Blog

បង្ក្រាបល្បែងបញ្ជល់មាន់៖ សមត្ថកិច្ចស្រុកចិត្របុរី បញ្ជូនជនសង្ស័យ ១១នាក់ ទៅតុលាការ

ខេត្តស្ទឹងត្រែង ៖ អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី នៅ​រសៀល​ថ្ងៃ​ទី​៣០ ឧសភា ២០២៥ បាន​បញ្ជូន​ជន​ស​ង្ស័យ ​១១​នាក់ ​ទៅ​កាន់​តុលាការ ក្រោយ​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​ល្បែង​បញ្ជល់មាន់ ។ យោង​តាម​ប្រភព​ព័ត៌មាន ឲ្យ​ដឹង​ថា កាលពី​រសៀល​វេលា​ម៉ោង​៣​និង​៣០​នាទី ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់ ដាក់​លុយ​ស៊ីសង មួយ​កន្លែង…

អ៊ុយក្រែន-រុស្ស៊ី: ជួបចរចា​នៅ​តួកគី, ទីក្រុង​កៀវ​ស្នើ​លក្ខខណ្ឌ​បញ្ចប់​សង្គ្រាម​ជា​មុន​សិន

ទី​ក្រុង​កៀវ៖ អ៊ុយ​ក្រែន​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​​​ដើម្បី​ជួប​គ្នា​ជា​ថ្មី​ដោយ​ផ្ទាល់​ជា​មួយ​គណៈ​ប្រតិ​ភូ​រុស្ស៊ី​នៅ​​ប្រទេស​តួក​គី​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​។​ លើក​នេះ​លោក​ហ្សេឡិន​ស្គី​ក៏​លែង​ទាម​ទារ​ចង់​ជួប​មុខ​លោក​ពូទីន​ត​ទៅ​ទៀត​ដែរ​។​ ធ្វើ​ម៉េច​ឱ្យ​តែ​ការ​ចរ​ចា​គ្នា​នេះ​មាន​ដំណើរ​ការ​ទៅ​មុខ​។ ក្ដី​សង្ឃឹមរបស់​អ៊ុយ​ក្រែន​ដែល​ចង់​ចូល​អង្គ​ការ​ណាតូ​នោះ​ក៏​ប្រហែល​ជា​គ្មាន​ផ្លូវ​ដែរ​។​ ទី​ប្រឹក្សា​កំពូល​របស់​លោក​ហ្សេ​ឡិនស្គី​ប្រកាស​អំពី​ការ​​​ត្រៀម​ជួប​គ្នា​នេះ​បន្ទាប់​ពី​អ៊ុយ​ក្រែន​នៅ​សញ្ជប់​សញ្ជឹង​ជា​ច្រើន​ថ្ងៃ​មិន​ច្បាស់​ថាតើ​គួរ​ទៅ​ចូល​រួម​កិច្ច​ជំនួប​នោះ​ដែរ​ឬ​ទេ​។ ប៉ុន្តែ​លើក​នេះ​ច្បាស់​ហើយ​ថា​អ៊ុយ​ក្រែន​នឹង​ទៅ​។ វិមាន​ក្រឹម​ឡាំង​បញ្ជាក់​រួច​ហើយ​ថា​គណៈ​ប្រតិ​ភូ​រុស្ស៊ី​​ចាប់​ផ្ដើម​រៀប​ចំ​ខ្លួន​ និង​រៀប​ចំ​ឯក​សារ​ជា​បណ្ដើរ​ៗ​ហើយ​។ ទោះ​ជា​យ៉ា​ងណា​ក្ដី អ៊ុយ​ក្រែន​ទាម​ទារ​ឱ្យ​រុស្ស៊ី​បញ្ជូន​​​ទៅ​ឱ្យ​ខ្លួន​ជា​មុន​សិន​នូវ​លក្ខ​ខណ្ឌ​​ដែល​រុស្ស៊ី​ចង់​បាន​ដើម្បី​ជា​ថ្នូរ​​នឹង​​​ការ​បញ្ចប់​សង្គ្រាម​។ លោក​អាន​ឌ្រី យេ​ម៉ាក់ (Andrii Yermak) (ទី​ប្រឹក្សា​លោក​ហ្សេឡិន​ស្គី) ថ្លែង​ថា​អ៊ុយ​ក្រែន​ត្រៀម​​​ជួប​គ្នា​នៅ​តួក​គី​ ប៉ុន្តែ​ចង់​បាន​ការ​ពិភាក្សា​គ្នា​ដោយ​ស្ថាប​នា​។ មាន​ន័យ​ថា​អ៊ុយ​ក្រែន​ចង់​ឃើញ​សេចក្ដី​ព្រាង​នៃ​លក្ខ​ខណ្ឌ​ទាម​ទារ​របស់​រុស្ស៊ី​ជា​មុន​សិន​។ នៅ​សល់​បួន​ថ្ងៃ​ទៀត​ដែរ​មុន​នឹង​ជួប​គ្នា។​​…

ឧស្សាហកម្មរថយន្តកម្ពុជា-ឥណ្ឌូណេស៊ី៖ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងស្វែងយល់សក្ដានុពលវិនិយោគ

ពោធិ៍សាត់ បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៥ បានឲ្យដឹងថា ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៥ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត Santo Darmosumarto បានអញ្ជើញទៅទស្សនារោងចក្រដំឡើងរថយន្ត…

ព្រំដែនកម្ពុជា-ថៃ៖ សម្តេចតេជោ ហ៊ុន សែន ព្រមានជនអគតិថៃ ត្រូវបញ្ឈប់ការប៉ុនប៉ងឈ្លានពានកម្ពុជា – កម្ពុជាត្រៀមខ្លួនការពារបូរណភាពទឹកដី

សម្តេច​តេ​ជោ ហ៊ុន សែន បុរស​ខ្លាំង​របស់​កម្ពុជា បាន​បញ្ជូន​សារ​នយោបាយ​ដ៏​ខ្លាំងក្លា​មួយ​ប្រឆាំង​នឹង​ជន​អ​គិត​ថៃ​ណាមួយ ដែល​ប៉ុនប៉ង​ឈ្លានពាន​កម្ពុជា ហើយ​ព្រមាន​ថា កម្ពុជា​ត្រៀមខ្លួន​ជា​ស្រេច​មិន​អោយ​ការ​ប៉ុន​ប៉​.​ង​បែប​នេះ​សម្រេច​បាន​ឡើយ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​ជំហរ​គាំទ្រ​ដល់​រដ្ឋាភិបាល​ដែល​បាន​បញ្ជូន​កងទ័ព និង​អា​វុ​.​ធ​ធន់​ធ្ងន់​ទៅ​តាម​ព្រំដែន ហើយ​បញ្ជាក់​ថា នេះ​មិនមែន​ដើម្បី​ធ្វើសង្គ្រាម​ទេ ប៉ុន្តែ​ដើម្បី​ត្រៀម​ទប់ទល់​នឹង​ការ​ឈ្លានពាន​ណាមួយ​ដែល​អាច​កើត​មាន ។ ជាមួយ​គ្នា​នោះ សម្តេច​តេ​ជោ…

បង្ក្រាបល្បែងស៊ីសងខុសច្បាប់៖ ឃាត់ខ្លួន​ភ្នាក់ងារ​កត់​ឆ្នោត​វៀតណាម​ម្នាក់​នៅ​ក្រុង​អរិយ​ក្សត្រ​

ខេត្តកណ្តាល ៖ នារី​ម្នាក់​ ជាភ្នាក់ងារ​ចាត់ចែង​ល្បែងស៊ីសង​ខុសច្បាប់ (​កត់​ឆ្នោត​វៀតណាម​) ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ក្រុង​អរិយ​ក្សត្រ ធ្វើការ​ចុះ​បង្ក្រាប​ និង​ឃាត់ខ្លួន ក្រោយ​បើក​កត់​ឆ្នោត​វៀតណាម​ ។ ការ​បង្ក្រាប​នេះ ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង១១និង០០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៥ ចំណុច​ក្នុងផ្ទះ ស្ថិត​ភូមិ​ព្រែក​តា​ទេព សង្កាត់​ព្រែក​លួង ក្រុង​អរិយ​ក្សត្រ ខេត្តកណ្ដាល ។…

ព័ត៌មានក្លែងក្លាយ! អភិបាលខេត្តប៉ៃលិន និងបាត់ដំបង បដិសេធព័ត៌មានបិទច្រកព្រំដែនថៃ-កម្ពុជា

ប៉ៃលិន និងបាត់ដំបង ៖ ក្រោយពេលមានព័ត៌មានមួយចំនួនបានផ្សាយថាភាគីថៃបានបិទច្រកទ្វាព្រំដែនមួយចំនួននោះ នៅថ្ងៃទី៣១ខែឧសភានេះ​ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានបព្ជាក់តាមបណ្តាញសង្គមហ្វេសប៊ុកថា ៖ “បងប្អូនសូមមេត្តាប្រុងប្រយ័ត្ន កុំជ្រួលច្របល់នូវព័ត៌មានក្លែងក្លាយ ញុះញង់ ខ្ញុំនិងចែករំលែកជូនបងប្អូនព័ត៌មានពិត ប្រសិនករណីមានអ្វីប្រែប្រួល “ ៣១ ឧសភា…

ហ៊ុន ម៉ាណែត អំពាវនាវ៖ ការលើកទឹកចិត្ត និងគាំទ្រកងទ័ព ជាការស្នេហាជាតិពិតប្រាកដសម្រាប់ខ្មែរ

ទីក្រុងតូក្យូ ប្រទេសជប៉ុន ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ និងនិស្សិត ដែលកំពុងរស់នៅ និងសិក្សា ក្នុងប្រទេសជប៉ុន ព្រឹកថ្ងៃសៅរ៍ ទី៣១ ឧសភា ២០២៥ សម្តេចធិបតីនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត លើក​ទឹក​ចិត្ត​ឱ្យប្រជាពលរដ្ឋ​ចូលរួម​លើក​ទឹក​ចិត្ត​កង​ទ័ព ទោះ​បី​មិន​បាន​ចូលរួម​ជា​ថវិកា ឬ ជាសម្ភារៈ ក្ដី។…

ឃាត់ខ្លួន​អ្នកសារព័ត៌មាន ហង្ស សំណាង៖ ពាក់ព័ន្ធ​វីដេអូ​ក្លែង​ឯកសណ្ឋាន​កងទ័ព និង​បក្ខពួក​ពីរ​នាក់​ទៀត​នៅ​ស្វាយរៀង

ខេត្តស្វាយរៀង ៖ ព័ត៌មាន​បឋម​បានអោយ​ដឹង​ថា សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា ២០២៥​នេះ បាន​ចាប់​ឃាត់ខ្លួន​មនុស្ស ០៣​នាក់ ពាក់ព័ន្ធ​ផលិត​វី​ដេ​អូ​ក្លែង​ឯកសណ្ឋាន​កងទ័ព និង​ធ្វើ​អោយ​កងទ័ព​បាក់ទឹកចិត្ត ក្នុង​នោះ​មានឈ្មោះ ៖១-​ឈ្មោះ ហង្ស សំណាង អ្នកកាសែត online មាន​ទីលំនៅ​ភូមិ​ប្រ​សូត្រ​២ ឃុំ​កណ្តៀង​រាយ…

