ឃុំព្រះរំកិល បន្តការអភិវឌ្ឍហេដ្ឋាររចនាសម្ព័ន្ធ តបតាមតម្រូវការប្រជាពលរដ្ឋ
ខេត្តស្ទឹងត្រែង ៖ ស្ថិតនៅប្របតាមដងទន្លេមេគង្គ ឆ្ពោះទៅអន្លង់ផ្សោត ក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ជាផ្លូវតូចល្មម ក្រាលគ្រោះក្រហម ចន្លោះដៃទន្លេ ភ្ជាប់ដោយស្ពានឈើ ពីមុនជាចាស់ទ្រុឌទ្រោម បច្ចុប្បន្នកំពុងសាងសង់ជំនួសដោយផ្លូវបេតុង និងស្ពានបេតុងឆ្អឹងដែករឹងមាំ ដែលអាចធន់ និងការប្រើប្រាស់យូអង្វែង នេះបើតាមការលើកឡើងរបស់លោក ញ៉ែម វណ្ណយុត្តិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះរំកិល គ្រាដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព…