ឯករាជ្យភាពថាមពល៖ កម្ពុជាបង្កើនសមត្ថភាពផលិតអគ្គិសនីដោយខ្លួនឯងកាន់តែខ្លាំង
ដើម្បីធានានិរន្តភាព និងបន្តការពារឯករាជ្យភាព ផ្នែកថាមពល ជាពិសេស គឺថាមពលអគ្គិសនី កម្ពុជាបានបន្តយកចិត្តទុកដាក់បន្ថែមទៀត លើការទាក់ទាញការវិនិយោគលើវិស័យថាមពលនេះដោយឆមាសទី១ ដើមឆ្នាំ២០២៥នេះកម្ពុជាអាចទាក់ទាញគម្រោងទាក់ទងនឹងថាមពលសរុបដល់ទៅ១.១៨១ លានដុល្លារឯណោះ ។ រូបតំណាងដោយ AI ក្រុមប្រឹក្សាវិនិយោគកម្ពុជា បានឲ្យដឹងថា គម្រោងថាមពលអគ្គិសនីដែលទទួលបានភ្លើងខៀវពីរាជរដ្ឋាភិបាលត្រូវបានគេដឹងថា មាន៧គម្រោងដែលអាចនឹងរួមចំណែកដល់ការផលិតថាមពលអគ្គិសនីសរុបប្រមាណជា៩០០ មេហ្គាវាត់បន្ថែមទៀត ។ ប្រភពដដែលបានឲ្យដឹងគម្រោងទាំង៧នេះត្រូវបានគេដឹងថា គឺគម្រោងវិនិយោគសាងសង់វារីអគ្គិសនីអនុភាព១៥០មេហ្គាវាត់…