ឆ្នាំទាំង៣៖ ខាល មមី ឆ្លូវ កត្តញ្ញូថែប៉ាម៉ាក់ល្អ ជីវិតជោគជ័យ និងសំណាង

ភាព​កត្តញ្ញូ​ចំពោះ​អ្នក​មានគុណ​គឺជា​ចំនុច​ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​តែ​ប្រតិបត្តិ ព្រោះ​នៅ​ពេល​ដែល​អ្នកជា​កូន​ដែល​មាន​កត្តញ្ញូ នោះ​អ្នក​នឹង​មានសំណាង​ល្អ​ក្នុង​ឆាកជីវិត​អ្នក​។ ប៉ុន្តែ​មាន​ឆ្នាំ​ទាំង​៣​ដែល​រឹតតែ​កត្តញ្ញូ​កាន់តែ​មានជីវិត​ល្អ​។ តើ​មាន​ឆ្នាំ​ណាខ្លះ​ទៅ? ឆ្នាំខាល អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​តែងតែមាន​ឪពុក​ម្តាយ​នៅ​ពីក្រោយ​ដើម្បី​គាំទ្រ និង​លើកទឹកចិត្ត​ជា​និច្ច​នៅ​ក្នុង​ផ្លូវ​ជោគជ័យ​របស់​គេ​។ គេ​ជា​មនុស្ស​ដែល​មាន​ភាព​កត្តញ្ញូ​ដោយ​មិន​ភ្លេច​ពី​ការ​គាំទ្រ​របស់​ឪពុក​ម្តាយ​នោះ​ទេ​។ អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​គឺជា​មនុស្ស​ដែល​ដឹង​ពី​ទុក្ខ​លំបាក​របស់​ឪពុក​ម្តាយ​តាំងពី​ពួក​គេ​នៅ​តូច ដែល​ធ្វើ​ឲ្យ​គេ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​មាតាបិតា​ជា​ខ្លាំង ហើយ​គេ​មាន​ភាព​កត្តញ្ញូ​ខ្លាំង​ដែរ​។ ដូចនេះ​ផ្លូវ​គេ​នឹង​ដើរទៅ​មុខ​ដោយ​ជោគជ័យ ហើយ​ពុំ​សូវ​មាន​ឧបសគ្គ​នោះ​ទេ​។ នៅ​ពាក់កណ្តាល​ជីវិត​ក្រោយ អ្នក​នឹង​អាច​រស់នៅ​ដោយ​សុខ​ស្រួល​។ ឆ្នាំមមី អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​គឺ​មាន​ភាព​អត់ធ្មត់​ចំពោះ​ការ​កត្តញ្ញូ​ចំពោះ​មាតាបិតា​ណាស់ ដោយ​ពួក​គេ​តែងតែ​ចង​ចាំ​នូវ​គុណ​បំណាច់​របស់​អ្នក​មានគុណ​ទាំង​ពីរ​ជា​និច្ច​។ នៅ​ពេល​ដែល​ពួក​គេ​រកបាន​ប្រាក់​ច្រើន…

ហោរាសាស្ត្រ៖ ឆ្នាំរកា ឆ្នាំថោះ និង​ឆ្នាំរោង តែង​មាន​លាភ​ជួយ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំរកា បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំរកា មានចិត្ត​ដែល​ល្អ ថែម​ទាំង​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ​ផង​ដែរ​។ ជា​ពិសេស គេ​ក៏​មិន​ងាយ​បោះបង់​ចោលការ​ងារ​ដែល​លំបាក​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លាភ​សំណាង​តែងតែ​មក​ក្បែរ​ខ្លួន​គេ​ជា​និច្ច​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​មួយ​ជីវិត​នេះ គេ​តែងតែមាន​ប្រាក់​ចាយ​ជា​និច្ច មិន​ចេះ​ខ្វះ​ដូច​អ្នក​ដទៃ​នោះ​ទេ​។ ឆ្នាំថោះ អ្នក​ដែល​កើត​ក្នុង​ឆ្នាំថោះ ក៏​ចូល​ចិត្ត​ជួយ​អ្នក​ដែល​លំបាក​ដែរ​។ ជា​ពិសេស នៅ​ពេល​ដែល​ជួបនឹង​បញ្ហា​គឺ​មាន​អ្នក​ចេញ​មុខ​ជួយ​ជា​និច្ច​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ…