Blog

ទឹកជំនន់នៅភាគខាងកើតអូស្រ្តាលី បានបណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត និងជាង ៥០,០០០នាក់ត្រូវជាប់នៅក្នុងផ្ទះមិនអាចចេញក្រៅបាន

អូស្រ្តាលី៖ យ៉ាងហោចណាស់មានមនុស្ស ២នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅតំបន់ភាគខាងកើតនៃប្រទេសអូស្រ្តាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២២​ ខែឧសភា។ ក្រៅតែពីបានរកឃើញមានអ្នកស្លាប់ភ្លាមៗហើយ ក៏នៅមានពលរដ្ឋចំនួន ២នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាកំពុងតែបាត់ខ្លួនផងដែរ ខណៈអាជ្ញាធរអូស្រ្តាលីកំពុងតាមស្វែងរកពួកគេយ៉ាងសកម្មបំផុត។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់និងបាត់ខ្លួនហើយ គិតត្រឹមពេលនេះក៏នៅមានពលរដ្ឋអូស្រ្តាលីជាង ៥០,០០០នាក់ផ្សេងទៀតត្រូវជាប់គាំងមិនអាចធ្វើដំណើរចេញទៅរួចនោះទេ ដ្បិតទឹកជំនន់បានហ៊ុមព័ទ្ធលំនៅដ្ឋាននិងផ្លូវថ្នល់នៅក្នុងតំបន់រស់នៅរបស់ពួកគេទាំងស្រុងតែម្តង។ ក្រៅតែពីបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ…

ក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការមេផ្ទះឌីជីថល ជំរុញដល់ភាពស្អាត ភាពបៃតង និងចីរភាព នៅកម្ពុជា

យោងតាម ក្រសួងព័ត៌មាន បាន​ឱ្យ​ដឹងថា ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីរដ្ឋបាលឌីជីថល (E-Admin)ជំហានទី២ កម្មវិធី CHAKRA STEM APP នាព្រឹកថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន…

ថែសុខភាពផង! ថ្ងៃនេះ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ-១៩ ៨ករណីទៀត

(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នេះ ចេញនូវសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨នាក់ ខណៈអ្នកជាសះស្បើយ គ្មាន ព្រមទាំងអ្នកបាត់បង់ជីវិត គ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ថ្ងៃទី២១ ខែឧសភា…

អាជ្ញាធរជាតិព្រះវិហារ រកឃើញចម្លាក់តោមួយក្នុងរណ្តៅកំណាយជម្រៅប្រមាណ ១ម៉ែត្រ នៅខាងត្បូងខ្លោងទ្វាគោបុរៈទី៤ ប្រាសាទព្រះវិហារ

(ខេត្តព្រះវិហារ)៖ នៅរសៀលងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា មន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ រកឃើញចម្លាក់តោមួយ ពីក្នុងរណ្តៅជម្រៅប្រមាណ ១ម៉ែត្រ នៅខាងត្បូងខ្លោងទ្វាគោបុរៈទី៤ នៃប្រាសាទព្រះវិហារ។ មន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ ជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំប្រាសាទព្រះវិហារ បានលើកចម្លាក់តោរកឃើញក្នុងរណ្តៅកំណាយស្រាវជ្រាវរចនាសម្ព័ន្ធគ្រឹះគោបុរៈទី៤ ដែលអនុវត្តដោយនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ…

ជប៉ុននឹងអនុញ្ញាតឱ្យពលរដ្ឋក្នុងទីក្រុងតូក្យូប្រើប្រាស់ទឹកដោយមិនគិតថ្លៃពេញមួយរដូវក្តៅនេះ

