មនុស្ស ២នាក់បានបាត់បង់ជីវិត និង ១៩នាក់កំពុងបាត់ខ្លួន ដោយសារព្យុះភ្លៀងនៅប្រទេសចិន
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាង់បង់ជីវិតដោយសារបញ្ហាព្យុះភ្លៀងនិងបាក់ដីនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី២៣ ខែឧសភា។ ទីតាំងដែលកំពុងរងការគំរាមគំហែងដោយគ្រោះធម្មជាតិនៅពេលនេះគឺខេត្ត Guizhou ដែលស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា ក្រៅតែបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ១៩នាក់ផ្សេងទៀតកំពុងបាត់ខ្លួនផងដែរ។ ដើម្បីធ្វើអន្តរាគមន៍ចំពោះបញ្ហាប្រឈមខាងលើនេះ អាជ្ញាធរចិនបានដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះចំនួន ៤០០នាក់ ដើម្បីត្រៀមជួយប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែង…