ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់រងគ្រោះធ្ងន់! ព្យុះ Fung-wong វាយប្រហារ បង្កទឹកជំនន់ជម្លៀសមនុស្សជាង ៨០០០នាក់

ព្យុះទីហ្វុង Fung-wong បាន​វាយ​ប្រហារ​ឆ្នេរ​ភាគ​ខាង​កើត​កោះ​តៃវ៉ាន់​កាល​ពី​ថ្ងៃ​អង្គារ ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ដោយ​បាន​នាំ​មក​នូវ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង និង​ទឹក​ជំនន់​យ៉ាង​ធ្ងន់ធ្ងរ បណ្ដាល​ឲ្យ​អាជ្ញាធរ​ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​ជាង ៨ ៣០០​នាក់​ទៅ​កាន់​ទីទួល​សុវត្ថិភាព។ ព្យុះ​នេះ​ដែល​ធ្លាប់​បាន​សម្លាប់​មនុស្ស ១៨​នាក់​នៅ​ប្រទេស​ហ្វីលីពីន​រួច​មក​ហើយ​នោះ បាន​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​យ៉ាង​គំហុក​នៅ​តំបន់​មួយ​ចំនួន​នៃ​ទីក្រុង Yilan ជា​ទី​ដែល​កងទ័ព​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ជួយ​សង្គ្រោះ​អ្នក​ស្រុក​ដែល​ជាប់​គាំង។ អ្នក​នេសាទ​ម្នាក់​ឈ្មោះ Hung Chun-yi មក​ពី​ទីក្រុង​កំពង់ផែ…

អ្នកសារព័ត៌មានជើងចាស់ស្និទ្ធរាជវាំងថៃ ទម្លាយការពិតជុំវិញជម្លោះព្រំដែន រិះគន់សារព័ត៌មានថៃ Khaosod

បន្ទាប់ពីមានការផ្ទុះអាវុធយ៉ាងកក្រើក ដែលគេដឹងថាបង្កឡើងដោយភាគីថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យជនស៊ីវិលកម្ពុជាម្នាក់បាត់បង់ជីវិត និង៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់នោះ អតីតអ្នកសារព័ត៌មានអន្តរជាតិជើងចាស់ប្រចាំប្រទេសថៃ ដែលមានប្រវត្តិស្និទ្ធនឹងគ្រួសាររាជវង្សថៃផង បានចេញមុខរិះគន់យ៉ាងចាស់ដៃ ចំពោះការចុះផ្សាយព័ត៌មានរបស់សារព័ត៌មាន Khaosod English ដែលលោកថា មិនឆ្លុះបញ្ចាំងការពិត និងមានលក្ខណៈជាការឃោសនាបំភ័ន្តមតិសាធារណៈ។ លោក Andrew…

ទំនប់វារីអគ្គិសនីធំជាងគេនៅថៃ ជិតពេញចំណុះ! អាជ្ញាធរបង្កើនការបញ្ចេញទឹក បារម្ភពីទឹកជំនន់

សារព័ត៌មាន Khaosod ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកាថា កម្រិតទឹកនៅក្នុងទំនប់ Bhumibol ដែលជាទំនប់ដ៏សំខាន់មួយក្នុងខេត្ត Tak ប្រទេសថៃ បានកើនឡើងជិតដល់កម្រិតពេញចំណុះ គឺ ៩៩.៣៣% នៃសមត្ថភាពផ្ទុកសរុប។ ស្ថានការណ៍នេះ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធសម្រេចបង្កើនការបញ្ចេញទឹកចេញពីទំនប់ជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយសម្ពាធ និងទប់ស្កាត់ហានិភ័យនៃទឹកជំនន់ដែលអាចកើតឡើង។ គិតត្រឹមម៉ោង ៨:៤៩ នាទីព្រឹកថ្ងៃអង្គារ…

ក្តៅៗ! ជាង២០០នាក់ពុលបាញ់មីនៅហូជីមិញ អ្នកជំនាញវៀតណាមចេញសារក្រើនរំលឹកពីសុវត្ថិភាពចំណីអាហារ!

