ការពិតករណីគ្រាប់បែកភ្នំសំពៅ! ស្នងការនគរបាលបាត់ដំបងបញ្ជាក់៖ គ្មានការបង្កៃនោះទេ
បាត់ដំបង ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបថាកាលពីវេលាម៉ោង១៣និង០០នាទីថ្ងៃទី ៥ខែ កក្កដាឆ្នាំ២០២៥ ប្រជាពលរដ្ឋឈ្មោះវង្ស ផា ណា ភេទស្រីអាយុ៤១ឆ្នាំរស់នៅក្រុមទី១៤ភូមិភ្នសំពៅលិចឃុំភ្នំសំពៅ ស្រុកបាណន់ បានរាយការណ៍មកសមត្ថកិ ច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំសំពៅ ថាប្រទះឃេីញគ្រាប់បែកមួយស្ថិតនៅកន្លែងតូបលក់ដូររបស់ខ្លួន។ ទទួលបានព័ត៌មាននេះ តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង…