តៃវ៉ាន់ប្រញាប់ជម្លៀសពលរដ្ឋជាង ៣ពាន់នាក់ មុនព្យុះ Fung-wong វាយប្រហារ!
អាជ្ញាធរតៃវ៉ាន់បានចេញសេចក្តីព្រមានបន្ទាន់ និងបានជម្លៀសប្រជាពលរដ្ឋជាង ៣,០០០ នាក់ កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា បន្ទាប់ពីព្យុះទីហ្វុង Fung-wong បាននិងកំពុងបោកបក់សំដៅមកកាន់ឆ្នេរសមុទ្រភាគខាងត្បូងនៃកោះនេះ ដោយនាំមកនូវហានិភ័យនៃភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់ជាយថាហេតុ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ព្យុះទីហ្វុង Fung-wong ដែលបានចុះខ្សោយកម្លាំងបន្ទាប់ពីបានវាយប្រហារប្រទេសហ្វីលីពីន និងបណ្តាលឱ្យមនុស្ស ៨…
