Blog

ភ្លៀងលិចសិរីសោភ័ណ! ចំណតរថយន្តក្រុង និងផ្លូវ២ខ្សែ ជន់លិចធ្ងន់ធ្ងរ ក្រោយភ្លៀងមួយមេជិត១ម៉ោង នៅបន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ ​និង​ផ្លូវចំនួន​២​ខ្សែ​ ត្រូវ​បាន​ទឹកជន់​លិច​ ក្រោយ​ភ្លៀង​ធ្លាក់មួយ​មេ​ជិត​១​ម៉ោង​ ​កាលពី​ល្ងាច​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៥ ​ស្ថិត​ភូមិ​បី សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ​។ ប្រជាពលរដ្ឋបានឱ្យដឹង​ថា ​ភ្លៀង​មួយ​មេ​ធំ​ជិត​១​ម៉ោង​ ​បណ្តាលឱ្យមានទឹក​លិច​ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ និង​ផ្លូវ​ចំនួន២​ខ្សែ ​ក្នុងនោះ​​ផ្លូវ​១​ខ្សែ​ជាប់​ខាងលិច​ចំណតរថយន្ត​​មាន​​ប្រវែង​ជាង​១០០​ម៉ែត្រ​ និង​ផ្លូវ​១​ខ្សែ​ទៀត​នៅ​ខាងត្បូង​ផ្សារ​សិរី​សោភ័ណមាន​ប្រវែង​ជាង​១០០​ម៉ែត្រ​ត្រូវ​បាន​ទឹក​លិច​កន្លែង​ខ្លះ​ជាង​ក​ន្លះម៉ែត្រ​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ ​ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ​…

ពូទីន​ខឹង​ខ្លាំង: អ៊ុយក្រែន​វាយ​ប្រហារ​ស្ពាន​នៅ​រុស្ស៊ី ស្លាប់​៧​នាក់ របួស​១១៥​នាក់ រុស្ស៊ី​ចាត់​ទុក​ជា​ភេរវកម្ម!

ទី​ក្រុង​ម៉ូស្គូ៖ ប្រមុខ​ដឹក​នាំ​រុស្ស៊ី​ លោក​ពូទីន​ ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​នឹង​ករណី​ដែល​អ៊ុយ​ក្រែន​ឆ្លៀត​វាយ​ឆ្មក់​ចម្ងាយ​រាប់​ពាន់​គីឡូ​ម៉ែត្រ​ចូល​ជ្រៅ​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​ដោយ​ប្រើ​ប្រាស់​​គ្រាប់​បែក​សម្រាប់​បញ្ជា​ពី​ចម្ងាយ​​។ លោក​បាន​ដាក់​​​សំណួរ​ជា​ចំហ​ថា​តើ​ឱ្យ​លោក​ចរ​ចា​គ្នា​ដោយ​ត្រជាក់​ចិត្ត​ជា​មួយ​អ៊ុយ​​ក្រែន​ម្ដេច​នឹង​កើត​បើ​កំពុង​ចរ​ចា​គ្នា​សុខ​ៗ​ វាយ​ប្រហារ​ឥត​បន្ធូរ​ដៃ​យ៉ាង​នេះ​? ករណី​អ៊ុយ​ក្រែន​បញ្ជូន​ដ្រូន​ជាង​១០០​គ្រឿង​បាញ់​ឆេះ​យន្ត​ហោះ​ចម្បាំង​ល្អៗ​របស់​រុស្ស៊ី​ជាង​៤០​គ្រឿង​នោះ លោក​ពូទីន​មិន​មាត់​ទេ​។ ប៉ុន្តែ​ថ្មី​ៗ​នេះ អ៊ុយ​ក្រែន​វាយ​ប្រហារ​មួយ​សា​ទៀត​ទៅ​លើ​ស្ពាន​ជា​ច្រើន​កន្លែង​ ស្លាប់​មនុស្ស​៧​នាក់​ និង​របួស​១១៥​នាក់​។ លោក​ពូទីន​ចាត់​ទុក​ថា​ករណី​ដែល​ថ្នាក់​ដឹក​នាំ​អ៊ុយ​ក្រែន​បញ្ជា​ឱ្យ​វាយ​ប្រហារ​នេះ​មាន​លក្ខណៈ​ជា​អំពើ​ភេរវ​កម្ម​។​ ​សមត្ថ​កិច្ច​រុស្ស៊ី​ស្រាវ​ជ្រាវ​ឃើញ​ថា​អ៊ុយ​ក្រែន​បាន​បញ្ជា​ឱ្យ​ដាក់​គ្រាប់​បែក​បំផ្ទុះ​ស្ពាន​អាកាស​​នៃ​ផ្លូវ​ហាយ​វេ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា​នៅ​ពេល​រថ​ភ្លើង​មួយ​ខ្សែ​ដឹក​មនុស្ស​៣៣៨​នាក់​កំពុង​បើក​ឆ្លង​កាត់​ទី​នោះ​។ ការ​វាយ​ប្រហារ​​នេះ​​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការ​ជួប​គ្នា​រវាង​គណៈ​ប្រតិ​ភូ​រុស្ស៊ី​ និង​អ៊ុយ​ក្រែន​នៅ​ប្រទេស​តួក​គី​។ លោក​ពូទីន​ថ្លែង​ថា​ករណី​​ផ្ទុះ​ដាច់​​ស្ពាន​នៅ​តំបន់​ប្រ៊ី​យ៉ង់ (Bryansk)​​ និង​តំបន់​ខឺស​នោះ​មាន​ចេត​នា​វាយ​ប្រហារ​ជន​ស៊ីវិល​តែ​ម្ដង​។…

