កុងតឺន័រចតចោលគ្មានសញ្ញា៖ ព្រូសបុកពេញទំហឹងគាបជាប់គ្នា រត់គេចខ្លួនបន្សល់ទុករបួសធ្ងន់ម្នាក់
រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រ ១គ្រឿង របស់ក្រុមហ៊ុនដឹកជញ្ជូន (KH) បានឈប់ចតចោលអែបនៅលើផ្លូវ ដោយមិនបានដាក់ស្លាកសញ្ញាចរាចរណ៍ ដើម្បីឲ្យអ្នកដំណើរទាំងឡាយមានការប្រុងប្រយ័ត្នអ្វីទាំងអស់ ជាហេតុធ្វើឲ្យរថយន្តម៉ាកតូយ៉ូតាព្រូស ១គ្រឿង ទៅដល់ជ្រុលទៅបុកពីក្រោយពេញទំហឹង រួញ១កំណាត់មុខ គាបជាប់គ្នាបេះអត់ចេញ។ បណ្តាលឲ្យបុរសអ្នកជិះក្នុងរថយន្តតូយ៉ូតាព្រូស ម្នាក់រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង ចំណែកអ្នកបើកបររបួសស្រាល ។ ពេលឃើញបែបនេះ អ្នកបើករថយន្តកុងតឺន័រ…