អន្តរជាតិ

ធ្លាក់យន្តហោះនៅរដ្ឋ Tennessee អាមេរិក៖ អ្នកដំណើរជាច្រើនរបួសធ្ងន់ធ្ងរ តែគ្មានអ្នកបាត់បង់ជីវិត។

អាមេរិក៖ យន្តហោះដឹកអ្នកដំណើរខ្នាតតូចមួយគ្រឿងបានធ្លាក់នៅក្នុងទីក្រុង Tullahoma នៃរដ្ឋ Tennessee ភាគខាងត្បូងសហរដ្ឋអាមេរិក​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៩ ខែមិថុនា។ យ៉ាងណាក្តី ហេតុការណ៍គ្រោះថ្នាក់នេះមិនបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ។ បើទោះជាគ្មានអ្នកស្លាប់បាត់បង់ជីវិតក៏ពិតមែន តែមានអ្នកដំណើរមួយចំនួនបានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ។ ប្រភពខាងលើបានបន្តថា ក្នុងពេលកើតហេតុនោះ យន្តហោះដែលកំពុងធ្វើការហោះហើរជាលក្ខណៈកម្សាន្តមួយគ្រឿងនេះមានផ្ទុកមនុស្សសរុបចំនួន ២០នាក់ ដោយក្នុងនោះ ២នាក់ជាអ្នកបើកបរយន្តហោះ។…

កងទ័ពឆ្មាំជាតិ Los Angeles៖ ដូណាល់ ត្រាំ ដាក់ពង្រាយកម្លាំង ៣០០នាក់ ទប់ទល់បាតុកម្មប្រឆាំងនយោបាយ

អាមេរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបញ្ហាឱ្យមានការដាក់ពង្រាយក្រុម “កងទ័ពឆ្មាំជាតិ” (National Guard) ចំនួន ៣០០នាក់ នៅក្នុងនៅទីក្រុង Los Angeles ​ដើម្បីទប់ទល់នឹងចលនាបាតុកម្មរបស់ប្រជាពលរដ្ឋ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី៩…

ត្រាំ-Musk បែកបាក់: ដូណាល់ ត្រាំ បញ្ជាក់ទំនាក់ទំនងជាមួយ Elon Musk បញ្ចប់ ព្រមានផលវិបាកដល់គណបក្សសាធារណរដ្ឋ

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសជាសាធារណៈថា ទំនាក់ទំនងរបស់លោកជាមួយនឹងលោកមហាសេដ្ឋី Elon Musk ត្រូវបានបញ្ចប់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអាទិត្យ ទី៨ ខែមិថុនា។ ការបញ្ជាក់អំពីការបញ្ចប់ទំនាក់ទំនងនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដែលលោក ដូណាល់ ត្រាំ បានផ្តល់បទសម្ភាសន៍ទៅកាន់ក្រុមអ្នកកាសែត NBC តាមរយៈទូរស័ព្ទនាចុងសប្តាហ៍នេះ។…

Proud Boys ប្តឹងសំណង៖ ក្រុមស្តាំនិយម Proud Boys ប្តឹងរដ្ឋាភិបាលអាមេរិក ១០០លានដុល្លារ ពីបទកាត់ទោសមិនយុត្តិធម៌ក្នុងសំណុំរឿងកុបកម្មវិមាន Capitol

អាមេរិក៖ មេដឹកនាំនៃស្តាំនិយម Proud Boys ចំនួន ៥នាក់ បានដាក់ពាក្យប្តឹងទាមទាប្រាក់សំណងចំនួន ១០០លានដុល្លារពីរដ្ឋាភិបាលអាមេរិក ជុំវិញករណីកាត់ទោសពួកគេដោយភាពលម្អៀង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃសៅរ៍ ទី៧ ខែមិថុនា។ គួររម្លឹកជូនថា ការកាត់ទោសដ៏ចម្រូងចម្រាសនេះបានកើតឡើងក្រោមមានព្រឹត្តិការណ៍កុបកម្មនៅវិមានកាពីតូល សហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ កន្លងទៅ។…

រ៉ែ និងមេដែកកម្រ៖ ដូណាល់ ត្រាំ អះអាង ស៊ី ជិនពីង យល់ព្រមអនុញ្ញាតឱ្យហូរចូលអាមេរិក

អាមេរិក៖​ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងថា លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានយល់ព្រមឱ្យអនុញ្ញាតឱ្យរ៉ែ និងមេដែកកម្រហូរទៅកាន់ទឹកដីសហរដ្ឋអាមេរិកហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៧ ខែមិថុនា។ យ៉ាងណាក្តី ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកនៅមិនទាន់មានប្រតិកម្មឬការឆ្លើយតបយ៉ាងនៅឡើយទេ ចំពោះការអះអាងរបស់លោក…

អាមេរិក-ចិន៖ បើកកិច្ចចរចាពាណិជ្ជកម្មសំខាន់នៅទីក្រុងឡុងដ៍ ថ្ងៃទី៩ មិថុនា ដើម្បីបន្ធូរភាពតានតឹងសកល។

អាមេរិក៖ សហរដ្ឋអាមេរិកនិងប្រទេសចិន បានយល់ព្រមនឹងបើកកិច្ចចរចារអំពីបញ្ហាពាណិជ្ជកម្មក្នុងថ្ងៃទី ៩ ខែមិថុនា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី ៧ ខែមិថុនា។ តាមគម្រោងគឺកិច្ចចរចារនៅដើមសប្តាហ៍ក្រោយនេះនឹងត្រូវរៀបចំឡើងនៅក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស។ ប្រភពខាងលើបានបន្តថា ភាគីអាមេរិកនឹងបញ្ជូនមន្ត្រីជាន់ខ្ពស់របស់ខ្លួនចំនួន ៣នាក់ ទៅចូលរួមក្នុងកិច្ចចរចារខាងលើនេះ ដោយមន្ត្រីជាន់ខ្ពស់ទាំងនោះរួមមាន លោក…

Hacker ចិន ២០នាក់៖ ចិនប្រកាសផ្តល់ប្រាក់រង្វាន់ដើម្បីចាប់ខ្លួនក្រុម Hacker យោធាតៃវ៉ាន់

ចិន៖ អាជ្ញាធរចិនប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ១០,០០០យ័ន (១,៣៩២ ដុល្លារអាមេរិក) ចំពោះអ្នកដែលអាចផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនក្រុម Hacker ចំនួន ២០នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅក្នុងថ្ងៃទី៥ ខែមិថុនា។ បើតាមការិយាល័យសន្តិសុខសាធារណៈ នៃទីក្រុងក្វាងចូវ ប្រទេសចិនបានអះអាងថា ក្រុម Hacker ទាំងអស់នោះគឺជាសមាជិកនៃក្រុមយោធារបស់ក្រសួងការពារជាតិតៃវ៉ាន់។…

អគ្គិភ័យបាងកក៖ ឆាបឆេះអគារកំពុងសាងសង់បង្កការភ្ញាក់ផ្អើល

ថៃ៖ អគ្គិសនីភ័យ​បានឆាបឆេះនៅក្នុងអគារមួយនៅកន្លែងទីក្រុងបាងកក ប្រទេសថៃ និងបានបណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងចំណោមមហាជន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា។ អគារដែលជាកន្លែងកើតហេតុនោះគឺជាអគារកំពុងស្ថិតនៅក្រោមការសាងសង់ ដែលស្ថិតនៅលើផ្លូវ Soi Lat Phrao 8 សង្កាត់ចោមផុន ខណ្ឌចតុច័ក្រ ក្រុងបាងកក។ បើតាមអជ្ញាធរក្រុងបាងកកបានបញ្ជាក់ថា…

បញ្ជីខ្មៅអាមេរិក៖ ហាមឃាត់ពលរដ្ឋ ១២ ប្រទេសមិនឱ្យចូលទឹកដីជាដាច់ខាត

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចហាមឃាត់ពលរដ្ឋមកពីប្រទេសចំនួន ១២ មិនឱ្យធ្វើដំណើរចូលមកក្នុងទឹកដីអាមេរិកឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៥ ខែឧសភា។ សេចក្តីសម្រចនេះត្រូវបានធ្វើឡើងក្រោមហេតុផលដើម្បី “ការពារជនជាតិអាមេរិកពីតួអង្គបរទេសដ៏គ្រោះថ្នាក់”។ ប្រទេសទាំង ១២នោះរួមមាន៖ ១.អាហ្វហ្គានីស្ថាន ២.មីយ៉ាន់ម៉ា ៣.ឆាដ…

គ្រោះទឹកជំនន់ឥណ្ឌា៖ មនុស្ស ៣៤នាក់ស្លាប់ និងជាង ៥០០នាក់ជាប់គាំងក្នុងផ្ទះ ដោយសារទឹកភ្លៀងនៅភាគខាងជើង

ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាទឹកជំនន់នៅក្នុងតំបន់ភាគខាងជើង នៃប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២ ខែមិថុនា។ ទឹកជំនន់ខាងលើនេះបានកើតឡើងយ៉ាងឆាប់រហ័ស ក្រោយមានភ្លៀងធ្លាក់ក្នុងបរិមាណយ៉ាងច្រើន និងជាច្រើនថ្ងៃជាប់ៗគ្នា។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌាបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់ហើយ បញ្ហាទឹកជំនន់នេះក៏បានធ្វើឱ្យពលរដ្ឋប្រមាណជា ៥០០នាក់ផ្សេងទៀតត្រូវជាប់នៅក្នុងផ្ទះមិនអាចធ្វើដំណើរចេញទៅណាបានផងដែរ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះអាកាសធាតុនៅមិនទាន់ត្រលប់មករកភាពធម្មតាវិញនៅឡើយទេ ពោលគឺភ្លៀងនៅតែបន្តធ្លាក់…