SBS កូរ៉េ៖ បណ្តាញទូរទស្សន៍ SBS ដ៏ធំបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍កម្ពុជា សំដៅទាក់ទាញទេសចរ

យោងតាម ក្រសួងទេសចរណ៍ នាថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសដំណើរទស្សនកិច្ចចូលរួមពិព័រណ៌ទេសចរណ៍អន្តរជាតិលើកទី៤០ នៅទីក្រុងសេអ៊ូល ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញទទួលទានអាហារថ្ងៃត្រង់…

អាការ​ខ្សោយបេះដូង៖ កុំ​ធ្វេសប្រហែស! តាមដាន​សញ្ញា​គ្រោះថ្នាក់​ទាំងនេះ​លើ​បេះដូង​អ្នក

ពាក្យ​ថា​ខ្សោយបេះដូង​មិនមែន​មាន​ន័យ​ថា បេះដូង​អ្នក​ឈប់​លោត​នោះ​ទេ ។ វា​គ្រាន់តែ​មិន​ធ្វើការ​បាន​ល្អ​ដូច​អ្វី​ដែល​វា​ត្រូវធ្វើ​ប៉ុណ្ណោះ ។ វា​អាច​កើតឡើង​នៅ​ពេល​ដែល​បេះដូង​មិន​អាច​ច្របាច់​ឈាម និង​អុក​ស៊ី​សែន​ទៅ​ចិញ្ចឹម​ឈាម​បាន​គ្រប់គ្រាន់ ។ វា​ប្រហែលជា​កើតឡើង​ដោយសារ​តែ​សាច់ដុំ​បេះដូង​ចុះ​ខ្សោយ ប៉ុន្តែ​វា​ក៏​មានរឿង​ច្រើន​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​បេះដូង​ធ្វើការ​មិន​បាន​ល្អ​ដែរ ។ បេះដូង​អាច​ចាប់ផ្តើម​ចុះ​ខ្សោយ​ទៅ​តាម​អាយុ ប៉ុន្តែ​បញ្ហា​នេះ​ក៏​អាច​កើតឡើង​លើ​មនុស្ស​វ័យក្មេង​ដែរ ។ មនុស្ស​ភាគច្រើន​ដែល​មាន​ជំងឺ​នេះ​គឺ​មាន​បញ្ហា​ណាមួយ​មុន​ដូច​ជា សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជំងឺ​សរសៃឈាម​បេះដូង គាំងបេះដូង បេះដូង​ខូច​ពី​កំណើត ឬ​ជំងឺ​ណាមួយ​ដែល​ប៉ះពាល់​ទៅ​លើ​សាច់ដុំ​ច្របាច់​ឈាម​របស់​បេះដូង​។ ជំងឺ​សួត​ក៏​អាច​នាំ​ឲ្យ​ខ្សោយបេះដូង​បាន​ដែរ…

កម្ពុជា-អូស្ត្រាលី៖ អូស្ត្រាលី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួម

ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៥ មិថុនា ឆ្នាំ២០២៥ ឯកឧត្តម Bernard Philip ជំនួយការលេខាទី១ផ្នែកគោលនយោបាយអន្តរជាតិអូស្ត្រាលី បានអះអាងពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងការស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់ ឯកឧត្តម…

លទ្ធផលសមាជរដ្ឋសភា-ព្រឹទ្ធសភា៖ អនុម័តសេចក្តីសម្រេចប្រវត្តិសាស្ត្រលើគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម (២-៣ មិថុនា ២០២៥)

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានសមាជរដ្ឋសភា និងព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្ត ជ្រាបថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងវាងវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលបានប្រារព្ធធ្វើ ឡើងនៅវិមានរដ្ឋសភា រយៈពេល២ថ្ងៃ…

លោក David Coote៖ អតីត​អាជ្ញាកណ្តាល Premier League ធ្លាក់​ខ្លួន​ក្លាយជា​អ្នក​ដឹក​ជញ្ជូន​អីវ៉ាន់

ចក្រភព​អង់គ្លេស ៖ លោក David Coote អតីត​អាជ្ញាកណ្តាល​បាល់ទាត់​ប្រចាំ​នៅ​លី​គ​កំពូល​អង់គ្លេស Premier League ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​ការងារ​ដោយ​ស្ថាប័ន​អាជ្ញាកណ្តាល​ការ​ប្រកួត​អាជីព​ប្រចាំ​អង់គ្លេស (PGMOL) និង​ត្រូវ​បាន​បញ្ឈរជើង​រយៈពេល​១៦​ខែ ដោយ​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប​នោះ កាលពី​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្លាយជា​អ្នក​ដឹក​ជញ្ជូន​អីវ៉ាន់​។ នេះ​បើ​តាម​ប្រភព​ពី Daily Mail, The Sun និង…

ទិវាបរិស្ថាន ២០២៥៖ ព្រះមហាក្សត្រ​សីហមុនី​មាន​ព្រះរាជបន្ទូល​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រួមគ្នា​ប្រយុទ្ធ​បំពុល​ប្លាស្ទិក

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ព្រះរាជ​បន្ទូល​ថា ប្រធានបទ «​ប្រយុទ្ធ​ប្រឆាំងការ​បំពុល​ដោយ​ប្លា​ស្ទិ​ក​»​សម្រាប់​ទិវា​បរិស្ថាន​ឆ្នាំ​២០២៥​នេះ គឺជា​ការ​ក្រើនរំឭក និង​ការ​អំពាវនាវ​មួយ សម្រាប់​យើង​ទាំងអស់​គ្នា​ឱ្យ​រួម​គ្នា​ធ្វើ​សកម្មភាព​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ។ មាន​ព្រះរាជ​បន្ទូល​របស់​ព្រះមហាក្សត្រ​ក្នុង​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ក្រោម​ប្រធានបទ​៖ «​ប្រយុទ្ធ​ប្រឆាំង​ការ​បំពុល​ដោយ​ប្លា​ស្ទិ​ក (Beat…

ហោរាសាស្ត្រនាំលាភ៖ ទេវតាប្រាប់ កុរ ខាល មមែ ចេញក្រៅភ្លាម លុយរត់មករកភ្លែត

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំកុរ ឆ្នាំកុរ ជា​បុគ្គល​ដែល​ស្មោះត្រង់ ថែម​ទាំង​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ​។ ជា​ពិសេស ក៏​មាន​អ្នក​តាម​ជួយ​សម្ងាត់​ច្រើន​ផង​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ការងារ និង​មុខរបរ​តែងតែ​ទទួល​បាន​ផល​ជោគជ័យ​ជា​និច្ច​។ ឆ្នាំខាល ឆ្នាំខាល នៅ​ពេល​ដែល​ចេញ​ក្រៅ​នឹង​ជួប​អ្នក​តាម​ជួយ​ភ្លាម​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​បញ្ហា​ទាំងឡាយ​អាច​ដោះស្រាយ​បាន​។ ជា​ពិសេស ក្នុង​មួយ​ជីវិត​នេះ​មិនសូវ​ជួបនឹង​ទុក្ខ​លំបាក​នោះ​ឡើយ​។ ឆ្នាំមមែ ឆ្នាំមមែ មិន​ថា​ការងារ​អ្វី​ទេ​គឺ​អាច​សម្រេច​តាម​បំណង​ទាំងអស់​។…

វិវាទព្រំដែនកម្ពុជា-ថៃ៖ រាជរដ្ឋាភិបាលសម្រេចបញ្ជូនតំបន់រសើបទាំង៤ (មុំបី, តាមាន់, តាក្របី) ទៅតុលាការICJ ដោះស្រាយ!

យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជូនវិវាទនៅតំបន់ដែលមានភាពរសើបចំនួនបួន គឺ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការICJ នៅទីក្រុងឡាអេ។ ក្នុងនោះ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជា…