កីឡាបាល់ទាត់កម្ពុជា៖ ជំនួបតាហ្ស៊ីគីស្ថានយប់នេះ ឱកាសមាសសម្រាប់យុវជនជម្រើសជាតិ!
រាជធានីភ្នំពេញ ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលស្វាគមន៍ក្រុមជម្រើសជាតិតាហ្ស៊ីគីស្ថាន សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅវេលាម៉ោង ០៧:០០នាទីយប់នេះ ខណៈជំនួបនេះ គឺជាឱកាសមាសសម្រាប់កីឡាករវ័យក្មេងកម្ពុជាបង្កើនសមត្ថភាព។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៤ ខែមិថុនា លោក Koji Gyotoku បានផ្តល់ឱកាសដល់កីឡាករវ័យក្មេងដើម្បីបង្ហាញ ក៏ដូចជាបង្កើនសមត្ថភាពរបស់ពួកគេក្នុងការប្រកួតតទល់ជាមួយក្រុមខ្លាំង ដែលមានកីឡាករកម្រិតខ្ពស់ជាច្រើន។ គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ បានថ្លែងដូច្នេះថា…