Blog

ភ្ញៀវទេសចរជាង ១ម៉ឺននាក់! ប្រាសាទព្រះវិហារ និងកោះកេរ បំបែកកំណត់ត្រាទេសចរណ៍ ខែមិថុនា ២០២៥

(ខេត្តព្រះវិហារ )៖ តាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី ១ ខែ កក្ដដា ឆ្នាំ ២០២៥ បានឱ្យដឹងថា រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង ១ម៉ឺននាក់ ប្រចាំខែមិថុនា ឆ្នាំ ២០២៥។ អាជ្ញាធរជាតិព្រះវិហារ…

កម្ពុជា-សិង្ហបុរី: ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ

នាព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។ ជាកិច្ចចាប់ផ្ដើម, សម្តេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ…

ICJ កម្ពុជា-ថៃ៖ លោក Jean-Marc Sorel កំពូលអ្នកច្បាប់ជើងចាស់ជួយកម្ពុជា ជួបសម្តេចធិបតី ហ៊ុន ម៉ាណែត ពិភាក្សារឿងក្តីតំបន់ព្រំដែន

រាជធានី​ភ្នំពេញ ៖ កំពូល​អ្នក​ច្បាប់​ម្នាក់ ក្នុង​ចំណោម​អ្នក​ច្បាប់​ផ្សេង​ទៀត បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដើម្បី​ពិភាក្សា​រឿង​ក្តី​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ជាមួយ​ថៃ ចំពោះ​តំបន់​ជម្លោះ​បួន​កន្លែង ។ សម្តេច​ធិ​បតី បាន​មាន​ប្រសាសន៍​ថា សម្តេច​បាន​ជួប​ជាមួយ​លោក​សាស្ត្រាចារ្យ សង់ ម៉ាក់​សូ​រែ​ល (Jean-Marc Sorel) ដើម្បី​ពិនិត្យ…

ការងារសំណង់ ១,០០០កន្លែង! បុរី មេគង្គ លែន ស្វាគមន៍ពលករខ្មែរត្រឡប់មកពីថៃ និងបើកឱកាសការងារដ៏កក់ក្ដៅ

(ភ្នំពេញ)៖ ខ្មែរស្រលាញ់ខ្មែរ ខ្មែររួបរួម ខ្មែរខ្លាំង ខ្មែរឈ្នះ! បុរី មេគង្គ លែន សូមចូលរួមអបអរនិងស្វាគមន៍ពលករខ្មែរដែលទើបត្រលប់ពីប្រទេសថៃដោយកក់ក្ដៅ។ បុរី មេគង្គ លែន មានសេចក្ដីសោមន្សរីករាយក្នុងការជម្រាបជូនជាដំណឹងដល់បងប្អូនពលករខ្មែរយើងថា បុរី នឹងប្រគល់ផ្ទះជាច្រើនដល់អតិថិជនដែលជាឪកាសឱ្យបងប្អូនខ្មែរយើងអាចបោះជំហានថ្មីសាងសង់អនាគតការងារនៅលើទឹកដីកំណើតក្នុងការអភិវឌ្ឍគម្រោងធំៗជាច្រើន។បុរី មេគង្គ លែន នឹងផ្ដល់ជូនឱកាសការងារក្នុងការដ្ឋានសំណង់រហូតដល់ ១,០០០នាក់ សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្វែងរកការងារធ្វើជាមួយប្រាក់ចំណូលដ៏សមប្រកប…

ថ្នាំចាក់បង្ការអេដស៍ថ្មី៖ កម្ពុជា​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់​ដែល​ចេញ​ប្រើ​ឱសថ​មាន​ប្រសិទ្ធភាព​យូរ

កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់​ដែល​បាន​ចេញ​ប្រើ​ថ្នាក់​ចាក់​បង្ការ​ប្រឆាំង​មេរោគ​អេ​ដស៍ ដែល​មាន​ប្រសិទ្ធភាព​យូរ ។ វា​កាន់តែ​ធ្វើ​អោយ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេ​ដស៍​កាន់តែ​មាន​ជម្រើស​និង​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ឱសថ​មួយ​ប្រភេទ ដែល​គេ​ដឹង​ថា ជា​ប្រភេទ​ឱសថ​ចាក់​មាន​សកម្មភាព​យូរ សម្រាប់​បង្ការ​មុន​ពេល​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​អេ​ដស៍​មានឈ្មោះ​ថា កាបូ​តេ​ក្រា​វៀ (Cabotegravir) ត្រូវ​បាន​ក្រសួងសុខាភិបាល​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ហើយ​នៅ​ពេល​នេះ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ សូមកុំ​ជិះសេះ​លែងដៃ ហើយ​សប្បាយ​ភ្លេចខ្លួន ។ ដើម្បី​សុវត្ថិភាព​ពី​ការ​ការពារ​មេរោគ​ដ៏​កាច​សាហាវ​នេះ គ្រប់​គ្នា​គួរតែ​បន្ត​ប្រើប្រាស់​វិធី…

ការពារទឹកដីកម្ពុជា៖ សម្ដេចធិបតី បញ្ជាក់ច្បាស់ កម្ពុជាមិនចង់ធ្វើសង្គ្រាម តែមិនខ្លាចការពារបូរណភាពទឹកដីសូម្បី១មីលីម៉ែត្រ។

កម្ពុជា មិនចង់ធ្វើសង្គ្រាម ប៉ុន្តែក៏មិនខ្លាចធ្វើសង្គ្រាមដើម្បីការពារទឹកដីមិនឱ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រ Heang – សម្ដេចធិបតី ថាកម្ពុជាមិនចង់ធ្វើសង្គ្រាមទេ តែក៏ព្រមានថៃថា កងទ័ព និងសព្វាវុធរបស់កម្ពុជា បានត្រៀមរួចជាស្រេច ដើម្បីការពារទឹកដី មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រឡើយ។ សម្ដេចធិបតី ថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងទិវាមច្ឆាជាតិ។ សម្ដេចធិបតី…

OPPO Reno14 Series 5G: មកដល់ហើយ! ស្មាតហ្វូនប្លែក កាមេរ៉ា AI Flash និងមុខងារថតក្នុងទឹកទន្ទឹងរង់ចាំជាច្រើនខែ។

ទីបំផុតអ្នកស្នងតំណែង OPPO Reno13 Series 5G បានមកដល់ហើយ! ធានាថាលើកនេះកាន់តែថ្មី កាន់តែប្លែក និងទាក់ទាញទ្វេដង។ ដូចនេះ តើនឹងមានអ្វីថ្មីសម្រាប់ OPPO Reno14 Series ជំនាន់ថ្មីដែលធ្វើឲ្យគ្រប់គ្នាទន្ទឹងរង់ចាំយ៉ាងនេះ? ថ្មីៗនេះបើយោងតាម Facebook Page របស់ OPPO…

ឃាតកម្ម​រន្ធត់៖ ឪពុកមា​អាករ​ក្មួយ​ស្រី​ស្លាប់​ទាំង​រស់ ក្រោយ​ចប់​ភ្លេង​ពិណពាទ្យ មុន​ប៉ុនប៉ង​សម្លាប់​ខ្លួន​ឯង​តាម​ក្រោយ

រាជធានី​ភ្នំពេញ ៖ ពូ​បង្កើត យក​កាំបិត​បុ័ងតោ អាករក្មួយ​ស្រី​បង្កើតម្នាក់អាយុ​ជាង ១០​ឆ្នាំ បណ្តាលឱ្យ​ស្លាប់​មុន​ពេល​បញ្ជូនទៅ​ដល់​មន្ទីរពេទ្យ​។ ​ចំណែកជនសង្ស័យ បន្ទាប់​ពី​ធ្វើសកម្មភាពរួច បាន​អាករ​ខ្លួនឯង រួច​លោត​ពីលើ​ផ្ទះ​ជាន់​ទី​០១ បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ គួររំលឹកថា ឪពុកមា​ប្រល័យ​ជីវិត​ក្មួ​.​យ​បង្កើត​រួច ផ្តាច់​សង្ខារ​ខ្លួនឯង​តាម​ក្រោយ ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១​រសៀល​ថ្ងៃ​ទី១ ខែកក្កដា ឆ្នាំ​២០២៥…

ក្រសួងការងារ៖ នាំក្រុមហ៊ុនធំៗចុះសម្ភាសន៍ផ្ដល់ឱកាសការងារផ្ទាល់នៅ ៥ខេត្ត ចាប់ពី ៦ កក្កដា។ ឱកាសការងារនៅជិតផ្ទះ!

យោងតាមការផ្សព្វផ្សាយរបស់ ក្រសួងព័ត៍មាន នាពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងដឹកនាំក្រុមហ៊ុនធំៗនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSEZ) តំបន់សេដ្ឋកិច្ចពិសេសចេជាង(Zhejiang) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) និងរោងចក្រ Spot Tech ចុះមូលដ្ឋាន…

ក្រោយ​មក​រដូវ​២​អាទិត្យ ញ៉ាំ​អាហារ​នេះ​៖ វិធី​ថែ​សុខភាព​នារី​ឲ្យ​ក្មេង​ជាង​វ័យ

ក្រោយ​ពេល​ដែល​អ្នក​មក​រដូវ​ចំនួន​២​អាទិត្យ អ្នក​អាច​សាកល្បង​ធ្វើ​តាម​រូបមន្ត​ខាងក្រោម​មក​ញ៉ាំ​ចំនួន​ម្តង​បាន នោះ​អ្នក​នឹង​មិន​ងាយ​ចាស់​ឡើយ​។ តើ​មាន​អ្វី​ទៅ? ក្រោយ​ពេល​ដែល​អ្នក​មក​រដូវ​ចំនួន​២​អាទិត្យ អ្នក​អាច​នឹង​មាន​អារម្មណ៍​ឆាប់​នឿយហត់ ឬ​ឈឺចង្កេះ​ជាដើម​។ ដូចនេះ​នៅ​ពេល​នេះ​គឺជា​ពេលវេលា​ដែល​ស័ក្តិសម​ក្នុង​ការ​ប៉ូវ​ក្រលៀន ទើប​អ្នក​អាច​បំបាត់​អាកា​រៈទាំង​នោះ​បាន​។ អ្នក​អាច​ប្រើ​តែ​ក្រហម​ចំនួន​៣​ក្រាម មក​ឆុង​ទឹក​ក្តៅ​ចំនួន​៩០​អង្សា​សេ រួច​យក​កាក​ចេញ ទើប​យក​មក​ញ៉ាំ​។ ម្យ៉ាងទៀត​អ្នក​ក៏​អាច​យក​ទឹក​ក្តៅ​ចំនួន​៨៥​អង្សា​សេ​មក​ឆុង​នឹង​តែ​ផ្កាម្លិះ​ចំនួន​៣​ក្រាម​មក​ញ៉ាំ​ក៏​បាន​ដែរ​។ វិធី​ទាំង​ពីរ​ខាងលើ អ្នក​អាច​ជ្រើសរើស​យក​មួយ​បាន​។ ក្រោយ​ពេល​ដែល​អ្នក​ញ៉ាំ​រួច អ្នក​នឹង​ឃើញ​លទ្ធផល ដោយ​អ្នក​អាច​ញ៉ាំ​នៅ​រៀង​រាល់​ខែ​ចំនួន​ម្តង​ក្រោយ​ពេល​មក​រដូវ​២​អាទិត្យ​រួច​៕ អត្ថបទសរសេរ…