ព័ត៌មានអន្ដរជាតិ

បាងកកប្រកាសតំបន់គ្រោះថ្នាក់ជំងឺឆ្កែឆ្កួត ក្រោយរកឃើញសត្វឈឺ

ភ្នំពេញ៖ សារព័ត៌មាន Amarin បានចេញផ្សាយថា ខ័ណ្ឌចំនួន២ក្នុងទីក្រុងបាងកក ត្រូវបានប្រកាសជាតំបន់ផ្ទុះជំងឺឆ្កែឆ្កួត ក្រោយពេលមន្ត្រីជំនាញរកឃើញសត្វឆ្កែឆ្កួតនៅទីនោះ។ តាមការព្រមានរបស់ការិយាល័យបសុសត្វភូមិភាគ៣ ខ័ណ្ឌ Bang Phli និង Bang Sao Thong ត្រូវបានដាក់ជាកន្លែងគ្រោះថ្នាក់ព្រោះជំងឺនេះរហូតដល់ថ្ងៃទី២៦ខែធ្នូ។ សេចក្តីប្រកាសនេះធ្វើឡើង ក្រោយពេលមន្ត្រីឃើញមានវត្តមានសត្វឆ្កែឆ្កួតនៅខ័ណ្ឌទាំងពីរ ដែលអាចបង្កគ្រោះថ្នាក់ ហើយក៏ចេញការព្រមានឲ្យប្រុងប្រយ័ត្ន។…

វេណេស៊ុយអេឡា ពង្រឹងសម្ព័ន្ធភាពជាមួយរុស្ស៊ី ខណៈអាមេរិកគំរាមធ្វើប្រតិបត្តិការយោធា

រដ្ឋាភិបាលវេណេស៊ុយអេឡា បានបង្កើនទំនាក់ទំនងជាមួយទីក្រុងមូស្គូ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១៨ឯកសារ ក្នុងពេលដែលសហរដ្ឋអាមេរិកគំរាមធ្វើប្រតិបត្តិការយោធាលើប្រទេសនេះ។ យោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS កិច្ចប្រជុំលើកទី១៩នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្រិតខ្ពស់ទ្វេភាគី ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក ឌីមីទ្រី ឈើនីសែនកូន និងអនុប្រធានាធិបតីវេណេស៊ុយអេឡា ដែលស៊ី រ៉ូឌ្រីហ្គែស បានចុះហត្ថលេខាលើឯកសារចំនួន១៨ និងសេចក្តីថ្លែងការណ៍រួម។ ឯកសារទាំងនេះផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងវិស័យរុករករ៉ែ អាតូមសន្តិភាព ការដឹកជញ្ជូន និងការស្រាវជ្រាវរួមគ្នា។ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីបានកត់សម្គាល់ថា…

វៀតណាមរំពឹងនាំចេញវាយនភណ្ឌ-សម្លៀកបំពាក់កើនដល់ ៤៦ ប៊ីលានដុល្លារ ឆ្នាំ២០២៤

វៀតណាមរំពឹងថា ការនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់នឹងកើនឡើងដល់ ៤៦ ប៊ីលានដុល្លារក្នុងឆ្នាំ២០២៤ ដោយកើនឡើង ៥,៦% ធៀបនឹងឆ្នាំមុន។ នេះបើតាមការប្រកាសរបស់សមាគមវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម (VITAS)។ លោក Vũ Đức Giang ប្រធាន VITAS បានបញ្ជាក់ថា ឆ្នាំ២០២៤ នឹងក្លាយជាឆ្នាំសំខាន់សម្រាប់វិស័យនេះ…

