គ្រោះធម្មជាតិថៃភាគខាងត្បូង៖ អាជ្ញាធរព្រមានពលរដ្ឋពីទឹកជំនន់រហ័ស និងរអិលបាក់ដីធ្ងន់ធ្ងរ!
ថៃ ៖ សារព័ត៌មានខៅសធ បានចេញផ្សាយព័ត៌មានទាន់ហេតុការណ៍នៅរសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ថា អាជ្ញាធរនៃបណ្តាខេត្តជាច្រើនត្រូវបានព្រមានឱ្យត្រៀមបង្ការ ដោយប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំងជោគជាំដែលនាំមកនូវហានិភ័យនៃការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ ជាពិសេសកងកម្លាំង និងអាជ្ញាធរនៅតាមមូលដ្ឋានក្នុងតំបន់ហានិភ័យត្រូវតែត្រៀមឆ្លើយតប និងតាមដានស្ថានការណ៍ឱ្យបានដិតដល់ជាទីបំផុត ។ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ មន្ត្រីជំនាញមកពីនាយកដ្ឋានភូគព្ភសាស្ត្រ និងនាយកដ្ឋានធនធានរ៉ែនៃក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ…