Blog

ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយម អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងកែលម្អច្រាំងស្ទឹងសែន និងគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត

(ខេត្តកំពង់ធំ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយម អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងកែលម្អច្រាំងស្ទឹងសែន និងគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ…

សម្ដេចតេជោ ហ៊ុន សែន គាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល បញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែន ដើម្បីត្រៀមវាយបកការពារខ្លួន ក្នុងករណីមានការឈ្លានពានបន្តទៀត

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៩ខែឧសភានេះ បានមានប្រសាសន៍ថា “ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារខ្លួន ក្នុងករណីមានការឈ្លានពានបន្តទៀត”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ឯកអគ្គរាជទូតថៃ ចូលក្រាបថ្វាយបង្គុំគាល់ដើម្បីថ្វាយអង្ករ នៅក្នុងវរោកាសចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្នុងឱកាសនៃខួបគម្រប់ ៧៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា – ថៃ

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឲ្យ ឯកឧត្តម ទុល្យ ត្រៃសូរ៉ាត់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អមដំណើរដោយសហការីនៃស្ថានទូត ចូលក្រាបថ្វាយបង្គុំគាល់…

សម្តេចធិបតីនាយករដ្ឋមន្រ្តី បញ្ជាក់ជូនបងប្អូនជនរួមជាតិ អំពីការចល័តកម្លាំងកងទ័ព និងអាវុធធុនធ្ងន់ទៅព្រំដែន ក្រោយមានការប៉ះទង្គិចប្រដាប់អាវុធ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែន កាលពីថ្ងៃម្សិលមិញ នៅមុំបី

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ព័ត៌មានពាក់ព័ន្ធនឹងការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនកាលពីថ្ងៃម្សិលមិញនៅមុំបី ក៏ដូចជាការចល័តកម្លាំងកងទ័ពនិងអាវុធធុនធ្ងន់មួយចំនួនទៅព្រំដែន ក្នុងខណៈពេលដែលនាយករដ្ឋមន្ត្រីមិននៅក្នុងប្រទេស បានធ្វើអោយប្រជាពលរដ្ឋយើងជាច្រើនមានការព្រួយបារម្មណ៍ ជាមួយនឹងភាពស្រពិចស្រពិលអំពីស្ថានភាពនៅព្រំដែន។ តើសង្គ្រាមនឹងផ្ទុះឡើងឬទេ? តើអ្នកណាដឹកនាំគ្រប់គ្រងសភាពការណ៍ ឬបញ្ជាអោយមានការចល័តកម្លាំងកងទ័ព នៅពេលដែលនាយករដ្ឋមន្ត្រីកំពុងនៅក្រៅប្រទេស? នាព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៥នេះ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ សម្តេចធិបតី…

ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតថៃ អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយ មិនគួរផ្សព្វផ្សាយព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់ ឬព័ត៌មិនពិតទាក់ទងនឹងស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែន

ភ្នំពេញ,ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតថៃនៅ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍រួមយ៉ាងដូច្នេះថា ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និងសមាគមអ្នកកាសែតថៃ (ស.អ.ថ) បានសង្កេតឃើញថា នាពេលថ្មីៗនេះប្រព័ន្ធ ផ្សព្វផ្សាយមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមបានផលិត ផ្សព្វផ្សាយ និងចែកចាយព័ត៌ដែលមិនមានប្រភព ច្បាស់លាស់អំពីស្ថានភាពទូទៅនៅតាមតំបន់ព្រំដែនកម្ពុជាថៃ ដែលនាំឲ្យមានការភាន់ច្រឡំ ហើយព័ត៌មានទាំងនោះបាន រីករាលដាលយ៉ាងច្រើននៅក្នុងប្រទេសទាំងពីរ។…

អង្គការ School Aid Japan គ្រោងជួយសាងសង់អាគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំ

នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក MIKI Watanabe អគ្គនាយកក្រុមហ៊ុន Watami Co., Ltd. និងជាអគ្គនាយកអង្គការ School Aid Japan​ និងសហការី…

