សហរដ្ឋអាមេរិក បន្តយុទ្ធនាការបង្រ្កាបគ្រឿងញៀន! វាយប្រហារលើកទី២០ សម្លាប់មនុស្ស៤នាក់ទៀត
យោងតាមសារព័ត៌មាន CNN បានចុះផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា យោធាសហរដ្ឋអាមេរិក បានបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ខ្លួន ដោយបានបើកការវាយប្រហារជាលើកទី២០ ទៅលើទូកសង្ស័យដឹកជញ្ជូនគ្រឿងញៀនក្នុងតំបន់ការ៉ាបៀន បណ្តាលឱ្យមនុស្ស ៤ នាក់ទៀតស្លាប់។ ហេតុការណ៍វាយប្រហារនេះបានកើតឡើងកាលពីថ្ងៃចន្ទ ហើយមិនមានអ្នកណាម្នាក់នៅលើទូកនោះអាចនៅរស់រានមានជីវិតឡើយ។ មុននេះបន្តិច កាលពីថ្ងៃអាទិត្យ ក៏មានការវាយប្រហារពីរលើកផ្សេងទៀតនៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលបានសម្លាប់មនុស្ស ៦ នាក់ បន្ថែមទៀតផងដែរ។…
