Blog

សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២ មិថុនា លើ​របៀបវារៈ​ចំនួន​៣

រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាន​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា​បាន​កំណត់​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង​៨:០០​ព្រឹក សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បើក​កិច្ចប្រជុំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន ប្រធាន​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ពិភាក្សា​និង​អនុម័ត​លើ​របៀបវារៈ​ចំនួន​៣ ។សមាជ​នឹង​ពិភាក្សា និង​អនុម័ត​របៀបវារៈ​មាន ៖១-​ការ​ពិភាក្សា…

ម្សាញ់ ជូត និង​ឆ្លូវ មិន​ប្រយ័ត្ន នឹង​ចំណេញ​បានទ្រព្យ​មហាសាល

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំម្សាញ់ បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំម្សាញ់ ចំណុចខ្លាំង​គឺ​ពូកែ​ក្នុង​ការ​ប្រើប្រាស់​លុយ​។ គេ​អាច​ប្រើ​លុយ​ទាំងនោះ​ក្នុង​កន្លែង​ដែល​ត្រូវ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​លុយ​របស់​គេ​អាច​កើនឡើង​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ឆ្នាំជូត មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំជូត ទេវតា​ទ្រព្យ​តែងតែ​តាម​ថែរក្សា ដោយ​ធ្វើ​ឲ្យ​គេ​អាច​ឈ្នះ​បាន​ទាំង​រង្វាន់​ធំ ព្រមទាំង​រកបាន​លុយ​ធំ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​ក្លាយជា​អ្នកមាន​យ៉ាង​ងាយ​ជាទី​បំផុត​។ ឆ្នាំឆ្លូវ អ្នក​ដែល​កើត​ក្នុង​ឆ្នាំឆ្លូវ ជា​បុគ្គល​ដែល​មាន​សមត្ថភាព​ខ្ពស់​ណាស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​រកបាន​លុយ​ធំ​ចូល​ដោយ​មិនដឹង​ខ្លួន​។ ដូចនេះ គេ​នឹង​អាច​រស់នៅ​ក្នុង​ជីវភាព​ដែល​សុខ​ស្រួល​តែ​ម្តង​៕…

សូមចូលរួមរំលែកទុក្ខ ! បុរសវ័ម្នាក់កំពុងតែអង្គុយហូបកាហ្វេស្រាប់តែដួល ពេលបញ្ជូនទៅសង្គ្រោះ ពេទ្យប្រាប់ថាស្លាប់បាត់ហើយ…

សូមចូលរួមរំលែកទុក្ខ ! បុរសវ័ម្នាក់កំពុងតែអង្គុយហូបកាហ្វេស្រាប់តែដួល ពេលបញ្ជូនទៅសង្គ្រោះ ពេទ្យប្រាប់ថាស្លាប់បាត់ហើយ… Heang – ខេត្តបាត់ដំបង៖នៅវេលាម៉ោង៥:៣០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បុរសម្នាក់មឈ្នោះ អ៑ូច ភី អាយុ៥៤ឆ្នាំ បានជិៈកង់ហាត់ប្រាណជារៀងរាល់ព្រឹក ក្រោយពីហាត់ប្រាណរួចគាត់តែងតែមកអង្គុយហូបកាហ្វេនៅហាងមួយកន្លែងនៅម្តុំផ្សារលេីស្ថិតក្នុងភូមិ កម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងតែអកុសលពេលដែលគាត់កំពុងហូបកាហ្វេ…

បិទសិក្ខាសាលាប្រឆាំងការសម្អាតប្រាក់ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា លើកទឹកចិត្តមន្រ្តីទុកក្ដីទោមនស្សមួយឡែក ហើយបន្តរួមគ្នាប្រឹងប្រែងធ្វើការ!

ភ្នំពេញ ៖ ពីវេទិការអធិបតីនៃពិធីបិទសិក្ខាសាលាស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងលើកទឹកចិត្តដល់មន្ត្រីពាក់ព័ន្ធក្នុងសមត្ថកិច្ចប្រឆាំងការសម្អាតប្រាក់ រួមទាំងការងារប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ និងការងារប្រយុទ្ធប្រឆាំងនូវអំពើជួញដូរមនុស្ស បន្តការខិតខំប្រឹងប្រែងធ្វើការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាជាងមានក្តីទោមនស្សចំពោះការវាយតម្លៃពីក្រុមអ្នកស្រាវជ្រាវ ឬការរបាយការណ៍ចេញពីស្ថាប័នណាមួយដែលមិនឆ្លុះបញ្ចាំងពីការពិតអំពីការខិតខំប្រឹងប្រែងរបស់មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា…

មុខងារផែនការ និងស្ថិតិ ជាមុខងារគាំទ្រដ៏ចាំបាច់សម្រាប់គ្រប់ក្រសួង ស្ថាប័ន ដែលធានាសង្គតិភាពនៃការអនុវត្តក្នុងរដ្ឋបាលសាធារណៈ

ស្របពេលក្រសួងមុខងារសាធារណៈ និងក្រសួងផែនការ បានសហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងផែនការ» ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា “ក្រសួងផែនការ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំ និងធ្វើគ្រប់វិស័យផែនការ បច្ចេកទេស ប្រជាជន និងអភិវឌ្ឍន៍ប្រទេស ពិសេសការធានានូវទិន្នន័យជាក់លាក់…

