ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយជាមួយ គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មអន្តរជាតិប្រទេសកាណាដា
រាជធានីតូក្យូ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ឧសភា ២០២៥ (ម៉ោងក្នុងតំបន់) ឆ្លៀតក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ(Zoom)…