ដំណោះស្រាយវិវាទប្លង់ដី: អាជ្ញាធរខេត្តកំពង់ចាមសម្របសម្រួលក្រុមហ៊ុនត្រាស់មី និងអ្នកទិញដី បញ្ចប់ជម្លោះ បង្កើនទំនុកចិត្ត
ខេត្តកំពង់ចាម: ប្រជាពលរដ្ឋជាច្រើនគ្រួសារបានទិញដីឡូពីក្រុមហ៊ុនត្រាស់មីស្ថិតនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ដោយការទិញរយៈពេលជាច្រើនខែមកហើយពុំទាន់ទទួលបានប្លង់ដីកម្មសិទ្ធិនៅឡើយ។ ដោយមើលឃើញកត្តាបែបនេះត្រូវបានអាជ្ញាធរខេត្តបានហៅភាគីទាំងអ្នកទិញនិងក្រុមហ៊ុនមកធ្វើការដោះស្រាយនៅសាលាខេត្តនារសៀលថ្ងៃទី៣មិថុនា ឆ្នាំ២០២៥។ ជាមួយនោះអាជ្ញាធរខេត្តបានធ្វើការសម្របសម្រួល ដោយឱ្យភាគីក្រុមហ៊ុនធ្វើយ៉ាងណាប្រើពេល៦ខែទៅមួយឆ្នាំយ៉ាងយូរ ដើម្បីប្រគល់ប្លង់ជូនដល់អ្នកទិញ ធ្វើយ៉ាងណាឱ្យពួកគាត់មានជំនឿជឿជាក់មកលើក្រុមហ៊ុនក្នុងស្មារតីសាមគ្គីភាពគ្នាទៅវិញទៅមក។ បើតាមប្រជាពលរដ្ឋម្នាក់ឈ្មោះសៀន នីភេទប្រុស អាយុជាង៤០ឆ្នាំ រស់នៅភូមិអំពិលលើ បានប្រាប់ឲ្យដឹងថា: គាត់បានចាប់ផ្ដើមទិញដីចំនួនពីរប្លង់ក្នុងនោះមួយប្លង់ដែលមានទំហំក្បាល១២,៥០ម៉ែត្រ×២០ម៉ែត្រ ពីក្រុមហ៊ុនត្រាស់មី នៅក្នុងអំឡុងឆ្នាំ២០១៩-២០២០ ចំពេលដែលជំងឺ…