គ្រោះថ្នាក់ចរាចរណ៍ភ្នំពេញ៖ រថយន្តដឹកទំនិញបុកម៉ូតូកង់៣ពីក្រោយ កៀបជាប់មនុស្សម្នាក់រងរបួសធ្ងន់
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកទំនិញ មួយគ្រឿង បានបើកបុកម៉ូតូកង់៣ ពីក្រោយពេញទំហឹងទៅផ្ទុបនឹងរថយន្តមួយគ្រឿងទៀត ដែលកំពុងរីយ៉ែចូលឃ្លាំង បណ្ដាលឱ្យអ្នកបើកបរកង់៣ កៀបជាប់រងរបួសធ្ងន់ធ្ងរ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចមហាវិថីឈ្នះឈ្នះ ក្នុងភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។…