Blog

គម្រោងដ៏ធំនៃផ្កាយរណបចិន កំពុងប្រឹងប្រែងដើម្បីតាមទាន់ក្រុមហ៊ុនរបស់ Elon Musk

សហរដ្ឋអាមេរិក ៖ ប្រភពពីសារព័ត៌មាន CNBC កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសចិនប្រឈមមុខនឹងការប្រកួតប្រជែងដ៏ធំបំផុតក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីតាមទាន់សេវាកម្មផ្កាយរណបអ៊ីនធឺណិតក្រុមហ៊ុនអាមេរិក SpaceX របស់មហាសេដ្ឋី Elon Musk។ Starlink គឺជាក្រុមផ្កាយរណបអ៊ីនធឺណិតដំណើរការដោយក្រុមហ៊ុនបច្ចេកវិទ្យាអវកាសអាមេរិក SpaceX មានផ្កាយរណបប្រតិបត្តិការជិត៧ពាន់រួចហើយក្នុងគន្លង និងបម្រើសេវាដល់អតិថិជនប្រហែល៥លាននាក់ក្នុងប្រទេសជាង ១០០នៅទូទាំងពិភពលោក។…

កសិករកម្ពុជាកុំព្រួយរឿងតម្លៃស្រូវឆ្នាំនេះ ព្រោះវៀតណាមត្រូវការខ្លាំង

តម្លៃ​ស្រូវ​/​អង្ករ​ដែល​កសិករ​កម្ពុជា អាច​នឹង​ប្រមូល​ផល​នៅ​ក្នុង​ឆ្នាំ​២០២៥ និង​២០២៦ អាច​នឹង​មិន​មាន​បញ្ហា​រឿង​តម្លៃ​ប៉ុន្មាន​ឡើយ ដោយសារ​វៀតណាម​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​បង្កើន​ការ​នាំ​ចូល​អង្ករ​ក៏​ដូច​ជា​ស្រូវ នៅ​ក្នុង​បរិមាណ​ដ៏​ច្រើន ។ ការិយាល័យ​កសិកម្ម​សហរដ្ឋអាមេរិក ដែល​គេ​ហៅ​កាត់​ថា USDA បាន​ព្យាករណ៍​ថា នា​ឆ្នាំ​២០២៥​នេះ និង​២០២៦​ខាង​មុខ វៀតណាម​នឹង​ក្លាយជា​ប្រទេស​នាំ​ចូល​ស្រូវ​/​អង្ករ​ធំ​លំដាប់​ទី​ពីរ របស់​ពិភពលោក​បន្ទាប់​ពី​ប្រទេស​ហ្វី​លី​ពី​ន ។ ប្រភព​ដដែល​បាន​អះអាង​ថា បើ​យោង​តាម​ការ​ប៉ាន់ស្មាន​ផ្នែក​ផ្គត់ផ្គង់ និង​តម្រូវការ​កសិកម្ម​ពិភពលោក​ចុង​ក្រោយ​បំផុត​បាន​អះអាង​ថា…

ជនជាតិចិន២ ទៅ៣នាក់បម្រុងចាប់ជនជាតិថៃម្នាក់ឡើងរថយន្តតែត្រូវពលរដ្ឋឃាត់ទុក

បន្ទាយ​មាន​ជ័យ ៖ ជនជាតិ​ចិន​២ ទៅ​៣​នាក់ បម្រុង​ចាប់​ជនជាតិ​ថៃ​ម្នាក់​ឡើង​រថយន្ត​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​ទុក ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៥ ចំណុច​ដីស ស្ថិត​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។ ប្រជាពលរដ្ឋ​ប្រាប់​ថា ៖ មាន​ជនជាតិ​ចិន​២ ទៅ​៣​នាក់​បាន​ចូលចាប់​ជនជាតិ​ថៃ​ម្នាក់ ក្នុង​ហាង​កាហ្វេ យីហោ​អេ​ឌែ​ន…

នាយ ភូ ចេញមុខបកស្រាយរឿងគេចោទថា លោកបាត់មុខពីសិល្បៈ និងបាក់រូបបាក់ឆោម ដោយសារ.គ្រឿ.ង.ញៀ.ន…(មានវិដេអូ)

នាយ ភូ ចេញមុខបកស្រាយរឿងគេចោទថា លោកបាត់មុខពីសិល្បៈ និងបាក់រូបបាក់ឆោម ដោយសារ.គ្រឿ.ង.ញៀ.ន…(មានវិដេអូ) Heang – ភ្នំពេញ៖ ប្រិយមិត្តខ្លះប្រាកដជាស្គាល់ នៅក្នុងអំឡុងឆ្នាំ២០០០ លោក ឡុង វីរៈយុទ្ធ ហៅ​នាយ ភូ ដែលធ្លាប់សម្តែងរឿងជាច្រើន ហើយទទួលបានការគាំទ្រពីមហាជន ដូចជារឿង “ប្រពន្ធខ្ញុំកាចដូចខ្លា”…

ឆ្លូវ មមី និង​ថោះ វ័យ​កណ្តាល​លុយ​ចូល​មិន​ច្រើន​ដូច​ពេល​ចាស់​នោះ​ទេ

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំឆ្លូវ ឆ្នាំឆ្លូវ ក្នុង​ពេល​វ័យក្មេង​អាច​នឹង​ជួប​បញ្ហា​ច្រើន​បន្តិច​។ ប៉ុន្តែ​ដល់​ពេល​វ័យ​កណ្តាល នឹង​រក​ឃើញ​គោលដៅ​ច្បាស់ ដោយ​ចាប់ផ្តើម​អាច​ទទួល​បានទ្រព្យ​ចូល​មក​។ លុះដល់​ពេល​ចាស់​ទៅ ទ្រព្យសម្បត្តិ​នឹង​ចូល​មហាសាល​តែ​ម្តង​។ ឆ្នាំមមី ឆ្នាំមមី ក្នុង​ពេល​ដែល​មាន​អាយុ​ក្មេង​មិនសូវ​អាច​ចំណេញ​បាន​ប្រាក់​ច្រើន​នោះ​ទេ​។ ប៉ុន្តែ​ចាប់ពី​អាយុ​៣០​ឆ្នាំទៅ ចាប់ផ្តើម​អាច​ទទួល​បាន​ឱកាស​ច្រើន​ណាស់​ក្នុង​ការ​នាំ​ប្រាក់​ចូល​ឃ្លាំង​។ ដូចនេះ ពេល​ចាស់​ទៅ​នឹង​មិន​ចេះ​ខ្វះ​លុយ​ចាយ​នោះ​ទេ​។ ឆ្នាំថោះ ឆ្នាំថោះ…

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុករថយន្តនៅខេត្តប៉ៃលិន ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ ក្រោមការសម្របសម្រួលពីសំណាក់អភិបាលខេត្ត…

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុករថយន្តនៅខេត្តប៉ៃលិន ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ ក្រោមការសម្របសម្រួលពីសំណាក់អភិបាលខេត្ត… Heang – (ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជួបជាមួយភាគីទាំងសងខាង ដើម្បីសម្របសម្រួលគ្នាដោះស្រាយបញ្ចប់ទំនាស់នៅក្រៅប្រព័ន្ធតុលាការ ដោយករណី គ្រោះថ្នាក់ចរាចរណ៍នេះ មន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត បានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ចំនួន…

បើកឡានចូលទិញថ្នាំក្នុងឱសថស្ថាន ច្រឡំជា.ន់​ហ្គា ស្ទុះបុ.កខ្ទេ.ច

រាជធានីភ្នំពេញ ៖ រថយន្ត​តូ​យ៉ូ​តា​ព្រូសមួយគ្រឿង ​ខណៈ​អ្នកបើកបរ​ចូល​ទិញ​ថ្នាំពេទ្យ​ក្នុង​ឱសថស្ថាន​មួយ​កន្លែង ស្រាប់តែ​ជ្រុល​ជាន់ហ្គា​ធ្វើ​អោយ​រថយន្ត​ស្ទុះ​ជ្រុល​ទៅ​បុក​និង​ទ្វាររបង​ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​កញ្ចក់​អស់​ចំនួន​៣​ផ្ទាំង នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៨​ខែឧសភា​ឆ្នាំ​២០២៥ នៅ​ទីតាំង​លក់​ថ្នាំពេទ្យ​មួយ​កន្លែង​ក្រោយ​វត្ត លង្កា យីហោ​ឱសថស្ថាន​យើង ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៥១​កែង​ផ្លូវ​២៨២ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។ ប្រភព​ព័ត៌មាន​បានអោយ​ថា​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​នារី​ម្នាក់​បាន​បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រុស ពណ៌​ស…

ចូលរួមអបអរផង ! ទីបំំផុត អ្នកលក់អនឡាញ ស៊ាន ធារី ត្រូវគ្នាជាមួយគូស្នេហ៍ចាស់វិញហើយ ក្រោយបែកគ្នាជាមួយគ្រូជោគជ័យមិនបានប៉ុន្មានខែស្រួលបួលផង…(មានវិដេអូ)

ចូលរួមអបអរផង ! ទីបំំផុត អ្នកលក់អនឡាញ ស៊ាន ធារី ត្រូវគ្នាជាមួយគូស្នេហ៍ចាស់វិញហើយ ក្រោយបែកគ្នាជាមួយគ្រូជោគជ័យមិនបានប៉ុន្មានខែស្រួលបួលផង…(មានវិដេអូ) Heang – ដូចដែលប្រិយមិត្តពុកម៉ែបងប្អូនបានជ្រាបរួចមកហើយថា អ្នកលក់អនឡាញ  ស៊ាន ធារី ជាមួយនិងគ្រូជោគជ័យ ប៊ុន ផាក បានចែកផ្លូវគ្នាអស់រយៈពេលជាច្រើនខែមកហើយ ក្រោយមានបញ្ហារស់នៅមិនចុះសម្រុងគ្នា  បើតាមដឹងនោះគឺបញ្ហារឿងលុយកាក់តែម្តង…

