Blog

ព្យាករណ៍ទឹកជំនន់ ២០២៥៖ ទន្លេមេគង្គនៅស្ទឹងត្រែង និងក្រចេះ ទឹកមានកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹង ដល់សាធារណជនអំពីការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គ លើកទី១ ប្រចាំឆ្នាំ២០២៥។ កម្ពស់ទឹកជំនន់ទន្លេមេគង្គ លើកទី១នៅស្ថានី ជលសាស្ត្រទន្លេបាសាក់- ចតុមុខ ទឹកអាចមានកម្ពស់អតិបរមា៩,០៥ម៉ែត្រ ដែលចាត់ទុកជាប្រភេទជំនន់មធ្យម។ បន្ទាប់ពីបានធ្វើការតាមដាន អង្កេត និងពិនិត្យលើបាតុភូតិធម្មជាតិ ស្ថានភាពអាកាសធាតុក្នុងតំបន់ និង ស្ថានភាពទឹកជំនន់ទន្លេមេគង្គជាច្រើនឆ្នាំបន្តបន្ទាប់រួចមក…

មង្គលការ ងួន ចាន់ដេវីត ទេព បូព្រឹក្ស៖ រោងជ័យឋានសួគ៌ គ្រប់គ្នាស្ងើចសរសើរមិនដាច់

ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ ត្រូវជាថ្ងៃចូលរោងជ័យ របស់តារាចម្រៀងដ៏ល្បីទាំងពីររូបគឺលោក ងួន ចាន់ដេវីត និងអ្នកនាង ទេព បូព្រឹក្ស ដែលអ្នកទាំងពីរក៏ទទួលបានការសាទរជាច្រើន ពីសំណាក់អ្នករួចអាជីពសិល្បៈ ក៏ដូចជាអ្នកគាំទ្រ។ ស្របគ្នានេះ លោក ងួន ចាន់ដេវីត…

ICJ និង JBC: កម្ពុជាសម្រេចបញ្ជូនតំបន់ព្រំដែនរសើបទៅ ICJ រួចហើយ ដូច្នេះ JBC នឹងមិនមានរបៀបវារៈព្រំដែននោះទៀតទេ!

ដោយហេតុថា បញ្ហានៅតំបន់រសើបទាំង៤ កម្ពុជា-ថៃ គឺតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី កម្ពុជាបានរៀបចំសំណុំរឿងដ៏ត្រឹមត្រូវ ច្បាស់លាស់ ហ្មត់ចត់ បញ្ជូនទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិ ICJ រួចទៅហើយ ដូច្នេះករណីព្រំដែនរសើបទាំង៤នេះ នឹងមិនត្រូវបានបញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ( JBC ) នៅថ្ងៃទី១៤…

បាតុករស៊ីឈ្នួលថៃ៖ បណ្តាញសង្គមទម្លាយថា អ្នកចូលរួមបាតុកម្មនៅថៃ មិនមែនអ្នកជាតិនិយមទេ តែជាអ្នកស៊ីឈ្នួល!

(​ថៃ​)៖ ចូលរួម​បាតុកម្ម​នៅ​ថៃ​ត្រូវ​បាន​អ្នកលេង​បណ្តាញ​ទម្លាយ​ថា មិនមែន​អ្នក​ជាតិនិយម​ថៃ​ទេ តែ​ជា​អ្នកស៊ីឈ្នួល​ធ្វើ​បាតុកម្ម ។ នៅ​ថ្ងៃនេះ សារព័ត៌មាន​ថៃ​តូច​ធំ​បាន​ចុះ​ផ្សាយ​ព្រោងព្រាត​ស្តី​ពី​ទិដ្ឋភាព​ធ្វើ​បាតុកម្ម​ដោយ​ប្រើ​ពាក្យ​ថា ក្រុម​អ្នក​ជាតិនិយម ក្នុង​ប្រទេស​ថៃ បាន​នាំ​គ្នា​ប្រមូលផ្តុំ​ដើរ​ក្បួន​ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រគល់​អំណាច​ទៅ​អោយ​យោធា និង​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ (NSC) ដើម្បី​ដោះស្រាយ​វិវាទ​ព្រំ​ដែន​ជាមួយ​កម្ពុជា បន្ទាប់​ពី​ពួក​គេ​គ្មាន​ទំនុកចិត្ត​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​លោកស្រី នាយក​រដ្ឋមន្ត្រី អន អ៊ី​ង ដែល​ជា​កូនស្រី​របស់​លោក​ថា​ក់​ស៊ី​ន ដោយ​ចោទប្រកាន់​ថា គ្រួសារ​មួយ​នេះ​ពី​ឳ​ពុក​ដល់​កូន…

អង្គរវត្ត៖ អាជ្ញាធរជាតិអប្សរា កំពុងជួសជុល និងអភិរក្សជើងសសរនៅរួតបាកាន

ខេត្តសៀមរាប ៖ ក្រុមការងារ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​អភិរក្ស និង​ជួសជុល​ជើង​សសរ​នៅ​រួត​បាកាន​ប្រាសាទ​អង្គរ ដែល​ជើង​សសរ​មួយ​ចំនួន​មានការ​ពុក​ផុយ ។ លោក សយ សុភា​រិ​ន្ទ មន្ត្រី​បច្ចេកទេស​ផ្នែក​អភិរក្ស​ថ្ម បានឱ្យ​ដឹង​ថា ជើង​សសរ​នៅ​រួត​បាកាន​ដែល​ត្រូវ​បាន អភិរក្ស និង​ជួសជុល​ក្នុង​ដំណាក់កាល​ទី​១​នេះ មាន​សរុប​១០​សសរ ដែល​សុទ្ធ​សឹង​មានការ​ពុក​ផុយ ហើយ​ចាំបាច់​ត្រូវ​ជួសជុល…

បង្ក្រាបចោរប្លន់ម៉ូតូ៖ នគរបាលដង្កោ សហការឃាត់ខ្លួនបាន៣នាក់ ក្នុងចំណោម៩នាក់

រាជធានី​ភ្នំពេញ ៖ ចោរប្លន់​ម៉ូតូ​៣​នាក់ ក្នុង​ចំណោម​គ្នា​៩​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រា នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ និង​នគរបាល​ខណ្ឌមានជ័យ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន ។ ការ​ឃាត់ខ្លួន​នេះ ក្រោយ​ពី​ក្រុម​ជនសង្ស័យ​១​ក្រុម​នោះ ធ្វើ​សកម្មភាព​ធាក់​ផ្ដួល​អ្នកដំណើរ ប្លន់​យក​ម៉ូតូ ១​គ្រឿង បាន​សម្រេច​នៅ​តាម​ផ្លូវ​៥០​ម៉ែត្រ ត្រង់​ចំណុច​ភ្លើងស្តុប​បា​គូ ស្ថិត​នៅ​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ…

ជម្លោះព្រំដែនកម្ពុជា-ថៃ៖ កម្ពុជាបដិសេធដាច់អហង្ការសំណើថៃឱ្យដកទ័ពពីទឹកដីខ្លួនឯង ត្រៀមបញ្ជូនរឿងទៅ ICJ

ភ្នំពេញ ៖ នៅក្នុងជំនួបភាគីថៃ ស្នើឱ្យកម្ពុជាដកទ័ពចេញពីទីតាំងជម្លោះ ប៉ុន្តែឯកឧត្តម ទៀ សីហា ប្រមុខការពារជាតិកម្ពុជាបដិសេធភ្លាមៗចំពោះសំណើរនេះ និងឆ្លើយតបទៅវិញថា កម្ពុជា មិនអាចដកទ័ពចេញពីទឹកដីខ្លួនឯងបានឡើយ។ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយឯកឧត្តម Phumtham…

នាយករដ្ឋមន្ត្រីថៃ Paetongtarn៖ រាល់ការសម្រេចចិត្តជម្លោះព្រំដែន ទុកឱ្យមេបញ្ជាការយោធា នៅនឹងកន្លែង

យករដ្ឋមន្រ្តី ថៃ លោកស្រី Paetongtarn Shinawatra បានបញ្ជាក់ថា ការសម្រេចចិត្តណាមួយ ក្នុងជម្លោះនឹងត្រូវទុកឱ្យមេបញ្ជាការយោធា នៅទីកន្លែងសម្រេច… Heang – បរទេស ៖ នាយករដ្ឋមន្រ្តី ថៃ លោកស្រី Paetongtarn Shinawatra បានបញ្ជាក់ថា ស្ថានភាពនៅតាមព្រំដែន…

ស៊ី​ន យូ​ប៊ី​ន៖ រ៉ូ​ប​អត្តសញ្ញាណ​ខេត្ត​ក្រុង​២៥​កម្ពុជា លើ​ឆាក​អន្តរ​ជាតិ

ជា​ថ្មី​ម្តងទៀត មហាជន​បាន​ផ្ទុះ​ការ​សរសើរ​ជា​ថ្មី​ទៅ​កាន់​តារា​សម្តែង​នាង ស៊ី​ន យូ​ប៊ី​ន បន្ទាប់​ពី​តារា​ស្រី​រូប​នេះ បាន​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​បង្ហាញ​ពី​អត្តសញ្ញាណ​តំណាង​ខេត្ត​ក្រុង​ទាំង​២៥​របស់​កម្ពុជា ស្លៀក​នៅ​លើ​ឆាក​អន្តរជាតិ​កាលពី​ពេល​ថ្មី​ៗ​នេះ ។ រ៉ូ​ប​ដែល​បាន​ច្នៃ​ខាងលើ ត្រូវ​បាន​តារា​ស្រី​រូប​នេះ​ស្លៀក​ទៅ​ចូលរួម​កម្មវិធី​ប្រគល់​ពានរង្វាន់​មួយ​ដែល​មានឈ្មោះ​ថា HOFS awards ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​សង្ហ​បុរី កាលពី​រាត្រី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៥ ។ បើ​តាម​ការ​អះអាង​ពី ស៊ី​ន យូ​ប៊ី​ន…

ប៉ូលិសវាយកញ្ចក់ឡាន៖ នគរបាលចរាចរណ៍ជាប់ចោទវាយកញ្ចក់រថយន្តដឹកទំនិញលើផ្លូវហាណូយបង្កការភ្ញាក់ផ្អើល

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​តាម​ឃាត់ ដោយ​ចោទប្រកាន់​ថា បាន​បើក​បុក​កម្លាំង​នគរបាល​ចរាចរណ៍​នៅ​គោលដៅ តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ហើយ​បាន​ព្យាយាម​បើក​គេច ។ ទោះបីជា​យ៉ាងណា ខាង​ម្ចាស់​រថយន្ត​បាន​ចោទប្រកាន់​ថា គាត់​អត់​បាន​ខុស​អ្វី​នោះ​ទេ ត្រូវ​បាន​សមត្ថកិច្ច​មក​ឃាត់ ហើយ​វាយ​បំបែក​កញ្ចក់​រថយន្ត​របស់​គាត់​ថែម​ទៀត ។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៥…