កម្ពុជាកំពុងដើរតួនាទីកាន់តែធំនៅក្នុងកិច្ចការតំបន់អាស៊ាន

ការ​វិវត្តន៍​ចុង​ក្រោយ​បាន​បង្ហាញ​ថា កម្ពុជា​កាន់តែ​ដើរតួ​នាទី​សំខាន់​ឡើង​ៗ​នៅ​ក្នុង​តំបន់​ដើម្បី​ពង្រីក​អាស៊ាន និង​ចូលរួម​ជួយ​ប្រទេស​ក្នុង​តំបន់ ដើម្បី​ស្វែងរក​សន្តិភាព ។ តួនាទី​ដ៏​សំខាន់​នេះ បាន​លេច​ចេញពី​ការ​ប្តេជ្ញា​ចិត្តធំ​ៗ​ពីរ របស់​កម្ពុជា គឺ​ការ​សម្របសម្រួល​បញ្ហា​មី​យ៉ា​ន់​ម៉ា និង​ការ​ជំរុញ​អោយ​ប្រទេស​ទី​ម័​រ​ខាងកើត បាន​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ចុងឆ្នាំ​នេះ ។ សម្រាប់​មី​យ៉ា​ន់​ម៉ា​នោះ កម្ពុជា​ពិតជា​មាន​បំណង​ចង់​យក​គោលនយោបាយ​ឈ្នះ​ឈ្នះ​ជួយ​ចែករំលែក​បទ​ពិសោធន៍​ជាមួយនឹង​មី​យ៉ា​ន់​ម៉ា ដើម្បី​ឲ្យ​ប្រទេស​នេះ​មាន​សន្តិភាព ក្រោយ​ពេល​ដែល​យោធា​បាន​ដណ្តើម​អំណាច​ដោយ​ចុង​កាណុង​លើ​របប​ស៊ី​វិល​ជា​ថ្មី​នៅ​ឆ្នាំ​២០២១ ។ នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ កម្ពុជា​បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្តជា​ច្រើន…

អាស៊ាន​,​អាមេរិក​ចរ​ចា​ពន្ធ​លើក​នេះ​មិន​ឱ្យ​ប៉ះ​ប្រ​យោជន៍​សមា​ជិក​របស់​ខ្លួន​ទេ

ទី​ក្រុង​គូឡា​ឡំាពួរ៖ សមាគម​​អាស៊ាន​ឯក​ភាព​គ្នាថា​រាល់​ការ​​ការ​ចរ​ចា​គ្នា​ណា​មួយ​​ជា​មួយ​អាមេរិក​ដើម្បី​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​បន្ធូរបន្ថយ​ពន្ធ​នោះ​មិន​ត្រូវ​ធ្វើ​ឱ្យ​ប៉ះពាល់​ផល​ប្រយោជន៍​រដ្ឋ​ជា​សមាជិក​របស់​ខ្លួន​ទេ​។ នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី លោក​អាន់​វ៉ា​អ៊ីប្រាហ៊ីម ថ្លែង​ថា​អាស៊ាន​បាន​ពិគ្រោះ​គ្នា​ និង​ឯក​ភាព​​​គ្នា​ជា​មួយ​ប្រទេស​ជា​ដៃ​គូ​ដូច​ជា​ប្រទេស​ចិន​ជា​ដើ​ម​នៅ​ក្នុង​​បញ្ហា​សំខាន់​ៗ​មួយ​ចំនួន។​​​ ក្នុ​ងនោះ​​មាន​បញ្ហា​ពាក់​ពន្ធ​នឹង​វិបត្តិ​នៅ​មីយ៉ាន់​ម៉ា និង​បញ្ហា​ដំឡើង​ពន្ធ​របស់​លោក​ត្រាំ​​ជា​ដើម​​។ លោក​អាន់​វ៉ា​ថ្លែង​ថា​រដ្ឋ​ជា​សមាជិក​អាស៊ាន​បាន​មូល​មតិ​គ្នា​ជា​សហ​មតិ​ ឬ​កុង​សង់​ស៊ីស (consensus) ដើម្បី​សិក្សា​ស្វែង​យល់​ថា​តើ​ត្រូវ​ចរ​ចា​គ្នា​ជា​មួយ​អាមេរិក​តាម​របៀប​ណា​ខ្លះ​ដើម្បី​ទទួល​បាន​ការ​បន្ធូរ​បន្ថយ​ពន្ធ​។ លោក​ថ្លែង​បន្ត​ទៀត​ថា​រាល់​ការ​សម្រេច​ចិត្ត​ណា​មួយនៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​​មិន​ត្រូវ​​ធ្វើ​​ឱ្យ​ប៉ះ​ពាល់​ផល​ប្រយោជន៍​របស់​​រដ្ឋ​ជា​សមាជិក​របស់​ខ្លួន​ឡើយ​។ មាន​ន័យ​ថា​មិន​មែន​ចរ​ចា​យក​រួច​ខ្លួន​​​តែ​ម្នាក់​ឯង​ ចំណែក​រដ្ឋ​ដទៃ​ទៀត​ជួប​បញ្ហា​ខ្លាំង​អត់​ជួយ​ដោះ​ស្រាយ​គ្នា​។ មិន​មែន​ដូច្នេះ​ទេ​។ អាស៊ាន​លើក​នេះ គិត​គូរ​ល្អិត​ល្អន់​រហូត​ដល់​ទៅ​មិន​ចង់​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ផល​ប្រយោជន៍​​របស់​ប្រទេស​ជា​ដៃ​គូ​របស់​អាស៊ាន​ទៅ​ទៀត​នៅ​ក្នុង​គម្រោង​ចរ​ចា​ជា​មួយ​ទី​ក្រុង​វ៉ាស៊ីនតោន​លើក​នេះ​។ លោក​អាន់​វ៉ា​ក្នុង​នាម​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន​​សម្រាប់​ឆ្នាំ​នេះ​លោក​ថ្លែង​ថា​អាស៊ាន​កំពុង​ទាក់​ទង​ទៅ​គ្រប់​ភាគី​ជម្លោះ​​ទាំង​អស់​នៅ​​មីយ៉ាន់​ម៉ា​​​ដើម្បី​ពិគ្រោះ​យោបល់​គ្នា​។ គ្រាន់​តែ​ថា​នេះ​ជា​កិច្ច​ជំនួប​កម្រិត​ទាប​…

ប្រ​ទៈឃើញ​ស.ពបុរស​ម្នាក់​អណ្ដែត​​នៅ​ខាងត្បូង​ស្ពាន​ខ្សែកាប​ឫស្សី​កែវ

រាជធានី​ភ្នំពេញ ៖ សព​បុរស​ម្នាក់​មាន​លក្ខណៈ​ហើយ​ស្អុយ​ទៅ​ហើយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត ទឹកទន្លេ​សាប​ទៅ​ខាងត្បូង​ស្ពាន​ខ្សែកាប​ឬ​ស្សី កែវ ក្នុងភូមិ​ឃ្ល​ង​សង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី ២៨ ខែឧសភា​ឆ្នាំ ២០២៥​ហើយ​នគរបាល​មូលដ្ឋាន​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ដើម្បី​ចុះ​ត្រួតពិនិត្យ​។ បុរស​រូប​នោះ​ភ្លាម​ៗ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ស្លៀកខោ​ជើងវែង​ពណ៌​ត្រេ​អ៊ី​និង​អាវ​ពណ៌​ខ្មៅ​មាន​រូប​តុក្កតា​។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ព្រលឹម​ស្រាង​ៗ​មាន​ទូក​នេសាទ​ធ្វើ​ដំណើរ​ឆ្លងកាត់​ក៏​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ខាងលើ​អ​ណ្តែ​មាត់ច្រាំង​រួច​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ចុះ​ទៅ​ត្រួតពិនិត្យ​។ ទោះបីជា​យ៉ាងណា​គេ​ពុំ​ទាន់​ដឹង​ថា បុរស​រូប​នោះ​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​ពិតប្រាកដ​នៅឡើយ​ ។​…

ការបាត់បង់ ព្រឹន្ទបាលឯក សួន រ៉ោន ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតរំលែកមរណទុក្ខ ផ្ញើជូន ក្រុមគ្រួសារនៃសព ព្រឹន្ទបាលឯក សួន រ៉ោន ចំពោះមរណភាពរបស់ព្រឹន្ទបាលឯក សួន រ៉ោន ដោយហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨…