បេតិកភណ្ឌពិភពលោកកម្ពុជា៖ ក្រុមប្រឹក្សាវប្បធម៌អាស៊ី អបអរសាទរការចុះបញ្ជី «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» នៅប៉ារីស។
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានចេញ សេចក្តីថ្លែងការណ៍ អបអរសាទរ ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី សូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលជាប្រវត្តិសាស្ត្រនៃការចុះ “បូជនីយដា្ឋនចងចាំនកម្ពុជា…