Blog

ព័ត៌មានសំខាន់សម្រាប់អ្នកបើកបរ៖ នគរបាលអាចដកបណ្ណបើកបរ ពេលប្រព្រឹត្តបទល្មើស៥ចំណុចនេះ

រឿង​នគរបាល​ដក​បណ្ណ​បើកបរ​កើត​មាន​ញឹកញាប់​ហើយ ពេល​ខ្លះ​ក៏​មានការ​ជជែក​តឹងសរសៃក​ដាក់​គ្នា​ផង​ដែរ ។ ដូច្នេះ អ្នកបើកបរ​ត្រូវ​ដឹង​ច្បាស់​ថា តើ​ពេល​ណា​នគរបាល​មាន​សិទ្ធិ និង​ពេល​ណា​មិន​មាន​សិទ្ធ​ធ្វើ​រឿង​នេះ ។ រូបតំណាងដោយ AI ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​នៅ​ថ្ងៃនេះ បានអោយ​ដឹង​តាម​ហ្វេ​ស​ប៊ុ​កថា យោង​តាម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​មាត្រា​៦២​នោះ មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក មាន​សិទ្ធិ​ដក​បណ្ណ​បើកបរ​ព្យួរ​ទុក ក្នុង​រយៈពេល​មិន​លើស​ពី​៧ (​ប្រាំពីរ​)​ថ្ងៃ និង​ដក​ពិន្ទុ ដូច​មាន​ចែង​ក្នុង​មាត្រា​៤៣…

ព្រះសីហនុបង្ក្រាបធំ! ឆបោកតាមបច្ចេកវិទ្យាចាប់ជនជាតិវៀតណាម ៦៣នាក់ នៅ ៤ទីតាំង

យោងតាមការចុះផ្សាយរបស់ ក្រសួងព៍ត៌មាន នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា មនុស្សស្រីប្រុសជនជាតិវៀតណាមសរុបចំនួន៦៣នាក់ ត្រូវបានឃាត់ខ្លួនដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីទីតាំងចំនួន៤កន្លែង ក្នុងខេត្តព្រះស៊ីហនុ។ គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុដឹកនាំដោយលោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត ដោយសហការជាមួយ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត កាលពីថ្ងៃទី១៥ ខែកក្កដា…

ដេញថ្លៃផ្លូវបេតុង៖ គម្រោងសាងសង់ផ្លូវបេតុងប្រវែង៦២០ម៉ែត្រនៅក្រុងសួង ត្រូវឆាចោលព្រោះបេក្ខជនដាក់មិនគ្រប់លក្ខខណ្ឌ។

ខេត្តត្បូងឃ្មុំ: ក្រោមការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋានដោយប្រឹងអភិវឌ្ឍន៍ផ្លូវដីមកជាផ្លូវកៅស៊ូនិងផ្លូវបេតុងឲ្យមានកាន់តែច្រើនឡើង។ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៥កក្កដាឆ្នាំ២០២៥ នៅសាលប្រជុំសាលាក្រុងសួង បានរៀបចំដាក់ឲ្យដេញថ្លៃផ្លូវបេតុងមួយខ្សែប្រវែង៦២០ម៉ែត្រ ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរនិងដឹកកសិផលមកកាន់ទីផ្សារឆាប់រហ័សនិងចំណេញពេលវេលា។នៅតាមភូមិឋាននានាគឺមានផ្លូវបេតុងខ្វាតខ្វែងកាន់តែច្រើនឡើង។ លោកងួន ប៊ុណ្ណាន អភិបាលក្រុងសួងមានប្រសាសន៍ដោយលើកឡើងថា:ជារៀងរាល់ឆ្នាំប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងតែទម្លាក់កញ្ចប់ថវិកាមកថ្នាក់ក្រោមជាតិ តាមរាជធានី ខេត្ត ក្រុងស្រុក ព្រមទាំងឃុំ សង្កាត់ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាឱ្យកាន់តែមានការរីកចម្រើននិងបម្រើផលប្រយោជន៍សាធារណៈ។ លោកអភិបាលក្រុងសួង មានប្រសាសន៍បន្តថា ជាមួយនោះក៏បានរៀបចំថវិកាបីឆ្នាំរំកិលរបស់ខ្លួន ហើយរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យថ្នាក់ក្រោមជាតិប្រើប្រាស់និងចាត់ចែងថវិកាតាមតម្រូវការឲ្យចំគោលដៅរបស់បងប្អូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់។ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៥កក្កដា សាលាក្រុងសួងបានរៀបចំគម្រោងដេញថ្លៃផ្លូវបេតុងមួយខ្សែធ្វើយ៉ាងណាឱ្យក្រុមហ៊ុន…

RIA កម្ពុជា៖ ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត ផ្តល់ ៦ចំណុច សំខាន់ៗ ដើម្បីពង្រឹងការវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពីការដាក់ឱ្យអនុវត្តគម្រោងវាយតម្លៃ ផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(Regulatory Impact Assessment-RIA) ក្រោមប្រធានបទ «ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តល្អប្រសើរ សម្រាប់ការរីកចម្រើននៃសង្គម» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្រ្តី ឆែម…

ព័ត៌មានចាំបាច់! របៀបបន្តសុពលភាពបណ្ណបើកបរដែលហួសសុពលភាព និងឯកសារតម្រូវពីក្រសួងសាធារណការ

(រាជធានីភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ចាក់ចំពោះបណ្ណបើកបរដែលហួសសុពលភាព អាចស្នើសុំបន្តសុពលភាពបាន ដោយតម្រូវឱ្យមានឯកសារទាំងនេះមកជាមួយ។ ជាពិសេសបណ្ណបើកបរយានយន្ត ដែលហួសសុពលភាពមិនលើសពី ៣០ថ្ងៃ មិនមានការពិន័យឡើយ។ ចំពោះបណ្ណបើកបរយានយន្ត ដែលហួសសុពលភាព អាចស្នើសុំបន្តសុពលភាពបាន ដោយតម្រូវឱ្យមានឯកសារទាំងនេះមកជាមួយមានដូចជា៖ – បណ្ណបើកបរដែលត្រូវប្ដូរ (ច្បាប់ដើម) – អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)…

កីឡា​វាយ​សី​ជើងឯក​អាស៊ាន​ថ្នាក់​តំបន់​ឆ្នាំ​២០២៥៖ កម្ពុជា​ដណ្ដើម​បាន​មេដាយ​សរុប​២៨​គ្រឿង​ជា​ប្រវត្តិសាស្ត្រ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​វាយ​សី​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍​ថ្នាក់​តំបន់ ឆ្នាំ​២០២៥ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ជា​លើក​ទី​២ បាន​បញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ដំណើរការ​ប្រកួត​រយៈពេល​៦​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៧-១២ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដោយ​ម្ចាស់ផ្ទះ​កម្ពុជា ដណ្ដើម​បាន​មេដាយ​សរុប ២៨​គ្រឿង រួម​មាន​មេដាយមាស ៥ ប្រាក់ ១២ និង​សំរឹទ្ធ​១១​គ្រឿង​។ ពិធី​បិទ​ព្រឹត្តិការណ៍​វាយ​សី​ថ្នាក់​តំបន់​នេះ ធ្វើឡើង​ក្រោម​វត្តមាន​ឯកឧត្តម…

ច្បាប់កាតព្វកិច្ចយោធាឆ្នាំ ២០០៦៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាធ្វើវិសោធនកម្មច្បាប់សំខាន់ពីរ ដើម្បីពង្រឹងប្រសិទ្ធភាពកងទ័ពជាតិ

ភ្នំពេញ ៖ សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការពង្រឹងវិស័យយោធា សម្ដេចបានបញ្ជាឱ្យធ្វើវិសោធនកម្មច្បាប់ចំនួនពីរ ក្នុងនោះមានច្បាប់ កាតព្វកិច្ចយោធាឆ្នាំ ២០០៦ ដែលត្រូវធ្វើរួចរាល់ និងដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៦ខាងមុខ, ការធ្វើវិសោធនកម្មនេះ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការបំពេញសាច់ទ័ព ជាពិសេសការបំពេញ ពលទាហានថ្នាក់ក្រោមឱ្យបានគ្រប់គ្រាន់។…

សោកនាដកម្មទឹកជំនន់អាមេរិក៖ អ្នកស្លាប់កើនដល់ ១៣១នាក់ ខណៈ ៩៧នាក់កំពុងបាត់ខ្លួន

អាមេរិក៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិកបានកើនឡើងដល់ ១៣១នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៥ ខែកក្កដា។ ទន្ទឹមគ្នានេះតួលេខអ្នកកំពុងបាត់ខ្លួនវិញគឺនៅមានចំនួនសរុប ៩៧នាក់។ សូមបញ្ជាក់ជូនថា ចំនួនអ្នកស្លាប់បាត់បង់ជីវិតនិងបាត់ខ្លួនខាងលើនេះគឺតួលេខបូកសរុបចាប់តាំងពីពេលមានទឹកជំនន់កើតឡើងរហូតមកដល់នឹងពេលនេះ ពោលគឺមានរយៈពេល ១០ថ្ងៃហើយ។ ប្រភពខាងលើបានបន្តថា ប្រតិបត្តិការណ៍ស្វែងរកអ្នកបាត់ខ្លួនកំពុងត្រូវបានធ្វើឡើងដោយសកម្មបំផុត ហើយក្រុមអ្នកជួយសង្គ្រោះក៏ត្រូវប្រឈមនឹងបញ្ហាលំបាកជាច្រើនផងដែរ ដ្បិតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានរងនូវការបំផ្លាញយ៉ាងខ្លាំងទៅហើយ ខណៈអាកាសធាតុវិញក៏នៅមិនទាន់ល្អប្រសើរជាធម្មតាដែរ៕…

ការលាងឈាម: ពេលណាគួរធ្វើ? ហេតុអ្វីចាំបាច់? និងផលវិបាកបើមិនព្យាបាល

មន្ទីរពេទ្យ​បង្អែក​ស្អាង បាន​ប្រកាស​នា​ថ្ងៃ​ទី​១៤ ខែកក្កដា​នេះ​ថា សូម​លើកយក​មក​និយាយ​ត្រួស​ៗ​ពី​ការ​លាង​ឈាម ។ ១.​តើ​ការ​លាង​ឈាម​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ណា ? ហេតុ​អ្វី​ត្រូវ​លាង​ឈាម ? ការ​លាង​ឈាម​ធ្វើ​ទៅ​បាន​នៅ​ពេល​មានៈ -​បញ្ហា​ពុល​ខ្លាំង​ទៅ​លើ​អ្នកជំងឺ​ភ្លាម​ៗ ដែល​តម្រូវ​អោយ​លាង​ឈាម​ហើយ បន្ទាប់​មក​តម្រង់​នោម​របស់​គាត់​ធ្វើការ​ធម្មតា​(​ករណី​ពុល​អ្វីមួយ​) -​តម្រង់​នោម​ខូច មិន​មាន​លិ​ទ្ធិ​ភាព ធ្វើការ តាម​មុខងារ របស់​វា​មាន​តែ​ការ​លាង​ឈាម​នឹង​ធ្វើការ​ផ្សាំ​សរីរាង្គ តម្រង់​នោម​ថ្មី ប៉ុណ្ណោះ…

ប្រយ័ត្ន! អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលក្រើនរំលឹក៖ កុំឲ្យអ្នកដទៃប្រើប្រាស់គណនីធនាគាររបស់អ្នក អាចជាប់ពាក់ព័ន្ធបទល្មើសឆបោក និងក្លាយជាសហចារីមានទោសទណ្ឌធ្ងន់ធ្ងរ!

យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល នាថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ថ្មីៗនេះ មន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះដែលបានចាញ់ល្បិចឆបោករបស់ឧក្រិដ្ឋជនតាមរយៈការទិញផលិតផលតាមអនឡាញ និងបានផ្ទេរប្រាក់ទៅគណនីធនាគារ ប៉ុន្តែ មិនបានទទួលផលិតផល ឬសម្ភារដែលបានបញ្ជាទិញនោះទេ។ ពាក់ព័ន្ធករណីនេះ មន្ត្រីជំនាញបានធ្វើការស្រាវជ្រាវ និងបានកោះហៅម្ចាស់គណនីធនាគារ…