Blog

សម្រស់​កីឡាការិនី​តេន្នីស៖ រក​ឃើញ​រាជិនី​សម្រស់​ថ្មី សូម្បី Sabalenka ក៏​សរសើរ​មិន​ដាច់​ពី​មាត់!

ចក្រភព​អង់គ្លេស ៖ កីឡាការិនី​វាយ​តេ​ន្នី​ស​លំដាប់​លេខ​១​ពិភពលោក សញ្ជាតិ​បេឡា​រុស Aryna Sabalenka ចាប់ផ្តើម​ការ​ប្រកួត​ព្រឹត្តិការណ៍ Wimbledon ឆ្នាំ​២០២៥ ដោយ​បាន​យកឈ្នះ​កីឡាការិនី​សញ្ជាតិ​អា​មេ​រិ​ក ដើម​កំណើត​កា​ណា​ដា Carson Branstine នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​១ ដោយ​លទ្ធផល ២​សិត​ទល់​នឹង​០ (៦-១ និង ៧-៥) កាលពី​ថ្ងៃ​ទី​៣០…

ប្រាសាទតាក្របី៖ កម្ពុជាបញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះទង្វើទាហាននិងពលរដ្ឋថៃ

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន នាថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានផ្ញើសារ៦ចំណុចឆ្លើយតបចំពោះទង្វើរបស់ទាហានថៃនិងពលរដ្ឋថៃនៅប្រាសាទតាក្របីថា៖ ទី១. កម្ពុជាបដិសេធដាច់អហង្ការចំពោះការអះអាងរបស់សារព័ត៌មាន ទាហាន និងប្រជាជនថៃមួយចំនួន ដែលបានលើកឡើងថាប្រាសាទតាក្របី ស្ថិតក្នុងអធិបតេយ្យរបស់ខ្លួន គឺជាការបំភ្លៃ…

ស្ពានជ្រៃធំ: ស្ពានមិត្តភាពកម្ពុជា-វៀតណាម បង្កើនសេដ្ឋកិច្ច តភ្ជាប់វប្បធម៌ និងជំរុញពាណិជ្ជកម្មព្រំដែន

(ខេត្តកណ្ដាល)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ស្ពានជ្រៃធំ ដែលជាស្ពានមិត្តភាពដ៏សំខាន់ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម កំពុងដើរតួនាទីយ៉ាងស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល ស្ពានដែលមានប្រវែង ៤២៨ម៉ែត្រនេះ បានក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រួលដល់ការដឹកជញ្ជូន និងចរាចរណ៍គ្រប់ប្រភេទ។ ជាពិសេស ស្ពាននេះបានបើកផ្លូវយ៉ាងទូលំទូលាយសម្រាប់ការដោះដូរទំនិញ…

ទឹកជំនន់រដ្ឋតិចសាស់៖ សោកនាដកម្មសម្លាប់មនុស្ស ២៤នាក់, កុមារ ២៣នាក់បាត់ខ្លួននៅសហរដ្ឋអាមេរិក

អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅក្នុងតំបន់ភាគខាងត្បូងរដ្ឋតិចសាស់ សហរដ្ឋអមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​​ The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៥ ខែកក្កដា។ សូមបញ្ជាក់ថា ទឹកជំនន់នេះគឺជាជំនន់ទឹកភ្លៀង ដែលបានកើតឡើងយ៉ាងលឿនបំផុតក្រោយតំបន់រងគ្រោះខាងលើនេះមានភ្លៀងធ្លាក់ខ្លាំង និងច្រើនថ្ងៃជាប់គ្នា។ បើតាមលោក Dan Patrick អភិបាលរដ្ឋតិចសាស់បានបញ្ជាក់ថា នៅក្នុងចំណោមអ្នកដែលបានស្លាប់បាត់បង់ជីវិតទាំងនោះគឺមានជ​នរងគ្រោះមួយចំនួនជាកុមារ…

ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះ Mun និង Danas នឹងមានឥទ្ធិពលតិចតួចលើកម្ពុជា ចាប់ពីថ្ងៃទី ៧ ដល់ ៩ កក្កដា

យោងតាម ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្យុះទី៣ ឈ្មោះ មូន (Mun) T2503 និងព្យុះទី៤ ឈ្មោះ ដាណាស (Danas) T2504 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពល លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបប…

Diogo Jota គ្រោះថ្នាក់ស្លាប់៖ កីឡាករ Liverpool និងប្អូនប្រុស បាត់បង់ជីវិតក្រោយរៀបការបានត្រឹម ១១ ថ្ងៃ

