ដំណឹងទូកលិច: គ្រោះថ្នាក់ទូកទេសចរណ៍នៅ Ha Long Bay វៀតណាម បណ្តាលឱ្យមនុស្ស ៣៥នាក់ស្លាប់ និង ៤នាក់បាត់ខ្លួន
វៀតណាម៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍លិចទូកមួយគ្រឿងនៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃទី២០ ខែកក្កដា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ភ្លាមៗហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៤នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈអាជ្ញាធរវៀតណាមកំពុងតែជួបការលំបាកយ៉ាងខ្លាំងក្នុងការតាមស្វែងរកពួកគេដោយសារតែបញ្ហាអាកាសធាតុមិនអំណោយផល។ ប្រភពខាងលើបានបន្តថា ទូកទេសចរណ៍មួយគ្រឿងនេះមានឈ្មោះថា “Wonder Sea” មានផ្ទុកអ្នកដំណើរសរុបចំនួន ៤៦នាក់ និងក្រុមអ្នកបើកបរចំនួន…