ស្លា.ប់ម្នាក់ទៀតហើយលើផ្លូវ៦០ម៉ែត្រ ក្រោយឡានមួយគ្រឿងកៀរ រួចបើកគេចបាត់
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្តមិនចាំម៉ាក កៀរបណ្តាលអោយបោកក្បាល អូសជាច្រើនម៉ែត្រស្លាប់ភ្លាមៗនៅលើផ្លូវ៦០ម៉ែត្រ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០ និង៤៥នាទីយប់ថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ យោងតាមការបញ្ជាក់ពីពលរដ្ឋបានអោយដឹងថា មុនកើតហេតុ ឮសម្លេងដួលម៉ូតូយ៉ាងខ្លាំង នៅក្បែរកន្លែងគាត់កំពុងសម្រាក…