Blog

កុំ​ទុក​អី​វ៉ា​ន់​មាន​តម្លៃ​នៅ​ក្នុង​រថយន្ត ព្រោះ​ចោរ​មាន​ឧបករណ៍​ទំនើប​បើក​សោរ​ឡាន​ស្រួល​ដូច​បក​ចេក

រឿង​ទម្លាប់​ទុក​សម្ភារៈ​មាន​តម្លៃ​ផ្សេង​ៗ​នៅ​ក្នុង​រថយន្ត គួរតែ​បញ្ឈប់ ពីព្រោះ​នៅ​ពេល​នេះ​មាន​ឧបករណ៍​ដែល​គេ​អាច​បើកទ្វា​រថយន្ត​បាន​ដោយ​ងាយ​មិន​ចាំបាច់​ចំណាយពេល​និង​កម្លាំង​បំបែក​ឫ​ឆ្កឹះ​លំបាក​ស៊ីពេល​ដូច​ជា​ពី​មុន​ទៀត​ឡើយ ។ សូម​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន​ពីព្រោះ​ថា ជាមួយនឹង​ឧបករណ៍​អេ​ឡិច​ត្រូ​និក​មួយ​ប្រភេទ គេ​អាច​បើក ទ្វារ​រថយន្ត​ដែល​ចាក់សោរ​បាន​ដោយ​ស្ងាត់ស្ងៀម​បំផុត ។ តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​នានា​បាន​ឲ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​ករណី​បែប​នេះ ជនសង្ស័យ​ជនជាតិ​ចិន​២​រូប ត្រូវ​បាន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ជោគជ័យ បន្ទាប់​ពី​ពួក​គេ​បាន​ប្រើប្រាស់​ឧបករណ៍​នេះ​ទៅ​លួច​បើកទ្វារ​រថយន្ដ ដើម្បី​លួច​យក​ទ្រព្យសម្បត្តិ​របស់​ម្ចាស​រថយន្ត​នៅ​ខណ្ឌមានជ័យ ។ ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន​ពួក​គេ​នោះ សមត្ថកិច្ច​បាន​រក​ឃើញ​ថា​ពួក​គេ​បាន​ប្រើប្រាស់​នូវ​ឧបករណ៍​ម្យ៉ាង​សម្រាប់​បញ្ជា​ផ្ដាច់​សេវា​និង​ផ្ដាច់​តេ​ឡេ​រថយន្ដ ហើយ​ពួក​គេ​អាច​បើកទ្វារ​យក​ទ្រព្យសម្បត្តិ…

ឈ្នះ​ម្កុដ​មែន! ​តែ​ ផេ​ន​ ខេ​ក ទទួល​រង​ការ​រិះគន់​ពី​ម​ហា​ជនណាស់

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​ ម្ចាស់​ម្កុដ Miss Queen Cambodia ២០២៥បាន​រក​ឃើញ​ហើយ គឺ​បាន​ទៅ​លើ​តារា​ភេទ​ទី​៣ ផេ​ន ខេ​ក នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្ត​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៥​ ។ យ៉ាងណា​ ទន្ទឹម​នឹង​ការ​ចូលរួម​អបអរសាទរ​នៃ​ជ័យ​ជំនះ​របស់ ផេ​ន ខេ​ក នា​ពេល​នេះ…

អស្ចារ្យ​! ជប៉ុន​គ្រោង​ដំណើរការ​រថភ្លើង​ល្បឿន​លឿន​គ្មាន​មនុស្ស​បើក ​នៅ​ឆ្នាំ២០២៨

ប្រទេស​ជប៉ុន ៖ ទៅ​លេង​ប្រទេស​ជប៉ុន​នៅ​ប៉ុន្មាន​ឆ្នាំ​ទៀត អ្នក​ប្រហែលជា​នឹង​ភ្ញាក់ផ្អើល​ខ្លាំង ដែល​រថភ្លើង​ដំណើរការ​ដោយ​គ្មាន​អ្នកបើកបរ ខណៈ​ដែល​កាលពី​ស​ប្តា​ហ៍​មុន​ក្រុមហ៊ុន​ផ្លូវដែក​ដ៏​សំខាន់​មួយ​របស់​ប្រទេស​ជប៉ុន East Japan Railway បាន​ប្រកាស​ថា ខ្លួន​នឹង​ដំណើរការ​រថភ្លើង​ល្បឿន​លឿន​គ្មាន​អ្នកបើកបរ​នៅ​ឆ្នាំ ២០២៨​។ សារព័ត៌មាន​ក្នុងស្រុក Japan Times បានឱ្យ​ដឹង​ថា ក្រុមហ៊ុន East Japan Railway…

សូម​ប្រយ័ត្ន​! ល្បិ.ច​ឆបោ.ក​ប្រាក់​ថ្មី តាម​រយៈ​ការបញ្ជា​ទូរស័ព្ទ​ពី​ចម្ងាយ (Wireless Paring)

​រាជធានី​ភ្នំពេញ​ ៖ ​នាយកដ្ឋាន​ការពារ​សុវត្ថិភាព​បច្ចេកវិទ្យា​ឌី​ជី​ថ​ល នៃ​អគ្គនាយកដ្ឋាន បច្ចេកវិទ្យា ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ​នៃ​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ដល់​ប្រជា​ពល រដ្ឋ​សូម​ប្រុង​ប្រយ័ត្ន ចាញ់ល្បិច​ឆបោក​ប្រាក់​ថ្មី តាម​រយៈ​ការ បញ្ជា​ទូរស័ព្ទ​ពី​ចម្ងាយ (Wireless Paring) ។​ ​ការ​អំពាវនាវ​នេះ​របស់​នាយកដ្ឋាន​ការពារ​សុវត្ថិភាព​បច្ចេកវិទ្យា​ឌី​ជី​ថ​ល នៃ​អគ្គនាយក ដ្ឋា​ន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ ក្រសួងមហាផ្ទៃ​កាលពី​ពេល ថ្មី​ៗ​មកនេះ…

ក្លិប Al Hilal ច្រានចោល​សំណើ​ពាក់ព័ន្ធ​ការ​ចុះហត្ថលេខា​នាំ​យក Ronaldo ពី Al Nassr

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ក្លិប​បាល់ទាត់ Al Hilal នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ច្រានចោល​សំណើ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Cristiano Ronaldo បើ​ទោះបីជា​ប្រធាន​ក្រុម Al Nassr រូប​នេះ ត្រូវ​បាន​រាយការណ៍​ថា​កំពុង​ស្វែងរក​ការ​ចាកចេញ​។ យោង​តាម​អ្នក​សារព័ត៌មាន​ជនជាតិ​បារាំង Sacha Tavolieri របស់ RMC Sport…

សារទៅកាន់យុវជនកម្ពុជា ៖ រៀនច្រើន ចម្រើនទ្រព្យ

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃ​ទី​២១ ខែឧសភា​នេះ បាន​មាន​ប្រសាសន៍​ទាក់ទង​នឹង​ចំណេះដឹង​ចំពោះ​មនុស្ស និង​សង្គម​ជាតិ ។ សម្តេច​មហា​បវរ​ធិ​បតី បាន​មាន​ប្រសាសន៍​ថា ចំណេះដឹង គឺជា​ទ្រព្យសម្បត្តិ​មិន​ចេះ​រីងស្ងួត​សម្រាប់​មួយ​ជីវិត​ដែល​អាច​យក​ទៅ​ប្រើប្រាស់​សម្រាប់​អភិវឌ្ឍន៍​ខ្លួនឯង និង​ក្រុម​គ្រួសារ ក្រោម​រូបភាព​ជា​ការងារ ការ​វិនិយោគ ឬ​សហគ្រិនភាព ។ សម្តេច​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ជាមួយ​គ្នា​នេះ​ការ​អប់រំ​បង្កើត​ឱ្យ​មាន​ផលប្រយោជន៍​សម្រាប់​សង្គម​ជាតិ​ជា​ច្រើន…

ប្រទះឃើញស.ព​ក្មេ.ងស្រីម្នាក់ ស្លា.ប់ទាំងអាក្រា.តកាយ ក្នុងបន្ទប់ទឹកសាលាបឋមមួយកន្លែង​

រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មាន​បឋមបានឱ្យដឹងថា នៅ​ព្រឹក​នេះ ​ក្មេងស្រីជា​សិស្ស​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​នៅ​ក្នុង​សាលា​បឋម​សិក្សា​វត្ត​គ្រួ​ស ស្ថិត​នៅ​ក្នុងភូមិ​គ្រួ​ស សង្កាត់​សំរោង ខណ្ឌ​ព្រែក​នៅ​រាជធានី​ភ្នំពេញ​។ ទាក់ទិន​នឹង​ករណី​ខាងលើនេះ​ដែរ គេ​ពុំ​ដឹង​ថា​ជា​ករណី​អ្វី​នៅឡើយ​ទេ ប៉ុន្តែគេសង្ស័យថាជាករណីរំលោភហើយសម្លាប់ ដោយសារសភាពសព​ក្មេង​ស្រី​រងគ្រោះរូប​នោះ​ត្រូវបានគេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ទាំង​អាក្រាត​កាយ ​ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលនៅ​ពេល​ដែល​គេ​បើកទ្វារ​បន្ទប់ទឹក​ទៅ​ឃើញ​សព​ក្មេងស្រីរងគ្រោះ​ ។ ទោះបី​ជា​យ៉ាងណា​ សមត្ថកិច្ច​ជំនាញ​មិន​ទាន់​ធ្វើការ​ត្រួតពិនិត្យ​នៅឡើយ​ ។ ក្មេងស្រី​រង​គ្រោះ​ឈ្មោះ​​ វ.ល.ណ…

បង្កើន​ភាព​ចំណាប់អារម្មណ៍​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ខេត្តមណ្ឌលគិរី​នា​រដូវ​កាល​បៃតង​ស្រស់​ត្រកាល

ខេត្តមណ្ឌលគិរី ៖ ក្នុង​រដូវ​កាល​បៃតង​ដែល​កំពុង​អន្ទង​អារម្មណ៍​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ស្រឡាញ់​ចូល​ចិត្ត​ធម្មជាតិ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ជា​ពិសេស ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ត្រូវ​បង្កើន​ទំនាក់ទំនង​ឲ្យ​បាន​ស្អិតរ​មួ​ត ជាមួយ​អ្នកធ្វើការ​លើ​វិស័យ​ផ្សព្វផ្សាយ ឬ​អ្នក​បង្កើត​មាតិការ​នានា ដែល​ផលិតវី​ដេ​អូ រូបភាព ទាក់ទង​និង​សក្តានុពល​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត ។ លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ចាត់​ទុក​ខេត្តមណ្ឌលគិរី គឺជា​អណ្តូងរ៉ែ​មាស​បៃតង…

ក្រុមហ៊ុន Honda នឹងបញ្ចប់ការផលិតម៉ូតូ Super Cub 50 ត្រឹមខែឧសភា ឆ្នាំក្រោយ

ប្រទេសជប៉ុន ៖ ក្រុមហ៊ុន Honda Motor Co. នឹងបញ្ចប់ការផលិតម៉ូតូ Super Cub 50ដែលជាម៉ូដែលដ៏ល្បីរបស់ខ្លួន នៅត្រឹមខែឧសភា ឆ្នាំ ២០២៥ ពោលមុនពេលការណែនាំស្តង់ដារនៃការបំភាយយានយន្តដ៏តឹងរ៉ឹង នៅក្នុងប្រទេសជប៉ុន នៅចុងឆ្នាំនោះ។ បើតាមប្រភពពីសារព័ត៌មានក្យូដូ (Kyodo News) កាលពីថ្ងៃទី៩…

សណ្ឋាគារ​បង្កើត​ដោយ​ម៉ាស៊ីនបោះពុម្ព 3D ដំបូង​បង្អស់​លើ​លោក លេច​រូបរាង​នៅ​អា​មេ​រិ​ក

សហរដ្ឋអាមេរិក ៖ El Cosmico គឺជា​សណ្ឋាគារ និង​កន្លែង​បោះ​តង់ ដែល​កំពុង​ដំណើរការ​ដ៏​ពេញ​និយម​សម្រាប់​អ្នក​ចូល​ចិត្តការ​ផ្សងព្រេង ដែល​មា​នទី​តាំងនៅ​ភាគ​ខាងលិច​ទីក្រុង​ម៉ា​ហ្វា (Marfa) រដ្ឋ​តិច​សាស់ (Texas) សហរដ្ឋអាមេរិក​។ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី El Cosmico កំពុង​បន្ត​សាងសង់​បន្ទប់​ស្នាក់​នៅ​ថ្មី ៤៣​បន្ទប់​បន្ថែម​ទៀត រួម​នឹង​ផ្ទះ​លំហែ ១៨​ខ្នង​ផ្សេង​ទៀត ដែល​បង្កើត​ឡើង​ដោយ​ម៉ាស៊ីនបោះពុម្ព…