ចិន​ថា​ជប៉ុន​ត្រូវ​គោរព​សិទ្ធិ​សម្រេច​របស់​តុលា​ការ​ក្រោយ​កា.ត់​ទោស​បុរស​ម្នាក់​​​ឱ្យ​ជាប់​គុក​១២​ឆ្នាំ

ទី​ក្រុង​ប៉េកាំង៖​ ​ចិន​ថ្លែង​ថា​​​ជប៉ុន​គួរ​ណាស់​បង្ហាញ​សេចក្ដី​គោរព​ចំពោះ​ប្រព័ន្ធ​យុត្តិ​ធម៌​នៅ​ប្រទេស​ចិន​ផង​។ អ្នក​នាំ​ពាក្យ​ក្រ​សួង​ការ​បរទេស​ចិន​ថ្លែង​ដូច្នេះ​នៅ​ល្ងាច​ថ្ងៃ​ពុធ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​ព័ត៌​មាន​ចុះ​ផ្សាយ​ថា​បុរស​ជន​ជាតិ​ជប៉ុន​ម្នាក់​ត្រូវ​តុលាការ​ប្រទេស​ចិន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​១២​ឆ្នាំ​ពី​បទ​លួច​យក​ការណ៍​សម្ងាត់​។ អ្នក​នាំ​ពាក្យ​ចិន លោក​លីន​ចៀន (Lin Jian) ថ្លែង​ថា​សិទ្ធិ​ និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​បុរស​ជនជាតិ​ជប៉ុន​រូប​នោះ​ត្រូវ​បាន​ធានា​យ៉ាង​ហ្មត់​ចត់​​ និង​អនុវត្ត​ទៅ​តាម​នីតិ​វិធី​ច្បាប់​របស់​ប្រទេស​ចិន​បាន​ល្អ​ណាស់​។ បុរស​ជន​ជាតិ​ជប៉ុន​រូប​នោះ​អាយុ​៥០​ឆ្នាំ​មិន​ត្រូវ​គេ​បង្ហាញ​អត្ត​សញ្ញាណ​របស់​គាត់​ទេ​។ គាត់​ត្រូវ​សមត្ថ​កិច្ច​ចិន​ចាប់​ខ្លួន​នៅ​​ទី​ក្រុង​សៀង​ហៃ​កាល​ពី​​ឆ្នាំ​២០២១​។ ក្រោយ​មក​នៅ​ខែ​ធ្នូ ឆ្នាំ​២០២៣ ​តុលាការ​ក៏​​ចាប់​ផ្ដើម​បើក​សវនា​ការ​កាត់​ទោស​គាត់​​។​ ​អគ្គ​កុង​ស៊ុល​ជប៉ុន​ប្រចាំ​ទី​ក្រុ​ងសៀង​ហៃ​ថ្លែង​ថា​ម​ន្ត្រី​របស់​ខ្លួន​បាន​ទទួល​ការ​អនុញ្ញាត​ពី​អាជ្ញា​ធរ​ចិន​ដើម្បី​តាម​ដាន​ដំណើរ​ការ​កាត់​ទោ​ស​នោះ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧស​ភា​។ ប៉ុន្តែ​សេចក្ដី​លម្អិតយ៉ាង​ណា​នោះ​មិន​ត្រូវ​គេ​បង្ហើប​​ឱ្យ​ដឹង​ទេ​ព្រោះ​ដើម្បី​ការ​ពារ​សិទ្ធិ​ឯក​ជន​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​ជប៉ុន​អឹន​អេច​ខេ (NHK)​។…

សា​.​ហា​.​វ​.​ណាស់ បុ​.​ក​ឆេះ​ឡាន​៣​គ្រឿង​យ៉ាង​សន្ធោសន្ធៅ​លើ​មហាវិថី​ស៊ីជី​ពីង

ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយ​រថយន្ត​ចំនួន​៣​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង​ជា​បន្តបន្ទាប់​នៅ​លើ​មហាវិថី​ស៊ីជី​ពីង រហូត​មានការ​ឆាបឆេះ​ទាំង​៣​គ្រឿង​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ផ្អើល​ខ្លាំង​ដល់​អ្នកដំណើរ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ចុះ​មក​អន្តរាគមន៍​បាញ់​ពន្លត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី ១៤ ខែឧសភា​ឆ្នាំ ២០២៥ លើ​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ គីឡូម៉ែត្រ ២១-២២ (​មហាវិថី​ស៊ីជី​ពីង​) ស្ថិត​ក្នុងភូមិ​អំពៅព្រៃ ឃុំ​ក​ណ្ដោ​ក ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។…