ម៉ាឡេស៊ី បន្លឺសារព្រមាន៖ ភាពតានតឹងខ្មែរ-ថៃ អាចផ្ទុះឡើងវិញ ក្រោយថៃផ្អាកកិច្ចព្រមព្រៀងសន្តិភាព
ក្រោយហេតុការណ៍ទាហានថៃម្នាក់បានជាន់មីនដាច់ជើង ទីក្រុងបាងកកបានប្រកាសផ្អាកជាឯកតោភាគីនូវកិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់មួយ ដែលមានវត្តមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានអាស៊ានឆ្នាំ២០២៥ គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី។ ពេលនេះ ទីក្រុងគូឡាឡាំពួ បានចេញសារព្រមានយ៉ាងច្បាស់ថា ការផ្អាកកិច្ចព្រមព្រៀងនេះ អាចនឹងរុញច្រានឱ្យភាពតានតឹងរវាងកម្ពុជា និងថៃ ឈានដល់កម្រិតខ្ពស់ដូចកាលពីអតីតកាល។ នេះបើយោងតាមការចុះផ្សាយរបស់…
