ព័ត៌មានអន្ដរជាតិ

ត្រាំបញ្ជាក់ថា គ្មានកាលកំណត់សម្រាប់កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន-រុស្ស៊ី

ភ្នំពេញ – ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា មិនមានកាលកំណត់ច្បាស់លាស់សម្រាប់កិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី ដោយប្រាប់អ្នកសារព័ត៌មានថា «កាលកំណត់សម្រាប់ខ្ញុំគឺនៅពេលណាដែលវាត្រូវបានបញ្ចប់»។ លោកត្រាំបាននិយាយថា អ្នកចរចាកំពុងមានរីកចម្រើនជាមួយទីក្រុងមូស្គូ និងទីក្រុងកៀវ ហើយថារុស្ស៊ីបានយល់ព្រមលើសម្បទានមួយចំនួន។ សេចក្តីអធិប្បាយរបស់លោកបានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថា រដ្ឋបាលរបស់លោកបានស្វែងរកកាលកំណត់នៅត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោកត្រាំបានបន្ថែមថា បេសកជនលោក Steve…

ទឹកជំនន់ភាគខាងត្បូងថៃ ខាតបង់ជិត ២៥ ពាន់លានបាតក្នុងមួយខែ

ទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ប្រទេសថៃ នៅខេត្ត Songkhla និងខេត្តភាគខាងត្បូងជាច្រើនទៀត អាចនឹងធ្វើឲ្យសេដ្ឋកិច្ចខាតបង់មិនតិចជាង២៥ពាន់លានបាតនោះឡើយ ក្នុងរយៈពេលត្រឹមតែមួយខែ។ នេះបើយោងតាមការវាយតម្លៃដែលបានចេញផ្សាយកាលពីថ្ងៃអង្គារទី២៥ខែវិច្ឆិកាឆ្នាំ២០២៥ ដោយមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (KResearch)។ យោងតាមសារព័ត៍មានថៃ The Standard លោកស្រី Kewalin Wangpichayasuk អនុប្រធានគ្រប់គ្រងនៅ KResearch បាននិយាយថា ទឹកជំនន់ធ្ងន់ធ្ងរ…

អ្នកស្រុកថៃបាញ់សំដៅក្រុមសង្គ្រោះ ក្នុងពេលទឹកជំនន់ធ្ងន់ធ្ងរ

ស្ថានការណ៍នៅភាគខាងត្បូងប្រទេសថៃកាន់តែវឹកវរ នៅពេលទឹកជំនន់កំពុងគំរាមកំហែង បែរជាមានការបាញ់កាំភ្លើងសំដៅដាក់ក្រុមជួយសង្គ្រោះថែមទៀត។ តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃព្រហស្បតិ៍ទី២៧ខែវិច្ឆិកាឆ្នាំ២០២៥ នៅស្រុក Hat Yai ក្នុងខេត្ត Songkhla មានវីដេអូបង្ហាញអ្នកជួយសង្គ្រោះជិះម៉ូតូទឹកទៅជួយជនរងគ្រោះ ប៉ុន្តែឮស្នូរផ្ទុះអាវុធ ៣-៤គ្រាប់ ធ្វើឲ្យពួកគេត្រូវបកត្រឡប់វិញ។ ករណីមួយទៀត បុគ្គលិកជួយសង្គ្រោះមកពីខេត្ត Nakhon Ratchasima…

រូតេ៖ រុស្ស៊ីគ្មានសិទ្ធិរារាំងអ៊ុយក្រែនចូលណាតូ

អគ្គលេខាធិការ​អង្គការ​ណាតូ លោក ម៉ាក រូតេ បានបញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ីគ្មានសិទ្ធិអំណាចក្នុងការរារាំងផ្លូវរបស់អ៊ុយក្រែនឆ្ពោះទៅរកការចូលជាសមាជិកសម្ព័ន្ធភាពនោះទេ។ លោកបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តចូលជាសមាជិកគឺអាស្រ័យលើការយល់ព្រមជាឯកច្ឆន្ទពីបណ្តារដ្ឋជាសមាជិក​ណាតូ​តែ​ប៉ុណ្ណោះ។ លោករូតេ បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ទី​២៦​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​ថា «រុស្ស៊ីគ្មានសិទ្ធិបោះឆ្នោត ឬសិទ្ធិវេតូលើអ្នកណាដែលនឹងក្លាយជាសមាជិក​ណាតូ​នោះឡើយ»។ លោកបានកត់សម្គាល់ថា សម្ព័ន្ធមិត្តមួយចំនួន រួមទាំងសហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងជំទាស់នឹងការចូលជាសមាជិករបស់អ៊ុយក្រែន។ ប្រមុខ​ណាតូ បានបន្ត​ទៀត​ថា អ៊ុយក្រែនអាចចូលរួមក្នុងសម្ព័ន្ធភាពនាពេលអនាគតក្រោមសន្ធិសញ្ញាវ៉ាស៊ីនតោនឆ្នាំ១៩៤៩ ប៉ុន្តែត្រូវ​មាន​ការគាំទ្រជាឯកច្ឆន្ទ។…

សារព័ត៌មានថៃ បន្តផ្សាយព័ត៌មានមិនពិត សូម្បីតែរឿងក្នុងប្រទេសខ្លួនឯង

កុំថាឡើយរឿងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលសារព័ត៌មានថៃខំបង្កើត Fake News, ប្រតិដ្ឋនិងផ្សាយត្រឡប់ត្រឡិនប៉ាតណាប៉ាណី សូម្បីឥឡូវរឿងទឹកជំនន់នៅក្នុងប្រទេសខ្លួនឯងនោះ ក៏សារព័ត៌មានថៃ ផ្សាយច្របូកច្របល់យកជាការណ៍មិនបានដែរ។ ជាក់ស្តែង កាលពីថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ សារព័ត៌មានថៃបានចុះផ្សាយរឿងធ្លាក់ឧទ្ធម្ភាគចក្រ ដែលជួយជនរងគ្រោះ ដោយសារទឹកជំនន់នៅខេត្ត Songkhla។ យ៉ាងណា ក្រោយមកមានការកែតម្រូវជាបន្តបន្ទាប់ ដោយអះអាងវិញថា នេះគឺជាព័ត៌មានក្លែងក្លាយទេ។ ការផ្សាយនោះគឺជាព័ត៌មានមិនពិត។ ការផ្សាយយ៉ាងច្របូកច្របល់បែបនេះ…

ថៃជួបវិបត្តិទ្វេ៖ ទឹកជំនន់រង្គោះរង្គើ និងផ្សែងពុលគ្របដណ្តប់ទីក្រុងបាងកក

ស្របពេលប្រទេសថៃកំពុងរងគ្រោះដោយទឹកជំនន់ស្រាប់ផងនោះ ពេលនេះផ្សែងពុល PM2.5 ក្នុងកម្រិតគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាព កំពុងគ្របដណ្តប់ទីក្រុងបាងកក និងខេត្តថៃចំនួន១៤។ តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ ដោយដកស្រង់ប្រភពពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាភូមិសាស្ត្រព័ត៌មាននិងអវកាស កម្រិត PM2.5 នៅបាងកក បានឈានដល់៤២.២មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ លើកម្រិតសុវត្ថិភាពកំណត់ដោយរដ្ឋាភិបាលដែលដាក់ត្រឹម ៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។ សម្រាប់ខេត្តទាំង១៤ដែល PM2.5 ឈានដល់កម្រិតប៉ះពាល់សុខភាពនោះមានដូចជា៖…

គ្រោះមហន្តរាយធម្មជាតិវាយប្រហារអាស៊ីអាគ្នេយ៍ បណ្តាលអ្នកស្លាប់រាប់រយនាក់

គ្រោះមហន្តរាយធម្មជាតិកំពុងវាយប្រហារតំបន់អាស៊ីអាគ្នេយ៍យ៉ាងខ្លាំងក្នុងរយៈពេល១សប្តាហ៍ចុងក្រោយនេះ ដែលធ្វើឲ្យប្រទេសមួយចំនួនក្នុងតំបន់នេះប្រឈមវិបត្តិសង្គម ការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ប្រទេសយ៉ាងហោច៣កំពុងទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារខ្យល់ព្យុះ ជំនន់ទឹកភ្លៀង បណ្តាលឲ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត និងរាប់ម៉ឺនគ្រួសារជម្លៀសចេញ បាត់បង់ផ្ទះសម្បែង បាត់បង់ទ្រព្យសម្បត្តិ និងមុខរបរ។ ប្រទេសវៀតណាម៖ ប្រទេសវៀតណាមបានទទួលរងនូវគ្រោះមហន្តរាយជាបន្តបន្ទាប់ និងទឹកជំនន់ជាប្រវត្តិសាស្ត្រក្នុងឆ្នាំ២០២៥ ដោយធ្វើឱ្យមានការខាតបង់យ៉ាងតិច៨៥ទ្រីលានដុង (ជាង៣,២ពាន់លានដុល្លារ)។ ប្រទេសថៃ៖ ទឹកជំនន់នៅខាងត្បូងថៃបានសម្លាប់មនុស្សយ៉ាងហោចណាស់៣៣នាក់ និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់វិស័យសេដ្ឋកិច្ច។ កងទ័ពថៃបានដាក់ពង្រាយទូក២០០គ្រឿង…

ស៊ុយអែតរៀបចំទទួលបានមីស៊ីលចម្ងាយឆ្ងាយដើម្បីវាយប្រហារទីតាំងយោធារុស្ស៊ី

ស៊ុយអែតកំពុងរៀបចំទទួលបានប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចវាយប្រហារគោលដៅយោធារុស្ស៊ីបាន ដោយមានចម្ងាយរហូតដល់ ២,០០០គីឡូម៉ែត្រ។ នេះបើយោងតាមរបាយការណ៍របស់កងកម្លាំងប្រដាប់អាវុធស៊ុយអែត។ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Pal Jonson បានថ្លែងថា៖ «បទពិសោធន៍ពីសង្គ្រាមនៅអ៊ុយក្រែនបង្ហាញថា រុស្ស៊ីកំពុងអភិវឌ្ឍសមត្ថភាពរយៈចម្ងាយឆ្ងាយរបស់ខ្លួនយ៉ាងសកម្ម។ ដូច្នេះ យើងត្រូវតែកសាងការរារាំងដ៏រឹងមាំប្រឆាំងនឹងការគំរាមកំហែងនោះ»។ កងទ័ពអាកាសស៊ុយអែតកន្លងមកបានបញ្ជាទិញមីស៊ីលបញ្ជាចម្ងាយឆ្ងាយ Taurus ដែលមានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ សម្រាប់យន្តហោះចម្បាំង Gripen។ ប៉ុន្តែឥឡូវនេះពួកគេចង់បានប្រព័ន្ធដែលមានចម្ងាយឆ្ងាយជាងនេះទៀត។…

ចិនព្រមានកម្ទេចរាល់ការជ្រៀតជ្រែកពីបរទេសក្នុងបញ្ហាកោះតៃវ៉ាន់

ស្របពេលភាពតានតឹងជុំវិញបញ្ហាកោះតៃវ៉ាន់កាន់តែឡើងកម្តៅខ្ពស់នោះ ជាពិសេសមានការលូកដៃពីសំណាក់ប្រទេសជប៉ុនផងនោះ ស្រាប់តែឥឡូវនេះ ចិនបានចេញការព្រមានខ្លាំងៗថា រាល់ការជ្រៀតជ្រែករបស់បរទេសក្នុងកិច្ចការនេះ ទីក្រុងប៉េកាំងនឹងកម្ទេចចោលតែម្តង។ ការព្រមាននេះគឺចេញពីមាត់អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន លោក Peng Qingen ដែលថ្លែងប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥និងផ្សាយដោយសារព័ត៌មាន The Star ថា៖ «យើងមានឆន្ទៈយ៉ាងមុតមាំ ការប្តេជ្ញាចិត្តខ្ពស់និងសមត្ថភាពដ៏រឹងប៉ឹងក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់យើង ហើយយើងនឹងបង្រ្កាបការជ្រៀតជ្រែកពីបរទេសទាំងអស់»។ លោកបន្តថា៖ «ការដាក់ពង្រាយអាវុធវាយលុករបស់ជប៉ុន…

នាវាផ្ទុកយន្តហោះតែមួយគត់របស់ថៃ ចូលរួមប្រតិបត្តិការសង្គ្រោះទឹកជំនន់ខ្លាំង

នាវាផ្ទុកយន្តហោះតែមួយគត់របស់ថៃ គឺ HTMS Chakri Naruebet កំពុងធ្វើបេសកកម្មសង្គ្រោះយ៉ាងសកម្ម ក្នុងពេលប្រទេសថៃកំពុងជួបគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតនៅខែវិច្ឆិកានេះ។ នាវាដែលមានប្រវែង ១៨២ ម៉ែត្រ និងទម្ងន់លើសពី ១១,០០០ តោននេះ ត្រូវបានសាងសង់នៅប្រទេសអេស្ប៉ាញ និងដាក់ប្រើប្រាស់ចាប់ពីឆ្នាំ ១៩៩៧។ វានៅតែជានាវាផ្ទុកយន្តហោះតែមួយគត់នៅអាស៊ីអាគ្នេយ៍។ ក្នុងបេសកកម្មបច្ចុប្បន្ន នាវានេះកំពុងដើរតួជាមជ្ឈមណ្ឌលបញ្ជាការអណ្តែតទឹក ដោយគាំទ្រដល់ការដឹកជញ្ជូនតាមអាកាស…