រឿងព្រលានយន្តហោះថ្មី និងចាស់ ៖ មានអណ្តាតកុំចេះតែគន្លា.ស់

មុន​ពេល​រិះគន់ សូម​អាណិត​ដល់​អ្នក​ធ្វើ ។ មាន​អណ្តាត កុំ​ចេះ​តែ​គន្លាស់ ជុំវិញ​រឿង​សម្ភោ​ធ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ តម្លៃ​១.៥០០​លាន​ដុល្លារ​ក៏​ដូច​ជា ជោគវាសនា​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​ប្រើប្រាស់​តាំងពី​សម័យ​រាស្ត្រ​និយម ។ មក​ដល់​ពេល​នេះ អ្នកខ្លះ​រិះគន់​ដល់​ការ​ពន្យារពេល​បើក​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ដែល​គ្រោង​ដំណើរការ​នៅ​ខែកក្កដា ប៉ុន្តែ​នៅ​ចុងខែ​ឧសភា​នេះ ស្រាប់តែ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​ក៏​បាន​ជូនដំណឹង​ថា អាកាសយានដ្ឋាន​ថ្មី​នេះ​នឹង​បើក​ប្រតិបត្តិការ​នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា រួច​សម្ពោធ​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៥ ។…

កម្ពុជា-ហ្វីលីពីន ប្ដេជ្ញាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ

នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី…

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ÷ប្រទេសមួយសម្បូរធនធានមនុស្សគឺមានការអភិវឌ្ឍជឿនលឿនទៅមុខឆាប់រហ័ស

ខេត្តកំពង់ចាម: “ការកសាងប្រទេសមួយរីកចម្រើនបានឆាប់រហ័សនោះដោយសារតែសម្បូរធនធានមនុស្សគឺមានការអភិវឌ្ឍន៍ជាងលឿន ។ផ្ទុយទៅវិញនៅកម្ពុជាក្រោយពីថ្ងៃរំដោះអ្នកចេះច្រើនបង្រៀនអ្នកចេះតិចអ្នកចេះតិចបង្រៀនអ្នកមិនចេះ” នេះជាប្រសាសន៏លើកឡើងពីសំណាក់ឯកឧត្តមកែវ រ៉េមី ទេសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយលើកឡើងនៅក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងនយោបាយ(ICCPR) នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម។ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា:ជាក់ស្ដែងសិទ្ធិមនុស្សបានចាក់ឬសយ៉ាងជ្រៅក្នុងមនសិការនយោបាយនៃមនុស្សរាល់គ្នានៅក្នុងសម័យកាលបច្ចុប្បន្ននេះ។យើងទាំងអស់គ្នាសុទ្ធតែអាចដឹងថារឿងអ្វីដែលល្អ ដែលមនុស្សមានសិទ្ធិក្នុងការទទួលយក និងរឿងអ្វីដែលមិនទទួលយក ហើយគួរជៀសវាង។ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិឆ្នាំ១៩៤៥ បានចែងថារដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិទាំងអស់ផ្ដេជ្ញាលើកតម្កើងជំរុញគោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន ដោយគ្មានការប្រកាន់ពូជសាសន៍…

ក្រុមកីឡា​តេ​ក្វា​ន់​ដូ​វិទ្យាល័យ​បឹង​ត្របែក​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ​(WT)​ជ្រើសរើស​ជើងឯក​កុមារ អបអរសាទរ​ខួប​លើក​ទី​៧៦ ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ឆ្នាំ​២០២៥ ដែល​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​១​ថ្ងៃ​ពេញ​នៅ​វិទ្យាល័យ​បឹង​ត្របែក បាន​ប្រកាស​បិទ​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព​ឯកឧត្តម​ជ័យ ចាប ប្រធាន​សមាគម​កីឡា​តេ​ក្វា​ន់ដូ​WT​រាជធានី​ភ្នំពេញ​។ លោក សំ សុខ​យី ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បានឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ​ជ្រើសរើស​ជើងឯក​កុមារ​អបអរសាទរ​ខួប​លើក​ទី​៧៦​ទិវា​កុមារ​អន្តរជាតិ​ឆ្នាំ​២០២៥ នេះរៀបចំ​ឡើង​ស្រប​តាម​ផែនការ​ប្រចាំឆ្នាំ​របស់​សមាគម​កីឡា​តេ​ក្វា​ន់​ដូ​រាជធានី​ភ្នំពេញ​ដោយ​មាន​កិច្ចសហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ…

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ សរសើរពលរដ្ឋនៅកំពង់ឆ្នាំងចំៗ ក្នុងករណីបង្ក្រាបបទល្មើសឆ-បោកតាមប្រព័ន្ធអនឡាញ

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានទាញការកត់សម្គាល់ចំពោះករណីជាក់ស្ដែងមួយដែលប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំបង្ហាញភាពជាគំរូនៅក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថភាពតាមរយៈការរាយការណ៍ករណីសង្ស័យនៅមូលដ្ឋានរបស់ខ្លួនទៅកាន់សមត្ថកិច្ចរហូតឈានទៅដល់ការបង្ក្រាប ករណីជនបរទេសលួចលាក់ប្រព្រឹត្តិអំពើឆបោកតាមប្រព័ន្ធអនឡាញ។ ការសរសើរចំៗរបស់អ្នកនាំពាក្យ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ និងបានចាប់ខ្លួនឧក្រិដ្ឋជនសរុប២៤នាក់ ក្នុងនោះមានជនជាតិខ្មែរ១នាក់ វៀតណាម២១ និងចិន២នាក់ ដោយបានរឹបអូសទូរស័ព្ទ និងកុំព្យូទ័រ នាថ្ងៃទី២៣ខែ ឧសភា…