ព្រះមហាក្សត្រប្រ៊ុយណេ៖ យាងចេញពីមន្ទីរពេទ្យម៉ាឡេស៊ី ក្រោយស្តារព្រះកាយពល
ទីក្រុងគូឡាឡាំពួរ៖ ព្រះមហាក្សត្រប្រ៊ុយណេ ព្រះចៅស៊ុលតង់ហាសាណាល់ បូគា (Sultan Hassanal Bolkiah) ទ្រង់បានយាងចេញពីមន្ទីរពទ្យប្រទេសម៉ាឡេស៊ីវិញហើយកាលពីយប់ថ្ងៃសៅរ៍បន្ទាប់ពីព្រះគង់នៅទីនោះដើម្បីសម្រាកស្ដារព្រះកាយពលឡើងវិញ។ ព្រះអង្គបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំអាស៊ានជាមួយប្រទេសជាដៃគូជាច្រើនថ្ងៃជាប់គ្នា។ ម៉្លោះហើយព្រះអង្គអស់ព្រះកាយពលខ្លះៗ។ ព្រះអង្គយាងចូលមន្ទីពេទ្យកាលពីថ្ងៃអង្គារ។ ខុទ្ទកាល័យព្រះបរមរាជវាំងបានបង្ហោះសារនៅលើតេឡេក្រាមថាព្រះមហាក្សត្រជីវិតតម្កល់លើត្បូងទ្រង់បានយាងនិវត្តិទៅកាន់សណ្ឋាគារហ្គ្រេនហាយ៉ាតវិញហើយ (Grand Hyatt Hotel) បន្ទាប់ពីព្រះអង្គគង់នៅវិទ្យាស្ថានជាតិព្យាបាលជំងឺបេះដូងប្រចាំទីក្រុងគូឡាឡាំពួរ។ ក្រុមគ្រូពេទ្យជំនាញបានថ្វាយយោបល់ថាព្រះអង្គគួរបន្តគង់នៅម៉ាឡេស៊ីពីរបីថ្ងៃទៀតមុននឹងយាងនិវត្តទៅមាតុប្រទេសវិញ។ខុទ្ទកាល័យរបស់ព្រះចៅស៊ុលតង់ចេញសេចក្ដីប្រកាសកាលពីថ្ងៃអង្គារថាព្រះអង្គថមថយព្រះកាយពល (អស់កម្លាំង)។ ដូច្នេះ…