Blog

សុគា គីមលាង ត្រៀមប៉ះនឹងពេជ្រ វត្តីសារ៉ាវឌ្ឍី ប្រជែងម្កុដក្នុងកម្មវិធី Miss Universal 2025

រាជធានី​ភ្នំពេញ ៖ នាដ​ការី​របាំ​បុរាណ និង​តារា​សម្តែង សុ​គា គី​ម​លាង និង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី នៅ​ក្នុង​កម្មវិធី Miss Universe 2025 ខណៈ​ពេល​ការ​ប្រកួតប្រជែង​សម្រាប់​ឆ្នាំ​នេះ​នឹង​មាន​ភាពស្វិតស្វាញ និង​មានការ​ចាប់អារម្មណ៍​ខ្លាំង ដោយសារ​មាន​បេក្ខភាព​ល្អ​ៗ និង​មាន​សមត្ថភាព​ចូលរួម ។ សុ​គា គី​ម​លាង បាន​សម្រេច​ចូលរួម​ប្រកួត​កម្មវិធី​បវរកញ្ញា​ដ៏​ធំ​មួយ​នេះ…

នាំគ្នា​សម្រុ.កជួយ​សង្គ្រោះ​ស្ត្រី​ចំណាស់​ម្នាក់​និង​ចៅ​ៗ ​ខណៈផ្ទះ​១​ខ្នង​និង​សម្ភារៈ​ត្រូវភ្លើង​ឆេះ​អស់ទាំង​ស្រុង

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទៈ​១​ខ្នង​និង​សម្ភារៈ​អស់ទាំង​ស្រុង​និង​ជួយ​សង្គ្រោះ​ស្ត្រី​ចំណាស់​ម្នាក់​និង​ចៅ​ ព្រមទាំង​ម៉ូតូ​៣​គ្រឿង​ ។ ហេតុការណ៍នេះ​បានកើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥​នៅ​ភូមិ​ក្រ​មល់ ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី​។ ប្រជាពលរដ្ឋ​ប្រាប់​ថា​៖​នៅ​ពេល​អគ្គី​ភ័យ​ឆាបឆេះ​ឃើញ​អណ្តាតភ្លើង​ឆេះ​នៅ​លើ​ផ្ទៈ​ហើយ​អ្នក​ជិតខាង​នាំ​គ្នា​សម្រុក​ជួយ​សង្គ្រោះ​ស្ត្រី​ចំណាស់​ម្នាក់​និង​ចៅ​ប្រមាណ​២​ទៅ​៣​នាក់​និង​ម៉ូតូ​ដាក់​ក្រោម​ផ្ទៈ​ចំនួន​៣​គ្រឿង​បាន​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​សុំ​រថយន្ត​ពន្លត់អគ្គីភ័យ​ជួយ​អន្តរាគមន៍​តែ​សំណាងអាក្រក​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទៈ​១​ខ្នង​និង​សម្ភារៈ​ក្នុង​ផ្ទៈ​អស់ទាំង​ស្រុង​រយៈពេល​ក​ន្លៈ​ម៉ោង​។ កម្លាំង​នគរបាល​ពន្លត់អគ្គីភ័យ​បាន​បញ្ជាក់​ថា​៖​ក្រោយ​ទទួល​ព័ត៌មាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី​និង​ប៉ុស្តិ៍​នគរបាល​ឃុំ​រហាត់ទឹក​និង​រថយន្ត​ពន្លត់អគ្គីភ័យ​១​គ្រឿង​បាន​ជួយ​អន្តរាគមន៍​ពន្លត់​តែ​សោកស្តាយ​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទៈ​១​ខ្នង​និង​សម្ភារៈ​អស់ទាំង​ស្រុង​គ្មាន​អ្នក​រង​គ្រោះ​តែ​ប្រជាពលរដ្ឋ​បាន​ជួយ​សង្គ្រោះ​ស្ត្រី​ចំណាស់​មាន​ជំងឺ​និង​ចៅ​២​ទៅ​៣​នាក់​បាន​រួច​ផុត​អគ្គី​ភ័យ​ឆាបឆេះ​។ កម្លាំង​ជំនាញ​បាន​បញ្ជាក់​ថា​៖​អគ្គី​ភ័យ​ដែល​ឆាបឆេះ​បង្ក​ដោយ​ឆ្លង​ចរន្ត​អគ្គី​ស​នី​បង្ក​អោយ​ឆាបឆេះ​ឡើង​នៅ​លើ​ផ្ទៈ​ហើយ​ឆេះ​រាលដាល​ឆេះ​អស់ទាំង​ស្រុង​ផ្ទៈ​១​ខ្នង​ឈើ​ប្រក​ស័ង្កសី​ជ​ញ្ជាំ​ក្តា​ដែល​មាន​ទទឹង​៦​ទៅ​៧​ម៉ែត្រ​និង​បណ្តោយ​៨​ទៅ​៩​ម៉ែត្រ​ដែល​មាន​ត​សំ​យ៉ាប​មក​ខាង​មុខ និង​ការ​ខូចខាត​សម្ភារៈ​អស់ទាំង​ស្រុង​និង​ជួយ​អន្តរាគមន៍​បាន​ស្ត្រី​ម្នាក់​និង​ក្មេង​២​ទៅ​៣​នាក់​និង​ម៉ូតូ​៣​គ្រឿង​។ កម្លាំង​អន្តរាគមន៍​បាន​បញ្ជាក់​ថា​៖​នៅ​ពេល​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទៈ​១​ខ្នង​គឺ​ម្ចាស់​មិន​បាន​នៅ​ផ្ទៈ​២​នាក់​ប្តី​ប្រពន្ធ​រវល់​ទៅ​ដេក​នៅ​ស្រែ​ហើយ​អោយ​ម្តាយ​ចាស់​មាន​ជំងឺ​និង​ក្មួយ​២​ទៅ​៣​នាក់​ដេកចាំ​ផ្ទៈ​ម្ចាស់​មានឈ្មោះ រ៉ា ភេទ​ប្រុស​អាយុ​ជិត​៦០​ឆ្នាំ​ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ តី អាយុ​ជាង​៦០​ឆ្នាំ…

មមី ឆ្លូវ និង​ខាល មាន​លុយ ហើយ​មានជីវិត​ល្អ​ទៀត

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំមមី បុគ្គល​ឆ្នាំមមី អាយុ​កាន់តែ​ច្រើន ទ្រព្យ​កាន់តែ​ធំ​។ ប៉ុន្តែ​ក្នុង​ពេល​វ័យក្មេង មិនសូវ​មាន​ផល​ចូល​ឡើយ ព្រោះ​លាភ​មិនសូវ​ឡើង​ខ្ពស់​។ នៅ​ពេល​ដែល​គេ​ចាស់​ទៅ នឹង​មាន​លុយ​ក្នុង​ឃ្លាំង​ច្រើន ធ្វើ​ឲ្យ​គេ​អាច​រស់នៅ​បាន​យ៉ាង​ល្អ​។ ឆ្នាំឆ្លូវ មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំឆ្លូវ ធ្វើការ​អ្វី​សុទ្ធតែ​គិត​ច្បាស់ ទើប​បញ្ចេញ​ជា​សកម្មភាព​។ ជា​ពិសេស គេ​ជា​បុគ្គល​ដែល​សង្កេត​បាន​ល្អិតល្អន់​ណាស់ ហើយ​តែង​ប្រឹងប្រែង​ខ្លាំង​ជា​និច្ច…

ក្រសួងបរិស្ថាន​ ​រកឃើញ​រោងចក្រ​និង​ក្រុមហ៊ុន​ចំនួន​២​ទីតាំង បញ្ចេញ​សំណល់​រាវ​ប៉ះពាល់​​ដល់​ប្រភព​ទឹក​សាធារណៈ

ខេត្តកំពង់ស្ពឺ​៖ តាម​ប្រភព​ព័ត៌មាន​ពី​ក្រុមការងារ​សុ​ក្រឹត្យ​កម្ម​បរិស្ថាន​កិច្ច នៃ​អគ្គ​នាយ​ដ្ឋា​ន​គាំពារ​បរិស្ថាន ក្រសួងបរិស្ថាន កាលពី​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៥​កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​បន្ត​រក​ឃើញ បញ្ហា​បំពុលបរិស្ថាន របស់​ក្រុមហ៊ុន​ចំនួន​ពីរ គឺ​ក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd.​និង​ក្រុមហ៊ុន FOUR SEASONS…

ពន្លក​គុន​ខ្មែរ រិ​ទ្ធី គី​ង​កុង និង​គឿ​ម សុវណ្ណ​ឃី​ម ឈ្នះ​ខ្សែក្រវាត់​នៅ​ប្រទេស​ជប៉ុន

