ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី​បង្កើន​សមត្ថភាព​ស្តុក​ស្បៀង! ប្រធានាធិបតី​បញ្ជា​សាងសង់​ឃ្លាំង ១០០ កន្លែង​សម្រាប់​ស្រូវ​ពោត​ពី​កសិករ

ក្រុងហ្សាកាតា — ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បានចេញបញ្ជាឱ្យសាងសង់ឃ្លាំងស្តុកទុកថ្មីចំនួន ១០០ កន្លែង សម្រាប់ក្រុមហ៊ុនភស្តុភារជាតិ Bulog ក្នុងគោលបំណងពង្រឹងកិច្ចការប្រមូលទិញកសិផលសំខាន់ៗ ដូចជា ស្រូវ និងពោត ពីកសិករក្នុងស្រុក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Antara កាលពីថ្ងៃអង្គារ។ លោក…

ព្យុះទីហ្វុង Fung-wong វាយប្រហារហ្វីលីពីន ស្លាប់កើនដល់ ១៨នាក់ ខូចខាតយ៉ាងដំណំ!

ក្រុមអ្នកជួយសង្គ្រោះនៅប្រទេសហ្វីលីពីន កំពុងមមាញឹកប្រើប្រាស់គ្រឿងចក្រធុនធ្ងន់កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ដើម្បីសម្អាតផ្លូវ និងកម្ទេចកម្ទីដែលបន្សល់ទុកដោយព្យុះទីហ្វុង Fung-wong ។ ទឹកជំនន់បានស្រកចុះបន្តិចម្ដងៗ បង្ហាញពីទិដ្ឋភាពនៃការខូចខាតដ៏ធ្ងន់ធ្ងរ ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៨នាក់ហើយ។ ព្យុះទីហ្វុងដ៏កាចសាហាវនេះ បានបង្ខំឲ្យប្រជាជនហ្វីលីពីនជាង ១,៤ លាននាក់ភៀសខ្លួនចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។ បច្ចុប្បន្ន ព្យុះនេះកំពុងបន្តធ្វើដំណើរឆ្ពោះទៅកាន់កោះតៃវ៉ាន់ ដែលអាជ្ញាធរបានចាត់វិធានការជម្លៀសប្រជាពលរដ្ឋជាង ៣.០០០…

អាមេរិក-ស៊ីរី បើកទំព័រថ្មី! លោក ត្រាំ ថា វ៉ាស៊ីនតោន នឹងជួយស៊ីរី “គ្រប់បែបយ៉ាង” ក្រោយជំនួបប្រវត្តិសាស្ត្រជាមួយ Sharaa

កាលពីថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រដ្ឋបាលទីក្រុងវ៉ាស៊ីនតោននឹង “ធ្វើអ្វីៗគ្រប់យ៉ាង” ដើម្បី “ធ្វើឲ្យស៊ីរីទទួលបានជោគជ័យ” បន្ទាប់ពីជំនួបប្រវត្តិសាស្ត្រជាមួយប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំស៊ីរីមកកាន់សេតវិមានក្នុងរយៈពេលជិត ៨០ឆ្នាំ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំបិទទ្វារជិតពីរម៉ោង…

លោក Boonsin Padklang ត្រូវព្រឹទ្ធសភាថៃកោះហៅបំភ្លឺករណីផ្គើនបញ្ជារដ្ឋាភិបាលអំឡុងជម្លោះព្រំដែន!

លោក Boonsin Padklang អតីតមេបញ្ជាការភូមិភាគ២ថៃ នឹងត្រូវចូលខ្លួនទៅបំភ្លឺនៅព្រឹទ្ធសភាជុំវិញការអះអាងថា រូបលោកបានផ្គើនបញ្ជារបស់រដ្ឋាភិបាលឲ្យបញ្ឈប់ការបាញ់ប្រហារ បន្ទាប់ពីការផ្ទុះអាវុធជាមួយកម្ពុជានៅតំបន់ព្រំដែនអស់រយៈពេល ៦ ម៉ោង។ បើយោងតាមការផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា គណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការយោធា និងសន្តិសុខរដ្ឋ ដែលដឹកនាំដោយលោក Sawat Tassana…

🚨បាងកកប្រឈមទឹកជំនន់ធ្ងន់ធ្ងរ! ទំនប់ចៅប្រាយ៉ាបង្ខំរំដោះទឹកមហាសាល ក្នុង២ថ្ងៃទៀត!

រាជធានីបាងកក ប្រទេសថៃ ត្រូវបានគេព្យាករណ៍ថានឹងប្រឈមមុខនឹងទឹកជំនន់ធ្ងន់ធ្ងរក្នុងរយៈពេលតែពីរថ្ងៃទៀតប៉ុណ្ណោះ បន្ទាប់ពីទំនប់ចៅប្រាយ៉ា (Chao Phraya) ត្រូវបានបង្ខំចិត្តរំដោះទឹកចេញក្នុងបរិមាណដ៏ច្រើន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដោយសារតែសមត្ថភាពផ្ទុកទឹករបស់ទំនប់ចៅប្រាយ៉ាបានឈានដល់កម្រិតកំណត់ អាជ្ញាធរត្រូវបង្ខំចិត្តរំដោះទឹកក្នុងអត្រា ២ ៨០០ ម៉ែត្រគូបក្នុងមួយវិនាទី។ ទឹកដ៏ច្រើនសន្ធឹកសន្ធាប់នេះ…

អ៊ុយក្រែន ស្នើទិញ Patriot ដល់ទៅ ២៧ គ្រឿង ពីអាមេរិក ខណៈរុស្ស៊ីបង្កើនការវាយប្រហារ!

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសយ៉ាងច្បាស់ថា ប្រទេសរបស់លោកកំពុងស្វះស្វែងរកទិញប្រព័ន្ធការពារដែនអាកាស Patriot ចំនួន ២៧ គ្រឿង ពីក្រុមហ៊ុនអាមេរិក ដើម្បីពង្រឹងការការពារប្រទេស។ ការប្រកាសនេះធ្វើឡើង ខណៈដែលអ៊ុយក្រែន ក៏កំពុងស្នើសុំឱ្យសម្ព័ន្ធមិត្តអឺរ៉ុបផ្ដល់ប្រាក់កម្ចីមួយចំនួនផងដែរ។ ព័ត៌មាននេះ ត្រូវបានចុះផ្សាយនៅក្នុងបទសម្ភាសន៍របស់មេដឹកនាំអ៊ុយក្រែនជាមួយកាសែត The Guardian នៅថ្ងៃទី៩…

ថៃ៖ រញ្ជួយដីកើតឡើង៣លើកផ្ទួនៗនៅភាគខាងជើង ភ្ញាក់ផ្អើលមហាជន!

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Today នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា គេហទំព័រអង្គការឃ្លាំមើលរញ្ជួយដីរបស់ថៃបានរាយការណ៍ពីករណីរញ្ជួយដីមួយកម្រិត ២.០ រ៉ិចទ័រ នៅក្នុងជម្រៅ ៥ គីឡូម៉ែត្រ ស្ថិតក្នុងខេត្ត Lamphun កាលពីវេលាម៉ោងប្រមាណ ៧:៥១ នាទីព្រឹក។ ទោះជាយ៉ាងណា អាជ្ញាធរមូលដ្ឋានមិនទាន់ទទួលបានព័ត៌មានអំពីករណីរងរបួស ស្លាប់…

រន្ធត់! សាកសព២១នាក់រកឃើញ ក្រោយទូកលិច ខណៈ២៣០នាក់ទៀតនៅតែបាត់ខ្លួន

អាជ្ញាធរម៉ាឡេស៊ី-ថៃ បានបន្តរកឃើញសាកសពយ៉ាងតិច ២១នាក់បន្ថែមទៀត ក្នុងប្រតិបត្តិការស្វែងរកជនរងគ្រោះ ដែលបាត់ខ្លួនប្រមាណ ២៣០នាក់ ដោយសារករណីលិចទូកមួយកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចប៉ូលីស និងមន្ត្រីសមុទ្រ កាលពីថ្ងៃចន្ទ ទី១០ វិច្ឆិកា។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ទូកដែលក្រឡាប់នោះ បានដឹកជនអន្តោប្រវេសន៍ប្រហែល ៧០នាក់ ដែលភាគច្រើនគេជឿថាជាជនជាតិរ៉ូហ៊ីងយ៉ា រត់ភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញនៅមីយ៉ាន់ម៉ា…

មីយ៉ាន់ម៉ា បង្ហាញវត្តមាន Mi-38 ថ្មីរបស់រុស្ស៊ីមុនគេបង្អស់លើពិភពលោក!

មីយ៉ាន់ម៉ាបានក្លាយជាប្រទេសដំបូងគេបង្អស់លើពិភពលោក ដែលទទួលបាន និងប្រើប្រាស់ឧទ្ធម្ភាគចក្រ Mi-38 ម៉ូដែលថ្មីសន្លាងរបស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Myawady Daily កាលពីថ្ងៃទី ១០ ខែវិច្ឆិកា កន្លងទៅ។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានទទួលឧទ្ធម្ភាគចក្រ Mi-38 សរុបចំនួន ៣ គ្រឿងពីប្រទេសរុស្ស៊ី ដែលក្នុងនោះមានឧទ្ធម្ភាគចក្រដឹកជញ្ជូនចំនួន ២ គ្រឿង…

លោកពូទីន ត្រៀមបំពេញទស្សនកិច្ចនៅឥណ្ឌា ស្របពេលភាពតានតឹងនុយក្លេអ៊ែរជាមួយអាមេរិកកំពុងឡើងកម្ដៅ!

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន គ្រោងនឹងបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឥណ្ឌានៅចុងឆ្នាំ២០២៥ ខាងមុខនេះ។ ដំណើរទស្សនកិច្ចដ៏សំខាន់នេះ កើតឡើងចំពេលដែលទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន កំពុងឈានដល់ភាពតានតឹងខ្លាំងជុំវិញបញ្ហានុយក្លេអ៊ែរ។ តាមការបញ្ជាក់ពីលោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន RT កាលពីថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា…