គាំទ្រកងទ័ពជួរមុខ៖ ឯកឧត្ដម ឃួង ស្រេង នាំយកអំណោយសម្ដេចធិបតី ចែកជូនកងទ័ពនៅខេត្តព្រះវិហារ-ស្ទឹងត្រែង
ស្ទឹងត្រែង៖ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ នាព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនដល់កងទ័ពជួរមុខ ដែលបានចងសម្ព័ន្ធមេត្រីជាមួយរដ្ឋបាលរាជធានីភ្នំពេញមានបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ៣ ,កងពលតូច អន្តរាគមន៍លេខ៩ ,កងពលតូចអន្តរាគមន៍លេខ ១២៨…