ក្រុមហ៊ុនថៃប្ដូរយុទ្ធសាស្រ្ត ដាក់អក្សរខ្មែរលើការវេចខ្ចប់ ក្រោយការលក់នៅកម្ពុជាធ្លាក់ចុះដោយសារជម្លោះព្រំដែន
កាសែតថៃ The Nation បានរាយការណ៍ថា ក្រុមហ៊ុនថៃមួយចំនួនបានផ្លាស់ប្ដូរយុទ្ធសាស្រ្តទីផ្សារ ដោយដាក់អក្សរខ្មែរលើការវេចខ្ចប់ផលិតផលរបស់ខ្លួន ចំពេលដែលការលក់នៅទីផ្សារកម្ពុជាធ្លាក់ចុះ ជុំវិញភាពតានតឹងព្រំដែន។ ការរាយការណ៍ជុំវិញបញ្ហានេះ ធ្វើឡើងចំពេលដែលក្រុមហ៊ុនថៃធំៗនៅកម្ពុជា ដូចជា ក្រុមហ៊ុនភេសជ្ជៈ Carabao, ក្រុមហ៊ុនមី MAMA, និងក្រុមហ៊ុនផលិត និងចែកចាយទឹកផ្លែឈើ Malee ជាដើមនោះ បានរាយការណ៍ពីការធ្លាក់ចុះយ៉ាងគំហុកនៃប្រាក់ចំណូល…
