នាយករដ្ឋមន្ត្រីនឹងទៅជប៉ុនថ្ងៃនេះ ដើម្បីពង្រីកទីផ្សារផលិតផលកម្ពុជា និងទាក់ទាញវិនិយោគជប៉ុន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅថ្ងៃនេះ ដើម្បីចាប់ផ្តើមទស្សនកិច្ចផ្លូវការការងារពីថ្ងៃទី២៨ ដល់៣១ ខែឧសភា ។ នៅក្នុងពេលទស្សនកិច្ចនោះ សម្តេចធិបតី នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក អ៊ីស៊ីបា ស៊ីហ្គេរុ ( Ishiba Shigeru) ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងពិភាក្សាផងដែរអំពីបញ្ហាតំបន់…