Blog

សោកនាដកម្ម៖ ពេលទៅកាយថ្មផេះ ស្រាប់តែបាក់សង្កត់ស្លាប់ទាំងរស់

ខេត្តកំពង់ស្ពឺ ​៖ ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ដែល​ទៅ​កាយ​កម្ទេច​ថ្ម​ផេះ​ជាមួយ​បងជីដូនមួយ​ ហើយ​បាក់​សង្កត់​លើ​កប់​តែ​ម្តង​រើ​មិន​រួច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​។ ហេតុការណ៍​បាក់​ថ្ម​ផេះ​សង្កត់​ស្លាប់​ក្មេង​ប្រុស​ម្នាក់​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ចំណុច​ការដ្ឋាន​ថ្ម​មួយ​កន្លែង​ (​មិន​ដំណើរការ​ដែល​គេ​ទុក​ចោល​) ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​ច្រេស ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ។ នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​ថ្ម​ផេះ​បាក់​កិន​សង្កត់​កប់​ស្លាប់​មានឈ្មោះ…

ព្រះសីហនុ: បង្ក្រាប​ក្រុម​វាយ​គ្នា​ដោយ​កាំបិត​បុ័ងតោ ឃាត់​ខ្លួន​បាន​៥​នាក់ របួស​ធ្ងន់​ម្នាក់

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​១៧​និង​០០​នាទី ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៥ កម្លាំង​ការិយា ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ចុះ​ទៅ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដែល​កើតឡើង​នៅ​ខាង​មុខ​ខារ៉ាអូខេ «៣៣៣​ចាស់​» ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។ ក្នុង​ហេតុការណ៍​នេះ មាន​ជនជាតិ​ខ្មែរ​ចំនួន​០២​ក្រុម បាន​ប្រព្រឹត្ត​សកម្មភាព​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ប្រើ​កាំបិត​បុ័ងតោ បណ្តាល​ឱ្យ​មាន​បុរស​ម្នាក់​រង​របួសធ្ងន់​ត្រង់​ក្បាល ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​បឋម​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ…

កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ៖ កម្ពុជា-អាម៉េរិក ឯកភាពលើបញ្ញត្តិជាច្រើន ក្នុងកិច្ចចរចាជុំទី២

ក្នុងកិច្ចប្រជុំចរចាជុំទី២នេះ ភាគីទាំងពីរបានបន្តពិភាក្សាគ្នាលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដោយឈរលើស្មារតីយោគយល់គ្នាខ្ពស់ និងបានឈានទៅឯកភាពគ្នាលើបញ្ញត្តិជាច្រើន។ កិច្ចប្រជុំចរចាជុំទី៣ នឹងបន្តធ្វើឡើងនាពេលឆាប់ៗខាងមុខនេះដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ នាថ្ងៃទី៤ ដល់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ឯកឧត្តម ស៊ុន ចាន់ថុល…

ព័ត៌មានបិទច្រកព្រំដែន៖ ក្រសួងការបរទេសបញ្ជាក់ថា មិនទាន់ទទួលបានព័ត៌មានណាមួយពីភាគីថៃនៅឡើយ

ក្រសួងការបរទេសមិនទាន់ទទួលបានព័ត៌មានពីភាគីថៃ អំពីការបិទច្រកព្រំដែនណាមួយនៅឡើយទេ Heang – ឯកឧត្តម ជុំ សុន្ទរី ៖ មកទល់ថ្ងៃនេះ ក្រសួងការបរទេសមិនទាន់ទទួលបានព័ត៌មានពីភាគីថៃ អំពីការបិទច្រកព្រំដែនណាមួយនៅឡើយទេ។  ឯកឧត្តមបានបញ្ជាក់ថា “គិតមកដល់រសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មិនទាន់ទទួលបានព័ត៌មានណាមួយពីភាគីថៃ ក៏ដូចជាពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា…

ទុរេនសុវត្ថិភាព៖ ក្រសួងកសិកម្ម បកស្រាយវិធានការទប់ស្កាត់ទុរេនជ្រលក់ពណ៌ហាមឃាត់ ធានាទំនុកចិត្តអ្នកបរិភោគ និងគាំទ្រកសិករខ្មែរ

ភ្នំពេញ ៖ ឯកឧត្តមឃឹម​ ហ្វីណង់ អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី៧ខែមិថុនានេះ បានថ្លែងលើបណ្តាញសង្គមថា ដឹងថាបុគ្គលម្នាក់នេះចង់កេងចំណេញនយោបាយ ហើយក៏មិនដែលចេះផុសអ្វីក្រៅពីវាយប្រហារស្ទើរតែរាល់ថ្ងៃដែរ តែដឹងទេថានរណាជាអ្នកខាតបង់ពិតប្រាកដពីការផ្សព្វផ្សាយបែបនេះ? រដូវកាលប្រមូលផលធំទុរេនក្នុងស្រុកទើបតែឈានមកដល់ តើចង់បំភ័យកុំឱ្យមានអ្នកហ៊ានទិញទុរេនខ្មែរហូបឬយ៉ាងណា? ឯកឧត្តមឃឹម​ ហ្វីណង់ បានបញ្ជាក់ថា ប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ចង់បង្ហាញពីប្រសិទ្ធភាពនៃការទប់ស្កាត់ការនាំចូលទុរេនជ្រលក់សារធាតុហាមឃាត់ពណ៌លឿង ដែលរាជរដ្ឋាភិបាលបានចាត់វិធានការរឹតបន្តឹងយ៉ាងមុឺងមាត់តែប៉ុណ្ណោះ មិនសំដៅលើករណីទូទៅ ឬកសិផលដទៃឡើយ។…