អ្នកជំនាញសុខាភិបាលវៀតណាមបានចេញសារព្រមានជាថ្មី ដោយអំពាវនាវឲ្យមានការយកចិត្តទុកដាក់ខ្ពស់លើវិធានការសុវត្ថិភាពចំណីអាហារ បន្ទាប់ពីមានករណីពុលអាហារយ៉ាងគំហុកចំនួនប្រមាណ ២៣៥ នាក់នៅទីក្រុងហូជីមិញ។ ករណីពុលនេះកើតឡើងក្រោយពួកគាត់បានបរិភោគនំបុ័ងដាក់សាច់ ឬ “បាញ់មី” ចាប់ពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន រហូតដល់ថ្ងៃចន្ទ ដើមសប្ដាហ៍នេះ។ យោងតាមការចុះផ្សាយរបស់កាសែត Tuoi Tre កាលពីថ្ងៃអង្គារ កន្លងទៅ មន្ទីរសុខាភិបាលទីក្រុងហូជីមិញ បានបញ្ជាក់ថា ក្នុងចំណោមអ្នករងគ្រោះជាង ២០០…

ប្រជាជនថៃភាគច្រើនទទូចរដ្ឋាភិបាលឱ្យដោះស្រាយបញ្ហាទំនិញឡើងថ្លៃ និងជម្លោះព្រំដែនជាមួយកម្ពុជា

យោងតាមលទ្ធផលនៃការស្ទង់មតិដោយការិយាល័យស្ថិតិជាតិ (NSO) បានបង្ហាញថា ប្រជាពលរដ្ឋថៃជាងមួយភាគបី បានសម្តែងការរំពឹងទុកយ៉ាងមុតមាំ ចង់ឃើញរដ្ឋាភិបាលបច្ចុប្បន្ន ចាត់វិធានការដោះស្រាយបញ្ហាទំនិញឡើងថ្លៃ ដែលជាបន្ទុកដ៏ធ្ងន់ក្នុងការរស់នៅប្រចាំថ្ងៃ ព្រមទាំងគ្រប់គ្រងតម្លៃទំនិញប្រើប្រាស់ឱ្យបានសមរម្យ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ ការស្ទង់មតិមួយនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែតុលា កន្លងទៅ ដោយមានការចូលរួមពីសំណាកប្រជាពលរដ្ឋសរុប ៥ ០០០…

រដ្ឋ Rakhine ញាំញី! ជនស៊ីវិលជាង ២០ នាក់ស្លាប់ ក្រោយយោធាមីយ៉ាន់ម៉ាបើកការវាយប្រហារផ្លូវអាកាសពេញមួយសប្តាហ៍

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Mizzima News កាលពីថ្ងៃទី១២ ខែវិច្ឆិកា បានឱ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិលចំនួន ២០ នាក់ ដែលក្នុងនោះមានទាំងកុមារ និងគ្រូបង្រៀនផង ត្រូវបានសម្លាប់យ៉ាងរង្គាល ខណៈមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរយៈពេលពេញមួយសប្តាហ៍ ដោយយោធាមីយ៉ាន់ម៉ា ទៅលើតំបន់ជាច្រើនក្នុងរដ្ឋ Rakhine។ (រូបភាព៖ The Irrawaddy)…

ថៃ​អាច​ឯកោ! អតីត​ឧបការី​ក្រសួង​ការបរទេស​ព្រមាន​លោក អនុទីន កុំ​បង្ក​ជម្លោះ​ជាមួយ​អាមេរិក ខ្លាច​កម្ពុជា​ចំណេញ

លោក Russ Chaleejandra អតីត​ឧបការី​ក្រសួង​ការបរទេស​ថៃ បាន​ចេញមុខ​រិះគន់​ចំៗ​ទៅ​លើ​លោក អនុទីន ឆាន់វីរៈគុល នាយករដ្ឋមន្ត្រី​ថៃ កាលពី​ថ្ងៃ​ពុធ​ទី ១២ វិច្ឆិកា។ ការរិះគន់​នេះ គឺ​ជុំវិញ​ការ​ថ្លែង​របស់លោក អនុទីន ដែល​បង្ក​ភាព​តានតឹង​ជាមួយ​សហរដ្ឋអាមេរិក លើ​វិធានការ​ពន្ធ។ លោក Russ បាន​ព្រមាន​ថា សម្ដី​បែបនេះ​អាច​ធ្វើ​ឲ្យ​ថៃ​ត្រូវ​ឯកោ​ពី​សម្ព័ន្ធមិត្ត​សំខាន់…

រុស្ស៊ី​ទាក់ទាញ​ដៃគូ​យោធា​កាន់តែច្រើន! ហេតុអ្វី​អាវុធ​រុស្ស៊ី​ប្រសើរ​ជាង​លោក​ខាងលិច?

