ផលប៉ះពាល់ការបិទព្រំដែន៖ បិទព្រំដែនឯកតោភាគី នាំតានតឹងទំនាក់ទំនង សេដ្ឋកិច្ច និងបែកបាក់សហគមន៍
ភ្នំពេញ ៖ លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា ប្រទេសមួយអាចបិទព្រំដែនជាមួយប្រទេសជិតខាងរបស់ខ្លួនជាឯកតោភាគីបាន ប៉ុន្តែនឹងនាំផលប៉ះពាល់ជាច្រើនដូចជា ធ្វើឱ្យទំនាក់ទំនងជាមួយប្រទេសជិតខាងកាន់តែមានភាពតានតឹង ពិបាកដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងដឹកជញ្ជូន បែកគ្រួសារ ឬសហគមន៍ដែលរស់នៅក្បែរព្រំដែន…ហើយបើចង់បើកឡើងវិញ ត្រូវការចរចាជាផ្លូវការរវាងប្រទេសទាំងពីរ។ តាមរយៈបណ្តាញសង្គមនាថ្ងៃសៅរ៍នេះ ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា បើកម្នាក់ឯងមិនអាចបានដូចពេលខ្លួនបិទនោះទេ លើកលែងតែប្រទេសជិតខាងនោះចង់បានសន្តិភាពនិយម…