គាំទ្រកម្លាំងការពារព្រំដែន៖ ក្រសួងមហាផ្ទៃ បញ្ជូនថ្នាក់ដឹកនាំនគរបាលជាន់ខ្ពស់ ទៅជួយឯកឧត្តម ខេង សុមេធ នៅទិសភូមិភាគ៣, ៤, ៥

ប្រតិបត្តិតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានចេញលិខិតបង្គាប់ការ ចាត់តាំងក្រុមការងារប្រចាំការ ដើម្បីគាំទ្រដល់កម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងប្រចាំទិសភូមិភាគ៣ ភូមិភាគ៤ និងភូមិភាគ៥ តាមខ្សែបន្ទាត់ព្រំដែនភាគខាងលិចប្រទេស។ យោងតាមលិខិតបង្គាប់ការចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ…

ក្មេងទំនើងស្រី: ក្រុមក្មេងស្រីជើងខ្លាំងណាត់ជួបគ្នាវាយប្រហារកណ្ដាលស្រែនៅកំពង់ស្ពឺ

កំពង់ស្ពឺ​ ៖​ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយបានការចង្អុលណែ​នាំដ៏ខ្ពង់ខ្ពស់ពី​ លោក​ឧ​ត្ដ​មសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នគរបា​លខេត្ដកំពង់ស្ពឺ​ និងគោលការ​ណ៍ឯកភាព​ពី​ តំណាង​អយ្យការ​ អ​មសាលា​ដំបូងខេត្ដកំពង់ស្ពឺ​ អោយជំនា​ញ​ចំណាត់ការ​នីតិវិ​ធី​លេីករ​ណីក្រុ​មក្មេងទំនេីង​ ជាស្រីៗ​ ដែ​ល​បានធ្វេី​ការ​ណា​ត់​ សាកកម្លាំងរវា​ងគ្នានិងគ្នាដោ​យ​ការវាយគ្នា​ផ្ទាល់​នៅក្នុងស្រែ​ ។ បន្ទាប់​ពី​បានទទួល​ពាក្យបណ្ដឹង​ពី​ភាគី​ម្ខាង​ ឈ្មោះ…

បង្កើន​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា៖ ទូត​ឥណ្ឌូ​នេ​ស៊ី​ជំរុញ​ពង្រីក​ការ​ផ្សព្វផ្សាយ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ឥណ្ឌូ​នេ​ស៊ី​ច្រើន​ថែមទៀត

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​នេ​ស៊ី ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា ជនជាតិ​ឥណ្ឌូ​នេ​ស៊ី នៅ​មិន​ទាន់​ស្គាល់​ស៊ីជម្រៅ​អំពី​កម្ពុជា​នៅឡើយ​ទេ ដែល​តម្រូវ​ឱ្យ​មានការ​ផ្សព្វផ្សាយ និង​ផ្តល់​ព័ត៌មាន​ទេសចរណ៍​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត ជា​ពិសេស​ការ​បង្កើត​ប្រាសាទ​សម្ព័ន្ធមេត្រី រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​បង្កើន​ភាព​ទាក់ទាញ និង​ការ​យល់​ដឹង​រវាង​ប្រជាជន​ទាំង​ពីរ​ប្រទេស ។ នៅ​ក្នុង​វេទិកា​សារព័ត៌មាន​ស្ដី​ពី «​ទំនាក់ទំនង​ការទូត កម្ពុជា​-​ឥណ្ឌូ​នេ​ស៊ី និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​» កាលពី​ថ្ងៃ​ទី ៤…

រតនគិរី៖ រាជរដ្ឋាភិបាលមិនមើលរំលង ខេត្តឆ្ងាយបំផុតនេះ! បន្តចាក់បញ្ចូលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់គ្រប់វិស័យយ៉ាងសកម្ម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​សម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ស្ថិតក្នុងសង្កាត់ឡាបាន​សៀក ក្រុងបានលុង ខេត្តរតនគិរី នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ ថាខេត្តរតនគិរី ជាខេត្តដែលមានចម្ងាយឆ្ងាយជាងគេ ធៀបនឹងបណ្តាខេត្តទូទាំង​ប្រទេស តែរាជរដ្ឋាភិបាល​មិនបាន​មើលរំលង ឬទុកចោលនោះទេ…

ក្រសួងការពារជាតិ បង្ហាញជំហររឹងមាំ៖ បដិសេធដកទ័ព និងបញ្ជូនវិវាទព្រំដែនទៅ ICJ ក្រោយជំនួបរដ្ឋមន្ត្រីកម្ពុជា-ថៃ

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៥​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៥ ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ពិភាក្សា​ជាមួយ ឯកឧត្តម Phumtham…