នាពេលថ្មីៗនេះ សារព័ត៌មាន TASS បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ដែលបានលើកឡើងថា ប្រទេសនានា ជាពិសេសនៅតំបន់អាស៊ី អាហ្រ្វិក អារ៉ាប់ និងអាមេរិកឡាទីន កំពុងក្លាយជាដៃគូយូរអង្វែងរបស់រុស្ស៊ី ដោយងាកមកជ្រើសរើសទិញអាវុធពីទីក្រុងម៉ូស្គូ កាន់តែច្រើនជំនួសឲ្យអាវុធពីលោកខាងលិច។ នៅក្នុងបទសម្ភាសន៍មួយអបអរសាទរខួបលើកទី២៥ នៃសាជីវកម្ម Rosoboronexport ដែលជាក្រុមហ៊ុននាំចេញអាវុធដ៏ធំរបស់រុស្ស៊ី…

IEA ទម្លាយការព្យាករណ៍ថ្មី! តម្រូវការប្រេង-ឧស្ម័ន អាចបន្តកើនឡើងដល់ឆ្នាំ២០៥០ ផ្ទុយពីការរំពឹងទុក!

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានចេញរបាយការណ៍ព្យាករណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃពុធនេះ ដោយបង្ហាញថា តម្រូវការប្រេង និងឧស្ម័នសកលអាចនឹងបន្តកើនឡើងរហូតដល់ឆ្នាំ២០៥០។ ការរកឃើញនេះគឺផ្ទុយស្រឡះពីការរំពឹងទុកពីមុន ដែលថាពិភពលោកនឹងងាកទៅរកការប្រើប្រាស់ឥន្ធនៈស្អាតទាំងស្រុង។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ IEA ក៏បានព្រមានផងដែរថា ពិភពលោកនឹងបរាជ័យក្នុងការសម្រេចគោលដៅអាកាសធាតុដ៏សំខាន់ ដែលផ្តោតខ្លាំងលើការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីទស្សនវិស័យថាមពលពិភពលោក ដែលបានចេញផ្សាយកាលពីថ្ងៃពុធដដែលនោះ IEA បានព្យាករក្រោមសេណារីយ៉ូគោលនយោបាយបច្ចុប្បន្នថា តម្រូវការប្រេងនឹងកើនឡើងដល់ ១១៣ លានបារ៉ែលក្នុងមួយថ្ងៃនៅពាក់កណ្តាលសតវត្សរ៍…

ស៊ីរីបដិសេធ​កិច្ច​ចរចា​ជាមួយ​អ៊ីស្រាអែល ទោះ​លោក​ត្រាំ​ព្យាយាម​សម្របសម្រួល​យ៉ាងណា​ក៏ដោយ!

ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa បាន​ប្រកាស​យ៉ាង​ច្បាស់​ពី​ជំហរ​រឹងមាំ​របស់​ខ្លួន​ថា ក្រុង​ដាម៉ាស​នឹង​មិន​ចូលរួម​កិច្ចចរចា​ដោយ​ផ្ទាល់​ជាមួយ​អ៊ីស្រាអែល​នៅ​ពេល​នេះ​ឡើយ។ ការ​បដិសេធ​នេះ​កើត​ឡើង​ចំ​ពេល​អ៊ីស្រាអែល​នៅ​តែ​បន្ត​កាន់កាប់​តំបន់ Golan Heights ទោះបី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ខិតខំ​សម្របសម្រួល​គំនិត​ផ្តួចផ្តើម​ «កិច្ចព្រមព្រៀង Abraham» របស់​លោក​ក៏​ដោយ។ ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Fox News…