ប្រមុខដឹកនាំអាស៊ាន បានគូសបញ្ជាក់ផងដែរពីសារៈសំខាន់ នៃសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងការបង្កើន ឡើងបន្ថែមទៀត នៃលំហូរពាណិជ្ជកម្ម និងការវិនិយោគក្នុងអាស៊ាន
ម៉ាឡេស៊ី ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ក្រោមមូលបទ “បរិយាបន្ន និងចីរភាព” នៅទីក្រុងគូឡាឡាំពួ។នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី…