោធាដែលអាចកើតមាន»។ សេចក្តីប្រកាសនេះកើតឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបដិសេធក្នុងការចូលរួមក្នុងការចរចាយោធាដែលស្នើឡើងដោយទីក្រុងសេអ៊ូល។

ស្រីលង្កាប្រកាសភាពអាសន្ន ព្យុះ Ditwah សម្លាប់មនុស្ស ១៥៣ នាក់

ស្រីលង្កាបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ខណៈដែលចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដីដែលបង្កឡើងដោយព្យុះស៊ីក្លូន Ditwah បានកើនឡើងដល់១៥៣នាក់ ហើយមនុស្សជិត២០០នាក់នៅតែបាត់ខ្លួន។ មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ (DMC) បាននិយាយថា ផ្ទះជាង ២០,០០០ខ្នងត្រូវបានបំផ្លាញ ហើយមនុស្ស ១០៨,០០០នាក់កំពុងជ្រកកោននៅក្នុងកន្លែងដែលដំណើរការដោយរដ្ឋ។ មនុស្ស ៧៩៨,០០០នាក់ផ្សេងទៀតកំពុងត្រូវការជំនួយ បន្ទាប់ពីត្រូវបានផ្លាស់ទីលំនៅ។ ប្រធានាធិបតី លោក Anura Kumara…

ជនជាតិចិនដើរជាន់មីនតាមព្រំដែនកម្ពុជា-ថៃ ក្នុងពេលព្យាយាមឆ្លងដែនខុសច្បាប់

កាសែតថៃ The Nation បានរាយការណ៍ពីករណីបុរសជនជាតិចិនម្នាក់ ដើរជាន់មីននៅក្នុងព្រៃតាមបណ្តោយព្រំដែនថៃ-កម្ពុជា ក្នុងភូមិបានណងចាន់ ខេត្តស្រះកែវ កាលពីម៉ោងជិត ៦ ព្រឹកថ្ងៃសៅរ៍។ កងកម្លាំងប៊ូរ៉ាផាបានបញ្ជូនបុរសរងគ្រោះទៅមន្ទីរពេទ្យស្រុក Khok Sung ខណៈនគរបាលអន្តោប្រវេសន៍កំពុងស៊ើបអង្កេតករណីនេះ។ ការស៊ើបអង្កេតបឋមបង្ហាញថា បុរសនេះដើរជាន់មីននៅពេលព្យាយាមឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងប្រទេសថៃ។ នេះគឺជាករណីជាន់មីនចុងក្រោយបង្អស់ដែលកើតឡើងក្នុងពេលថៃនិងកម្ពុជាមានភាពតានតឹងព្រំដែន។ ចាប់តាំងពីខែកក្កដាមក យោធាថៃបានរាយការណ៍ជាច្រើនដងពីករណីយោធារបស់ខ្លួនដើរជាន់មីន ដោយចោទប្រកាន់កម្ពុជាជាអ្នកបង្កប់មីនថ្មីៗ។…

អង្គការសហប្រជាជាតិព្រមាន៖ ការបោះឆ្នោតមីយ៉ាន់ម៉ាក្រោមបរិយាកាសភ័យខ្លាច

មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានព្រមានថា ការបោះឆ្នោតមីយ៉ាន់ម៉ានាចុងខែធ្នូកំពុងប្រព្រឹត្តទៅក្រោមបរិយាកាសភ័យខ្លាច អំពើហិង្សា និងការគាបសង្កត់នយោបាយយ៉ាងធ្ងន់ធ្ងរ។ លោក Jeremy Laurence អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានលើកឡើងថា ការបោះឆ្នោតដែលរំពឹងចាប់ផ្តើមនៅថ្ងៃទី២៨ធ្នូ កំពុងប្រព្រឹត្តទៅក្រោមការគ្រប់គ្រងយោធា ការគំរាមកំហែង និងការបង្ក្រាបជាប្រព័ន្ធ។ លោកបានបញ្ជាក់ថា គណបក្សនយោបាយសំខាន់ៗត្រូវបានហាមឃាត់មិនឲ្យចូលរួម ហើយមនុស្សជាង៣០០០០នាក់ដែលជាគូប្រជែងនយោបាយនៅតែស្ថិតក្នុងការឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១មក។ ស្នងការជាន់ខ្ពស់សិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Volker Türk បានព្រមានថា ការបោះឆ្នោតនេះគ្រាន់តែធ្វើឲ្យអសន្តិសុខ…

ជំនិតជិតស្និទ្ធរបស់ហ្សេលេនស្គីលាលែងតំណែង ក្រោយអាជ្ញាធរឆ្មក់ផ្ទះពិសេស

ភ្នំពេញ – លោក Andrey Yermak ជំនិតជិតស្និទ្ធរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានលាលែងពីតំណែងនាយសេនាធិការក្រោយអាជ្ញាធរប្រឆាំងអំពើពុករលួយឆ្មក់ចូលឆែកឆេរផ្ទះរបស់គាត់។ ការលាលែងនេះកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីអាជ្ញាធរប្រឆាំងអំពើពុករលួយអ៊ុយក្រែនធ្វើប្រតិបត្តិការឆ្មក់ចូលផ្ទះលោក Yermak ក្នុងគោលបំណងកម្ចាត់ការលាងលុយកខ្វក់។ ការឆ្មក់ចូលផ្ទះលោក Yermak ត្រូវបានភ្ជាប់ទៅនឹងការស៊ើបអង្កេតលើគ្រោងការណ៍អំពើពុករលួយចំនួន ១០០ លានដុល្លារ ដែលត្រូវបានប្រកាសដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយអ៊ុយក្រែន (NABU)…

គ្រាប់កាំភ្លើងធំមីយ៉ាន់ម៉ា៥គ្រាប់ធ្លាក់លើដីថៃ បណ្ដាលឲ្យ៤នាក់រងរបួស

គ្រាប់កាំភ្លើងធំចំនួន៥គ្រាប់ដែលបាញ់ចេញពីក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្លាក់លើទឹកដីថៃក្នុងខេត្តតាក កាលពីព្រឹកថ្ងៃអាទិត្យទី៣០ខែវិច្ឆិកានេះ បណ្តាលឲ្យពលករចំណាកស្រុកមីយ៉ាន់ម៉ា៤នាក់រងរបួស និងបង្កើនភាពតានតឹងតាមបណ្តោយព្រំដែន។ យោងតាម Khaosod គ្រាប់កាំភ្លើងធំទាំងនោះត្រូវបានគេជឿថាបានមកពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងកងកម្លាំងប្រឆាំងរដ្ឋាភិបាលទល់មុខនឹងក្រុង Mae Sot។ មន្ត្រីបាននិយាយថា កម្លាំងពិសេស Ratchamanu របស់ប្រទេសថៃបានឆ្លើយតបដោយបាញ់គ្រាប់ផ្សែងព្រមានចំនួន៤គ្រាប់។ សន្តិសុខត្រូវបានពង្រឹងតាមបណ្តោយព្រំដែន ខណៈដែលការប៉ះទង្គិចគ្នានៅតែបន្តនៅត្រើយម្ខាងទន្លេមេគង្គ។ អាជ្ញាធរមូលដ្ឋានកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ដោយព្រមានថា គ្រាប់ផ្លោងអាចបន្តកើតមាន។

វ៉េណេស៊ុយអេឡាចាប់ផ្តើមវាយបកទៅលើលោកត្រាំ បន្ទាប់ពីការព្រមានដែនអាកាស

វ៉េណេស៊ុយអេឡាបានថ្កោលទោសលោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍​ទី​២៩​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​ បន្ទាប់ពីប្រធានាធិបតីអាមេរិក​រូប​នេះ​បានជំរុញ​ឲ្យក្រុមហ៊ុនអាកាសចរណ៍​​នានា​ចាត់ទុកដែនអាកាសរបស់​វ៉េណេស៊ុយអេឡា​ថាជាដែនអាកាស​«បិទ» ដោយហៅការលើកឡើងនេះថាជាអំពើឈ្លានពាន «បែបអាណានិគម» និង «ខុសច្បាប់»។ យោង​តាម BBC សាររបស់លោកត្រាំ​​នៅលើបណ្តាញសង្គម Truth Social បានកើតឡើងចំពេលដែលមានការពង្រឹងកម្លាំងយោធាអាមេរិកយ៉ាងសំខាន់នៅក្នុងតំបន់ការីប៊ីន រួមទាំងការដាក់ពង្រាយនាវា USS Gerald Ford និងកងទ័ពប្រហែល១៥០០០នាក់។…