ភាគីថៃបញ្ជូនសាកសពពលករខ្មែរ២នាក់ប្តីប្រពន្ធដែលស្លា.ប់ដោយការរញ្ជួយដីជូនសាច់ញាតិធ្វើបុណ្យ
ខេត្តបន្ទាយមានជ័យ ៖ សាកសពពលករខ្មែរ២នាក់ប្តីប្រពន្ធដែលស្លាប់រញ្ជួយដីនៅប្រទេសថៃ ដោយត្រូវអគារបាក់សង្កត់ បានរកឃើញដោយភាគីថៃបានបញ្ជូនប្រគល់ជូនសាច់ញាតិទទួលយកធ្វើបុណ្យ កាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ នៅពេលដែលភាគីថៃប្រគល់សាកសពពលករខ្មែរ២នាក់ប្តីប្រពន្ធ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឃើញវត្តមានលោក ប៉េង យ៉ាស័ក្តិ អភិបាលរងក្រុងប៉ោយប៉ែត និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រៈកែវ ប្រទេសថៃ និងកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។…