ជប៉ុន៖ អាជ្ញាធរជប៉ុននឹងលើកលែងការគិតថ្លៃចំពោះការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងតូក្យូសម្រាប់នៅក្នុងរដូវក្តៅឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃពុធ ទី២១ ខែឧសភា។ ការអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងទីក្រុងតូក្យូអាចប្រើប្រាស់ទឹកបានដោយមិនគិតថ្លៃនេះ គឺត្រូវបានធ្វើឡើងដើម្បីរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ សម្រាប់ឆ្លើយតបទៅនឹងបញ្ហារលកកម្តៅ។ បើតាមលោក Yuriko Koike អភិបាលក្រុងតូក្យូបានឱ្យដឹងថា កាលពីរដូវក្រៅឆ្នាំមុនមានពលរដ្ឋក្នុងក្រុងតូក្យូចំនួន ២៦៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាដាច់សរសៃឈាមក្នុងខួរក្បាល និងពលរដ្ឋជាច្រើននាក់ផ្សេងទៀតបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារតែបញ្ហាអាកាសធាតុក្តៅខ្លាំង ខណៈ ៦០% នៃជនរងគ្រោះដែលបានស្លាប់ទាំងនោះត្រូវបានគេរកឃើញថា…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ករណីក្មេងស្រីម្នាក់បាត់បង់ជីវិតនៅក្នុងបន្ទប់ទឹកសាលា

(រាជធានីភ្នំពេញ)៖ នៅល្ងាចថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ករណីក្មេងស្រីម្នាក់ ដែលបាត់បង់ជីវិតនៅក្នុងបន្ទប់ទឹកសាលា។ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង…

រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍យ៉ាងច្បាស់លាស់ ក្នុងការបង្កើតឱកាសការងារ ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានការងារកាន់តែច្រើន និងមានចំណូលកាន់តែខ្ពស់

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បាន​ឱ្យ​ដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី អបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយបងប្អូន​កម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់បិតត្រាង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បត៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ថា​ សម្តេច​បវរ​ធិបតី​សូម​អរគុណ​ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅរបស់​បងប្អូន​កម្មករ​…

មនុស្ស ២នាក់បានបាត់បង់ជីវិត និង ១៩នាក់កំពុងបាត់ខ្លួន ដោយសារព្យុះភ្លៀងនៅប្រទេសចិន

ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាង់បង់ជីវិតដោយសារបញ្ហាព្យុះភ្លៀងនិងបាក់ដីនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី២៣ ខែឧសភា។ ទីតាំងដែលកំពុងរងការគំរាមគំហែងដោយគ្រោះធម្មជាតិនៅពេលនេះគឺខេត្ត Guizhou ដែលស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា ក្រៅតែបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ១៩នាក់ផ្សេងទៀតកំពុងបាត់ខ្លួនផងដែរ។ ដើម្បីធ្វើអន្តរាគមន៍ចំពោះបញ្ហាប្រឈមខាងលើនេះ អាជ្ញាធរចិនបានដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះចំនួន ៤០០នាក់ ដើម្បីត្រៀមជួយប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែង…

កក្រើកទៀតហើយ! Metfone Stars រដូវកាលទី2 ចាប់ផ្តើមប្រកាសរកអ្នកដែលចូលចិត្តផលិតវីដេអូនៅលើ TikTok មកបង្ហាញទេពកោសល្យក្លាយជាអ្នកជំនាញល្បីល្បាញ!

រាជធានីភ្នំពេញ ថ្ងៃទី 22 ខែឧសភា ឆ្នាំ2025 – មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ទើបតែប្រកាសជាផ្លូវការអំពី កម្មវិធី Metfone Stars រដូវកាលទី2 ចាប់ផ្តើមហើយ នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅក្រុមហ៊ុន Metfone ដោយមានការចូលរួមពីអ្នកគ្រប់គ្រងតំណាងក្រុមហ៊ុន មិត្តហ្វូន សិល្បករសិល្បការិនីល្បីៗ សិល្បករវ័យក្មេង…

ព្រលានយន្តហោះអន្តរជាតិតេជោ នឹងត្រូវបើកឱ្យប្រតិបត្តិការផ្លូវការ នៅថ្ងៃទី ៩ ខែកញ្ញា ខាងមុខនេះ

(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅរសៀលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ព្រលានយន្តហោះអន្តរជាតិតេជោ នឹងត្រូវបើកឱ្យប្រតិបត្តិការផ្លូវការ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ។ ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល…