គ្រោះថ្នាក់យន្តហោះបុកផ្ទះ៖ ស្រ្តីបើកបរវ័យ ៧១ឆ្នាំ និងម្ចាស់ផ្ទះ ៨៤ឆ្នាំ ស្លាប់នៅអាល្លឺម៉ង់
អាឡឺម៉ង់៖ ស្រ្តីចំណាស់ចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានយន្តហោះខ្នាតតូចមួយគ្រឿងបានហោះទៅបុកដំបូលផ្ទះមួយខ្នងនៅក្នុងប្រទេសអាឡឺម៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១ ខែមិថុនា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងក្រុង Kleinenbroich ដែលស្ថិតនៅតំបន់ប៉ែកខាងលិចនៃប្រទេសអាឡឺម៉ង់។ បើតាមអាជ្ញាធរអាឡឺម៉ង់បានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២នាក់នោះគឺមានជនរងគ្រោះម្នាក់ជាស្រ្តីវ័យ ៧១ឆ្នាំ និងជាអ្នកបើកបរយន្តហោះផ្ទាល់តែម្តង ខណៈជនរងគ្រោះម្នាក់ទៀតគឺជាស្រ្តីវ័យ ៨៤ឆ្នាំ និងជាម្ចាស់ផ្ទះ ដែលជាកន្លែងកើតហេតុ។…