ថៃបញ្ជូនថង់រុំសពរាប់ពាន់ទៅតំបន់ទឹកជំនន់ អ្នកស្លាប់កើនដល់១៤៥នាក់

យោងតាមការចុះផ្សាយរបស់ Khaosod ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ បានបញ្ជូនថង់រុំសាកសពរាប់ពាន់ថង់ និងទូសម្រាប់ដាក់សពបន្ថែមទៀតទៅកាន់តំបន់ភាគខាងត្បូង ខណៈដែលចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ធ្ងន់ធ្ងរបានកើនឡើងដល់១៤៥នាក់ គិតត្រឹមល្ងាចថ្ងៃសុក្រទី២៨ខែវិច្ឆិកាឆ្នាំ២០២៥។ លោក Phradorn Prisananuntakul រដ្ឋមន្ត្រីអមទីស្តីការនាយករដ្ឋមន្ត្រី និងជានាយកមជ្ឈមណ្ឌលប្រតិបត្តិការស្ថានការណ៍បន្ទាន់គ្រោះទឹកជំនន់ (EFSOC) បានរាយការណ៍ពីតួលេខចុងក្រោយនេះ រួមជាមួយលោក Siripong Angkasakulkiet អ្នកនាំពាក្យរដ្ឋាភិបាល និងលោកស្រី Ratchada…

ទ័ពថៃពង្រឹងកម្លាំងព្រំដែន ឆ្លើយតបការប្រយុទ្ធមីយ៉ាន់ម៉ាកំពុងក្ដៅ

ពេលនេះកងទ័ពថៃនៅឯព្រំដែនថៃ-មីយ៉ាន់ម៉ា កំពុងពង្រឹងកម្លាំងនិងប្រុងជើងការខ្ពស់បំផុត ស្របពេលការប្រយុទ្ធគ្នាក្នុងទឹកដីមីយ៉ាន់ម៉ា ឯណោះកាន់តែខ្លាំងទៅៗមិនថមថយសោះ។ តាមការផ្សាយរបស់ Amarin នៅថ្ងៃព្រហស្បតិ៍ទី២៧ខែវិច្ឆិកាឆ្នាំ២០២៥ ទាហានថៃបានចល័តតាមតំបន់ព្រំដែននិងបង្កើនវត្តមានលើសមុន ព្រោះថា សមរភូមិក្នុងប្រទេសជិតខាងមីយ៉ាន់ម៉ាឯណោះ បានឡើងកម្តៅខ្លាំងទៀតហើយ ពោលគឺកងកម្លាំងរដ្ឋាភិបាល ប្រយុទ្ធជាមួយក្រុមឧទ្ទាមកាន់តែខ្លាំងដៃ ឈានដល់ការប្រើប្រាស់អាវុធធុនធ្ងន់ រួមមានទាំងកាំភ្លើងយន្តថែមទៀតផង។ ការប្រយុទ្ធថ្មីនេះ ផ្ទុះឡើងក្នុងភូមិសាស្រ្ត Pa Sak នៃភូមិ…

អាមេរិករឹតបន្តឹងប័ណ្ណបៃតងលើ១៩ប្រទេស បន្ទាប់ពីការបាញ់សម្លាប់ឆ្មាំជាតិ

សហរដ្ឋអាមេរិកនឹងពិនិត្យឡើងវិញនូវប័ណ្ណបៃតង (Green Cards) សម្រាប់ប្រជាជនមកពីប្រទេសចំនួន ១៩ ដោយចាត់ទុកថា “ជាការព្រួយបារម្ភនិងគ្រោះថ្នាក់” បន្ទាប់ពីការបាញ់សម្លាប់សមាជិកឆ្មាំជាតិ២នាក់នៅទីក្រុងវ៉ាស៊ីនតោន។ លោក Joe Edlow នាយកសេវាកម្មពលរដ្ឋ និងអន្តោប្រវេសន៍អាមេរិក បានបញ្ជាក់ថា ការពិនិត្យឡើងវិញនេះធ្វើឡើងតាមការណែនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ប្រទេសទាំង ១៩ រួមមាន…

