Blog

បាត់ដំបង៖ ព្រឹត្តិការណ៍ផ្លែឈើឆ្នាំ២០២៥ ចាប់ផ្ដើមហើយ! ដាក់តាំងលក់បន្លែ ផ្លែឈើ និងផលិតផលក្នុងស្រុកយ៉ាងសម្បូរបែប

ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ព្រមទាំង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូបើកដំណើរការជាផ្លូវការនូវព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៥ ដែលពិធីនេះធ្វើឡើងនៅបរិវេណខាងមុខអគារសាលាខេត្តចាស់។ មានប្រសាសន៍ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម សុខ…

ដំណាំស្រូវលិចទឹក៖ អភិបាលខេត្តកំពង់ចាមចុះជួយសង្គ្រោះស្រូវជាង៥០០ហិកតា រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងត្រៀមពូជចែកជូនកសិករ។

ខេត្តកំពង់ចាម: ភ្លៀងបានបង្អល់ធ្លាក់ចុះមកជាច្រើនមេជាហេតុធ្វើឲ្យដំណាំស្រូវរបស់បងប្អូនប្រជាកសិករចំនួន៣ឃុំក្នុងស្រុកស្រីសន្ធរ ត្រូវបានទទួលរងការលិចលង់មានរហូតដល់ជាង៥០០ហិកតា។ ដោយមើលឃើញការលំបាកបែបនេះត្រូវបានឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តរួមនឹងមន្ត្រីជំនាញបានអញ្ជើញចុះពិនិត្យដោយផ្ទាល់នាព្រឹកថ្ងៃទី២៩មិថុនា ឆ្នាំ២០២៥ ដើម្បីរកវិធីសាស្ត្រធ្វើយ៉ាងណាដល់អ្នកដែលខូចខាតស្រូវទទួលបានពូជមកសម្រាប់ដាំដុះឡើងវិញ។ លោកសឹម ថាវរៈ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមានប្រសាសន៍ឲ្យដឹងថា:ដោយសារតែភ្លៀងធ្លាក់ចុះមកជាប់គ្នាជាច្រើនមេជាហេតុធ្វើឲ្យឃុំចំនួន៣ទទួលរងផលប៉ះពាល់ដោយដំណាំស្រូវរបស់បងប្អូនប្រជាកសិករបានព្រោះក្នុងរយៈពេល២ ត្រូវ៣ថ្ងៃ ត្រូវបានលិចលង់ដោយសារទឹកភ្លៀង។ ជាហេតុធ្វើឲ្យដំណាំស្រូវនេះបានរលួយដោយមិនអាចស្ដារបាន តែដោយសារការបើកភ្លឺស្រែធ្វើឲ្យទឹកបានហូរទៅផ្នែកខាងក្រោមក្នុងនោះ។ធ្វើឲ្យដំណាំស្រូវរងការខូចខាតអស់ចំនួនជាង ២១៩ហិកតា។ សូមបញ្ជាក់ថាឯកឧត្តមអភិបាលខេត្តបានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសិក្សាជាក់ស្តែង និងកិច្ចអន្តរាគមន៍ដោះស្រាយផលប៉ះពាល់​ដំណាំស្រូវរបស់ប្រជាពលរដ្ឋ…

ឱកាសការងារថ្មី! ក្រុមហ៊ុនជប៉ុន Minibea Cambodia ត្រូវការបុគ្គលិក ៥០២ នាក់ បម្រើការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

យោងតាមការចុះផ្សាយរបស់ វិទ្យុជាតិខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឱកាសការងារបន្ថែម ចំនួន ៥០២ កន្លែង នៅក្រុមហ៊ុនជប៉ុន Minibea Cambodia សម្រាប់បម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កំពុងរងចាំបុគ្គលិក។ បន្ថែមពីនេះ អត្ថប្រយោជន៍នៃការងារមានដូចជា៖ _ប្រាក់ខែគោលចំនួន…

ឯករាជ្យថាមពល៖ រដ្ឋមន្ត្រីអះអាង កម្ពុជាលែងនាំចូលអគ្គិសនីពីថៃហើយ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ បានចេញមកបញ្ជាក់ជាថ្មីថា កម្ពុជាមិនមានការនាំចូលអគ្គិសនីពីប្រទេសថៃឡើយ បន្ទាប់ពីមានសេចក្តីថ្លែងសាធារណៈជាច្រើនដែលឲ្យយល់ថា កម្ពុជានៅតែទិញអគ្គិសនីពីថៃតាមបណ្តាញ៦កន្លែង។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបដិសេធការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃថាកម្ពុជាបន្តទិញចរន្តអគ្គិសនីពីថៃ ដោយបញ្ជាក់ថាគ្មានការទិញចរន្តអគ្គិសនីពីថៃឡើយ ហើយកម្ពុជាមានសមត្ថភាពផ្គត់ផ្គង់ចរន្តអគ្គិសនីរបស់ខ្លួនបានគ្រប់គ្រាន់៕ រក្សាសិទ្ធដោយ :…

នគរបាលខណ្ឌកំបូល បង្ក្រាបម៉ូតូស៊ីម៉ាំងលឺ និងគ្មានផ្លាកលេខ ៩គ្រឿង៖ ណែនាំឲ្យកែតម្រូវ និងប្ដូរមកស៊ីម៉ាំងដើមវិញ

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ម៉ូតូប្រើប្រាស់សុីម៉ាំងបំពង់សំឡេងខុសលក្ខណបច្ចេកទេស ចំនួន ៧គ្រឿង និងម៉ូតូគ្មានផ្លាកលេខ ចំនួន ២គ្រឿង។ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន…

ការឆបោកអនឡាញ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាគ្រាន់តែជាប្រទេសរងគ្រោះ ដោយសារថៃមានជើងហោះហើរតភ្ជាប់ទៅប្រទេសនានា

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឆបោកអនឡាញ, កម្ពុជាគ្រាន់តែជាប្រទេសរងគ្រោះ ដោយសារថែតែប៉ុណ្ណោះ ព្រោះថៃ ជាប្រទេសមានជើងហោះហើរតភ្ជាប់ទៅប្រទេសនានា សីហា – សម្តេចតេជោហ៊ុនសែន ថានាយករដ្ឋមន្រ្តីថៃលោកស្រីផែថងថាន ថាកំពុងបង្វិលស្ថានការណ៍មួយដែលមិនគួរធ្វើទេ គឺការទម្លាក់ឧក្រិដ្ឋកម្មអនឡាញមកកម្ពុជា។ សម្តេចតេជោ៖«ក្នុងពេលលោកជំទាវមកទល់ដែនប៉ោយប៉ែត។ លោកជំទាវពន្យល់ខ្ញុំថាមកពិនិត្យឧបករណ៍ស្កែន មិនមែនមកមើលអនឡាញ។ ថ្ងៃទី២៤មិថុនា លោកជំទាវបែរជាមកប្រកាសថាបិទទល់ដែនដើម្បីប្រឆាំងអនឡាញ…

តេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍៖ កម្ពុជាម្ចាស់ផ្ទះរៀបចំការប្រកួតជ្រើសរើសជើងឯកលើកទី២

សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា កំពុងបំពេញភារកិច្ចជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីគណៈប្រតិភូ កីឡាករ និងកីឡាការិនីសរុបជិត ២០០ នាក់ មកពីបណ្តាប្រទេស ចំនួន៧…

សិទ្ធិជនជាតិដើមភាគតិច៖ ឯកអគ្គរាជទូត អុិន តារា អំពាវនាវឲ្យគោរពប្រព័ន្ធយុត្តិធម៌បុរាណក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី៥៩

នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំលើកទី៥៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម ឯកអគ្គរាជទូត អុិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍នៅក្នុងសម័យប្រជុំលើកទី៥៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្រោមរបៀបវារៈ៣៖ កិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេសស្តីពីឯករាជ្យភាពតុលាការ និងមេធាវី ពាក់ព័ន្ធនឹងសិទ្ធិរបស់ជនជាតិដើមភាគតិចក្នុងការរក្សា និងអភិវឌ្ឍប្រព័ន្ធយុត្តិធម៌របស់ពួកគេ។ ឯកឧត្តម…

បញ្ហាព្រំដែន៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហាមឃាត់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ តាមព្រំដែនកម្ពុជា-ថៃ រហូតភាគីថៃបើកច្រកឡើងវិញ

ភ្នំពេញ : នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជូនដំណឹងដល់សាធារណជនជាតិ និងអន្តរជាតិ បានជ្រាបថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ…

អភិវឌ្ឍន៍ទេសចរណ៍សំបូរព្រៃគុក: ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំជំរុញគម្រោងទេសចរណ៍ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ

ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារសិក្សា និងអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ណេប សាមុត រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ, ឯកឧត្តម…