គ្រោះមហន្តរាយបាក់ដីនៅឥណ្ឌូណេស៊ី! ស្លាប់ ១១ នាក់ បាត់ខ្លួន ១២ នាក់ កំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំង
ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានបញ្ជាក់ពីចំនួនអ្នកស្លាប់យ៉ាងហោចណាស់ ១១ នាក់ និងអ្នកបាត់ខ្លួន ១២ នាក់ បន្ទាប់ពីហេតុការណ៍រអិលបាក់ដីដ៏សោកនាដកម្មមួយ នៅលើកោះជ្វាកណ្ដាល កាលពីថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា។ ក្រុមអ្នកជួយសង្គ្រោះកំពុងបង្កើនល្បឿនក្នុងការស្វែងរកជនរងគ្រោះដែលនៅសេសសល់។ ហេតុការណ៍រអិលបាក់ដីនេះ បានកើតឡើងតាំងពីថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុង Cilacap ដែលបានកប់លំនៅឋានចំនួន ១២ ខ្នង…