រាជធានី​ភ្នំពេញ ៖ កីឡាករ​ថ្នាល​កម្ពុជា​រិ​ទ្ធី គី​ង​កុង និង​គឿ​ម សុវណ្ណ​ឃី​ម កាន់តែ​ធ្វើ​ឱ្យអ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ដំណើរ​បេសកកម្ម​ទៅ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​ប្រទេស​ជប៉ុន​ជា​លើក​ទី​១​របស់​ពួក​គេ​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង ដោយ​បាន​នាំ​មក​ជាមួយ​នូវ​តំណែងជា​ម្ចាស់​ខ្សែក្រវាត់​ត្រឡប់​មក​មាតុភូមិ​វិញ​កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥​។ សម្រាប់​ការ​ប្រកួត​លើក​នេះ កីឡាករ​ជើង​ខ្លាំង​វ័យក្មេង​រិ​ទ្ធី គី​ង​កុង ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថ្នាល​របស់​ប្រទេស​ជប៉ុន​ឈ្មោះ​MEISIN MAHARA​ក្នុង​ប្រភេទ​ទម្ងន់​២៥​គីឡូក្រាម ដែល​ជា​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​។ វា​ជា​រឿង​ធ្វើ​ឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​គេ​ឃើញ​រិ​ទ្ធី គី​ង​កុង បាន​ចំណាយពេល​ត្រឹមតែ​២​ទឹក​ប៉ុណ្ណោះ​ក្នុង​ការ​ផ្ដួល​កីឡាករ​ជើងខ្លាំង​ជប៉ុន​ឱ្យ​បោះបង់​ការ​ប្រកួត​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​លំដាប់​អន្តរជាតិ​លើក​ដំបូង​បង្អស់​នៅ​ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​របស់​គេ​។…

អ្នកចង់ធ្វើការរដ្ឋ សូមត្រៀមខ្លួនព្រោះអនុក្រឹត្យបើកផ្លូវហើយ

អនុក្រឹត្យ​ដែល​បើក​សោរ​អោយ​អ្នកជំនាញ​អាច​នឹង​ចូល​បម្រើ​ការងារ​រដ្ឋ​បាន​ចេញ​ជា​ផ្លូវការ​ហើយ ។ ដូច្នេះ​អ្នកជំនាញ​អាច​នឹង​ពិនិត្យ​បេក្ខភាព ហើយ​ត្រៀមខ្លួន ដើម្បី​ចូលរួម​បម្រើ​ជាតិ ប្រសិនបើ​ចង់ គ្រាន់តែ​ថា ជំហាន​ដំបូង​ប្រហែលជា​ពាក់ព័ន្ធ​នឹង​អ្នកជំនាញ​ខាង​អប់រំ​និង​សុខភាព​ជា​មុន​សិន ។ ការ​ដែល​អះអាង​បែប​នេះ គឺ​ដោយ​សម្អាង​ទៅ​លើ​អនុក្រឹត្យ​មួយ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥ ។ អនុក្រឹត្យ​នោះ…

ក្រសួង​ធម្មការ​ឱ្យ​លោកថោ​ង សុខុម ហៅ​លោកគ្រូ​ភ្នំ​គូ​លេ​ន ​បញ្ឈប់​បង្ហោះ​និង​លុប​វី​ដេ​អូ​នានា​ចេញពី​បណ្តាញ​​សង្គម

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធម្មការ និង​សាសនា បានឱ្យ​លោក ថោ​ង សុខុម ហៅ​លោកគ្រូ​ភ្នំ​គូ​លេ​ន បញ្ឈប់​ការ​បង្ហោះ​និង​លុប​វី​ដេ​អូ​សកម្មភាព​នានា​របស់​ខ្លួន​លើ​បណ្តាញ​សង្គម​បន្ទាប់​ពី​មន្ទីរ​ក្រសួង​មន្ទី​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ​ចុះ​ណែនាំ ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​ធម្មការ និង​សាសនា នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា លោក ទេព គង្គា…

ហ្សេឡិន​ស្គី​អំពាវ​នាវ​ឱ្យ​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី​បន្ថែម​ទៀត​ក្រោយ​ការ​វា.យ​ប្រ.ហារ​ស្លា.ប់​១២​នាក់

ទី​ក្រុង​កៀវ៖ បន្ទាប់​ពី​ដូរ​ឈ្លើយ​សឹក​គ្នា​ចប់​មិន​​ទាន់​បាន​ប៉ុន្មាន​ផង រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​ដ៏​ខ្លាំង​ក្លា​បំផុត​ជា​បន្ត​ទៀត​ដោយ​ប្រើ​ប្រាស់​យន្ត​ហោះ​ដ្រូន និង​មីស៊ីល​ផ្គួប​គ្នា​ទៅ​លើ​ទី​ក្រុង​តូច​-​ធំ​ទាំង​អស់រួម​ទាំង​រដ្ឋ​ធានី​កៀវ​ផង​ដែរ​។ មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន​អះ​អាង​ថា​មនុស្ស​យ៉ាង​តិច​១២​នាក់​បាន​ស្លាប់​បន្ទាប់​ពី​រុស្ស៊ី​បញ្ជូន​ដ្រូន​ និង​មីស៊ីល​៣៦៧​គ្រឿង​ទៅ​វាយ​ប្រ​ហារ​។​ មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​អះ​អាង​ថា​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ​ក៏​មាន​កុមារ​​​បី​នាក់​ផង​ដែរ​​​រស់​នៅ​តំបន់​ស៊ី​តូមៀ (Zhytomyr)​។ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី​ បាន​អំពាវ​នាវ​ឱ្យ​ប្រទេស​អាមេរិក​ដែល​មិន​សូវ​ហ៊ាន​ប្រើ​ប្រាស់​សម្ដី​ខ្លាំង​ដាក់​​ប្រ​ទេស​រុស្ស៊ី​នោះ​​សូម​កុំ​នៅ​ស្ងៀមដូច្នេះ​​​ត​ទៅ​ទៀត​។ ត្រូវ​តែ​មាន​សារ​នយោបាយ​អ្វី​មួយ​និយាយ​ទៅ​កាន់​រុស្ស៊ី និង​លោក​ពូទីន​។​ ហ្សេឡិនស្គី​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​តេ​ឡេក្រាម​ថា​នៅ​ពេល​អាមេរិក​ និង​ពិភព​លោក​រក្សា​ភាព​ស្ងៀម​ស្ងាត់​ដូច្នេះ​​​នឹង​ធ្វើ​ឱ្យ​លោក​ពូទីន​កាន់​តែ​បាន​ចិត្ត​។ ​ហ្សេឡិន​ស្គី​យល់​ថា​ការ​វាយ​ប្រហារ​កម្រិត​នេះ​អាចមាន​ហេតុ​ផល​គ្រប់​គ្រាន់​ដើម្បី​ឱ្យ​​ក្រុម​សម្ព័ន្ធ​មិត្ត​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ទៅ​លើ​​​រុស្ស៊ី​។ នេះ​ជា​ការ​វាយ​ប្រហារ​ដ៏​ខ្លាំង​ក្លា​បំផុត​ទៅ​លើ​អ៊ុយ​ក្រែន​។ ​ទោះ​បី​មនុស្ស​ស្លាប់​អាច​តិច​ជាង​ការ​វាយ​ប្រហារ​កាល​ពី​​ពេល​មុនៗ​ ប៉ុន្តែ​​​គ្រាប់​កាំ​ភ្លើង​ដែល​បាញ់​ចេញ​ទៅ​ច្រើន​ជាង​ពេល​ណា​ៗ​ទាំង​អស់​។​ រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​អ៊ុយ​ក្រែន​ថ្លែង​ថា​មនុស្ស​១២​នាក់​ស្លាប់​…

សមត្ថកិច្ច បង្ក្រាបបានស៊ុតមាន់ជាង ២ ម៉ឺនគ្រាប់ទៀតហើយ ដែលដឹកចេញពីប្រទេសវៀតណាមដោយខុសច្បាប់ បម្រុងយមកចែកចាយនៅរាជធានីភ្នំពេញ

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះ លើទំព័រហ្វេសប៊ុករបស់ លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា នៅវេលាម៉ោង ០៦និង ៥០នាទី នាថ្ងៃទី ២៦ ខែឧសភា…

អគារដែលមានអាយុកាលជាង១០០ឆ្នាំ គ្រោងនឹងប្រើប្រាស់ឡើងវិញ ដើម្បីបម្រើឱ្យផ្នែកវិស័យទេសចរណ៍ និងការសិក្សាស្រាវជ្រាវ

យោងតាម អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានជួសជុលអគារដែលមានអាយុកាលជាង១០០ឆ្នាំ ដែលមានទីតាំងនៅផ្នែកពាយ័ព្យនៃប្រាសាទបាយ័ន ឱ្យមានសោភ័ណភាពឡើងវិញ ព្រមទាំងមានគម្រោងប្រើប្រាស់ជាថ្មី ដើម្បីបម្រើឱ្យផ្នែកវិស័យទេសចរណ៍ និងការសិក្សាស្រាវជ្រាវជុំវិញកិច្ចការអភិរក្សអង្គរ នៅពេលឆាប់ៗ។ ឯកឧត្តម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អគារនេះ គឺជាឃ្លាំងនៃអភិរក្សដ្ឋានទី១ ដែលបានកសាងឡើងតាំងពីសម័យបារាំងនោះ មានលក្ខណៈជារោង សម្រាប់បម្រើឱ្យការងារជួសជុសប្រាសាទបុរាណនានានៅក្នុងតំបន់អង្គរ។…