ការងារជួសជុលប្រាសាទភ្នំក្រោម៖ សង្គ្រោះប្រាសាទឥដ្ឋជ្រុងអាគ្នេយ៍ពីការខូចខាតធ្ងន់ធ្ងរ
ខេត្តសៀមរាបះ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលសង្គ្រោះប្រាសាទឥដ្ឋនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម ដែលតួប្រាសាទទាំងមូលរងការខូចខាតធ្ងន់ធ្ងរ។ ការងារជួសជុលនេះបានចាប់ផ្តើមពីខែឧសភា ហើយគ្រោងនឹងបញ្ចប់នៅខែវិច្ឆកា ឆ្នាំ២០២៥ ខាងមុខ។ ក្នុងឱកាសនោះដែរ លោក រស់ វិសុទ្ធ មន្ត្រីអភិរក្សនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នេះថា…