ឧក្រិដ្ឋកម្ម៖ បុរសចិនតែងខ្លួនជាស្រី លួចថតវីដេអូបុរសជាង ១,៦០០នាក់ យកទៅលក់លើបណ្តាញអ៊ីនធឺណិត
ចិន៖ បុរសជនជាតិម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនជុំវិញករណីបទល្មើសដ៏កម្រមួយ ពោលគឺរូបគាត់បានតែងខ្លួនជាមនុស្សស្រីនិងបានហៅមនុស្សប្រុសសរុបជាង ១,០០០នាក់ឱ្យមករួមភេទជាមួយគាត់ ហើយគាត់បានលួចថតវីដេអូនៃសកម្មភាពរួមភេទទាំងអស់នោះដើម្បីលក់តាមបណ្តាញអ៊ីនធឺណិត។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post បានឱ្យដឹងថា បុរសរូបនេះមានឈ្មោះ Jiao មានអាយុ ៣៨ឆ្នាំ និងមានឈ្មោះនៅលើបណ្តាញសង្គមថា “Nanjing Uncle Red”។ បើតាមមន្ត្រីប៉ូលិសប្រចាំនៅក្នុងទីក្រុង Nanjing នៃខេត្ត Jiangsu បានបញ្ជាក់ថា …