វិស័យកសិកម្ម៖ សមាជរដ្ឋសភា-ព្រឹទ្ធសភា ថ្ងៃទី២ បន្តប្រជុំពិភាក្សាស៊ីជម្រៅ ក្រោយចំណាយពេលជាង១៦ម៉ោងលើប្រធានបទសំខាន់ៗ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារទី៣ ខែមិថុនា ឆ្នាំ២០២៥ សមាជរដ្ឋសភានិងព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា ដោយត្រូវប្រជុំពិភាក្សាលើប្រធានបទទី៣ ស្តីពីវិស័យកសិកម្ម បន្ទាប់ពិបានចំណាយពេលជាង១៦ម៉ោង ពោលគឺការប្រជុំចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង០០:២៥នាទី ឈានចូលថ្ងៃទី៣មិថុនា ក្នុងការពិភាក្សានិងអនុម័តលើប្រធានបទចំនួនពីរ គឺប្រធានបទស្តីពី…