ស្រីលង្កា៖ ស្លាប់ ៤៧ នាក់ បាត់ខ្លួន ២១ នាក់ ដោយទឹកជំនន់ និងបាក់ដី

យ៉ាងហោចណាស់មនុស្ស ៤៧ នាក់បានស្លាប់ និង ២១ នាក់ផ្សេងទៀតបាត់ខ្លួនដោយសារតែទឹកជំនន់ និងការរអិលបាក់ដីដ៏ធំប្រហែល ១០ ថ្ងៃនៅទូទាំងប្រទេសស្រីលង្កា នេះបើយោងតាមរបាយការណ៍របស់ Anadolu Ajansi (AA)។ ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំង ខណៈដែលប្រទេសនេះនៅតែស្ថិតនៅក្រោមលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ រួមទាំងភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់កើនឡើង និងការរអិលបាក់ដី ចាប់តាំងពីថ្ងៃទី ១៧…

ហុងកុងជួបគ្រោះអគ្គិភ័យដ៏សាហាវ មនុស្សស្លាប់ឡើងដល់១២៨នាក់

គិតត្រឹមរសៀលថ្ងៃសុក្រទី២៨ខែវិច្ឆិកាឆ្នាំ២០២៥ តួលេខមនុស្សស្លាប់ក្នុងសោកនាដកម្មអគ្គិភ័យឆាបឆេះប្លុកអាផាតមិននៅទីក្រុងហុងកុងបានកើនដល់១២៨នាក់ហើយ។ អគ្គិភ័យនៅតំបន់ Wang Fuk Court ត្រូវគេចាត់ចូលជាអគ្គិភ័យសាហាវបំផុតមួយក្នុងប្រវត្តិសាស្រ្តទីក្រុងហុងកុង ស្របពេលតួលេខជនរងគ្រោះអាចនឹងកើនឡើងជាបន្តទៀត។ ក្រៅពីសោកនាដកម្មនៅ Wang Fuk Court ហុងកុងធ្លាប់កើតមានគ្រោះអគ្គិភ័យដ៏ប្រល័យចំនួន២លើកដូចជា៖ ១. អគ្គិភ័យ Happy Valley Racecourse កើតឡើងថ្ងៃទី២៦ខែកុម្ភៈឆ្នាំ១៩១៨ បណ្តាលឲ្យមនុស្សស្លាប់ជាង៦០០នាក់។…

ពាណិជ្ជកម្មព្រំដែនថៃ-កម្ពុជា ធ្លាក់ចុះជិត ១០០% ដោយសារការបិទព្រំដែន

នាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិថៃ (DIT) បានបង្ហាញថា ពាណិជ្ជកម្មឆ្លងព្រំដែនគោករវាងថៃ និងកម្ពុជា បានបន្តធ្លាក់ចុះ ៩៩,៩% នៅខែតុលា ដោយសារតែការបិទច្រកព្រំដែន។ តាមការចុះផ្សាយរបស់កាសែត The Nation លោកស្រី អារ៉ាដា ហ្វួងតុង អគ្គនាយិកានៃនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិថៃ បានបញ្ជាក់ថា ពាណិជ្ជកម្មថៃ-កម្ពុជាតាមព្រំដែននៅតុលា មានត្រឹមតែ ៩…

ខ្យល់ពុលគ្របដណ្តប់បាងកក រហូតដល់ដើមខែក្រោយ

នាយកដ្ឋានត្រួតពិនិត្យការបំពុលថៃ (PCD) បានចេញការព្រមានថា ទីក្រុងបាងកក និងខេត្តភាគខាងជើង នឹងត្រូវគ្របដណ្តប់ដោយខ្យល់ពុល PM2.5 លើសកម្រិតសុវត្ថិភាព រហូតដល់ដើមខែក្រោយ។ តាមការផ្សាយរបស់ The Nation ដែលដកស្រង់ប្រភពពី PCD កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែវិច្ឆិកាឆ្នាំ២០២៥ ទីក្រុងបាងកកនិងតំបន់ជុំវិញ នឹងត្រូវគ្របដណ្តប់ដោយខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ពណ៌ទឹកក្រូច ដល់ថ្ងៃទី២ធ្នូ។ ដូច្នេះហើយ ថៃបានព្រមានដល់ពលរដ្ឋកាត់បន្ថយសកម្មភាពនៅខាងក្រៅ…