សន្តិសុខសង្គម៖ បទល្មើសព្រហ្មទណ្ឌថយចុះ ២៣% ប៉ុន្តែការពង្រឹងនៅតែជាអាទិភាព
អគ្គស្នងការដ្ឋាននគរបាលជាតិអះអាងថា បទល្មើសព្រហ្មទណ្ឌមានការថយចុះជាង២០០ករណី នៅ៤ខែដើមឆ្នាំ២០២៥នេះធៀបនឹងឆ្នាំ២០២៤ ។ ដូច្នេះយើងសង្ឃឹមថា នៅពេលអនាគតដ៏ខ្លីកម្ពុជា ពិតជាអាចរំដោះអារម្មណ៍នៃការព្រួយបារម្ភរឿងសន្តិសុខនៅក្នុងចំណោមប្រជាពលរដ្ឋបាននៅក្នុងពេលឆាប់ៗខាងមុខ ។ មកដល់ពេលនេះ ការព្រួយបារម្ភនៅក្នុងចិត្តអំពីបញ្ហាសន្តិសុខ និងសុវត្ថិភាពលើបញ្ហាឧក្រិ.ដ្ឋកម្មផ្សេងៗ គឺនៅតែមានជាប់ជានិច្ចនៅក្នុងចិត្ត និងអារម្មណ៍របស់ពលរដ្ឋ គ្រាន់តែតិច និងច្រើនប៉ុណ្ណោះ ។ ប៉ុន្តែប្រសិនបើនិន្នាការដោយសមត្ថកិច្ចជំនាញកាន់តែប្រសើរពលរដ្ឋក៏កាន់តែមានទំនុកចិត្ត ហើយយើងរំពឹងថា វានឹងកាត់ចេញពីក្តីបារម្ភរបស់ពលរដ្ឋ ។…