ប្រទេស​អេ​ស្ប៉ា​ញ ៖ ពិភព​បាល់ទាត់​ជួប​ទុក្ខ​ជា​ទម្ងន់ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ដ៏​ក្រៀមក្រំ និង​រន្ធត់​បំផុត ដោយ​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​ហង្ស​ក្រហម Liverpool និង​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ Diogo Jota ព្រមទាំង​ប្អូនប្រុស​ដែល​ជា​កីឡាករ​បាល់ទាត់​អាជីព​ដែរ​នោះ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ផ្ទុះ​ឆេះ​រថយន្ត​នៅ​ភាគ​ពាយ័ព្យ ប្រទេស​អេ​ស្ប៉ា​ញ កាលពី​វេលា​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៥ (​ម៉ោង​ក្នុងស្រុក​)​។ ប្រភព​ពី​សារព័ត៌មាន​ធំ​ៗ​ជុំវិញ​ពិភពលោក រួម​ទាំង BBC…

បម្រើប្រជាពលរដ្ឋ៖ ឯកឧត្ដម ឃួង ស្រេង ជំរុញមន្ត្រី CPP បន្តយកចិត្តទុកដាក់ និងចិញ្ចឹមចលនាប្រជាពលរដ្ឋ

ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សកម្ពុជារាជធានីភ្នំពេញបានលើកឡើងពីគំរូវីរៈភាពរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យមន្ត្រីរបស់គណបក្ស ដែលជាឃោសនិកដ៏សំខាន់របស់បក្ស យកមកធ្វើជាត្រីវិស័យ ក្នុងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹងនិងបានយល់ច្បាស់អំពីវីរៈភាពដ៏ឧត្តុងឧត្ថមរបស់ថ្នាក់ដឹកនាំបក្សយើងនិងបន្តយកទៅផ្សព្វផ្សាយដល់កូនចៅជំនន់ក្រោយៗទៀតបានដឹងឮ។ ការលើកឡើងខាងលើរបស់ឯកឧត្ដមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញបានធ្វើឡើង នាព្រឹកថ្ងៃអាទិត្យទី០៦ កក្កដាខែកក្កដាឆ្នាំ២០២៥នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពន់ទី១ ដោយមានការចូលរួមពីលោកម៉ប់ សារិន សមាជិកគណៈកម្មាធិការ…

សម្ដេចតេជោ ហ៊ុន សែន៖ ពង្រឹងទំនាក់ទំនងកម្ពុជា-ឥណ្ឌា ជាមួយអនុរដ្ឋមន្រ្តីការបរទេស Pabitra Margherita

នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Pabitra Margherita អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមអនុរដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។…

បង្រ្កាបសាច់បង្កកខុសច្បាប់៖ មន្ត្រីជំនាញរឹបអូសភ្លៅមាន់ និងសាច់គោបង្កកជាង ៨តោន នាំចូលពីវៀតណាមដោយខុសច្បាប់ បម្រុងចែកចាយនៅភ្នំពេញ

(រាជធានីភ្នំពេញ)៖ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្ដម ហ៊ុន សារ៉ាត់ បង្ហោះកាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មន្ត្រីជំនាញ ចុះបង្រ្កាបភ្លៅមាន់ និងសាច់គោ បង្កក បានចំនួន ៨តោន ចេញពីប្រទេសវៀតណាម តាមច្រកតំបន់ព្រែកជ្រៃ…

អន្ទាក់ស្នេហ៍បរទេស: ស្រ្តីខ្មែរនៅតែបន្តរងគ្រោះធ្លាក់ក្នុងអំពើជួញដូរមនុស្ស ព្រោះចង់បានស្វាមីបរទេស

បញ្ហា​ស្ត្រី​ខ្មែរ​ចង់បាន​ស្វាមី​ជា​ជនបរទេស វា​មាននៅ​ក្នុង​សង្គម​កម្ពុជា​តាំងពី​យូរ​មក​ហើយ ។ រហូត​ដល់​ពេល​នេះ នៅ​តែ​មាន​អ្នក​ដែល​ចង់បាន​រហូត​ដល់​ធ្លាក់ខ្លួន​ក្លាយជា​ជន​រង​គ្រោះ ព្រោះ​អំពើ​ជួញដូរ​មនុស្ស ។ រូបតំណាងដោយAI ពី​មុន​ៗ​មក​គោលដៅ​ភាគច្រើន គឺ​អឺរ៉ុប កូរ៉េ​ខាងត្បូង កោះ​តៃវ៉ាន់ ហើយ​ចិន ។ មក​ដល់​ឥឡូវ អារម្មណ៍​នៃ​ភាព​ត្រេកត្រអាល​ចង់បាន​ស្វាមី​បរទេស ព្រោះតែ​ចង់​រំដោះខ្លួន​ពី​ស្ថានភាព​មួយ​ទៅ​មួយ គឺ​នៅ​តែ​មាន ។ ដូច្នេះ​ហើយ​បានជា​តាម​កំណត់​ត្រា​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ…